Home ព័ត៌មានជាតិ ឃើញភាពសាមញ្ញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់! មហាជនគ្រប់ៗរូប អត់ពោលពាក្យសរសើរ…មិនបាន

ឃើញភាពសាមញ្ញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់! មហាជនគ្រប់ៗរូប អត់ពោលពាក្យសរសើរ…មិនបាន

58
0

ថ្មីៗនេះ វីដេអូខ្លីមួយដែលបានដាក់បង្ហោះដោយសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លុះបញ្ចាំងពីសាមញ្ញភាព ភាពយកចិត្តទុកដាក់ខ្ពស់ទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច ក៏ទទួលបាននូវការគោរពស្រលាញ់ក្នុងចំណោមមហាជនគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMhKAUCVSLlEJJKsIEnEYO_rcfqIabbiw7ySmOGXZAX7FsaDWd-GEckQGENaWgjSvLyhJMGWSzLFdmFWVKt4e-ixy5tIXdnLVSB-PwmKV3GEEqo5Epifr-UQCD3IZN8OB5In9GeOy84rhZmXcFrEKz1-lib3sOfeq7-ozzrfgSQOF3PmebDOQw3KJcp7hP/s839/Screenshot%202024-07-31%20101517.png

កាលពីថ្ងៃទី ៣០ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើគេទំព័រផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត បានបង្ហាញវីដេអូឃ្លីបខ្លីមួយប្រមាណនឹង ២ នាទី ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «មុនទៅដល់គោលដៅពិនិត្យការជួសជុលផ្លូវនៅតាមព្រំដែន ខ្ញុំបានចូលញ៉ាំអាហារពេលព្រឹកនៅផ្សារកាបី(K3) ស្ថិតក្នុងឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ។ ខ្ញុំគិតថាលបចូលស្ងាត់ៗព្រោះអត់មានប្រាប់អជ្ញាធរខេត្តទេ ហើយក៏មិនអោយមានរថយន្តសារ៉ែនបើកមុខដែរ ដើម្បីកុំអោយគេចាប់អារម្មណ៍។ ប៉ុន្តែគ្រាន់តែចុះពីលើរថយន្ត ហើយដើរចូលហាងភ្លាម ត្រូវបែកការបាត់ ព្រោះមីងម្ចាស់ហាងថាធ្លាប់ឃើញក្នុងទូរស័ព្ទ។ ខ្ញុំសូមអរគុណចំពោះលោកយាយ លោកតា លោកអ៊ំ ពូមីង បងប្អូន និងក្មួយៗទាំងអស់នៅផ្សារ K3 ចំពោះការស្រលាញ់រាប់អាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRe1ys27lolKKcJtiHeSiFZI3HvShjDqhnuh9wVwQBpvblA1t0kWpnCa7ZnglZhOIz7rhibJNSOFHnfT9xcPRExU4kYMtX6-nYAAC3nHN_xq0ePXC9KC6bNzexx95YBdTTXc5oDKCF_Uz6i6lsN4LRQv8h-k-ADMIhJbJ0ogoKVJ1_zSoqoOVFAjJ5ZP70/s824/Screenshot%202024-07-31%20101436.png

តាមរយៈវីដេអូខ្លីដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីភាពសាមញ្ញរបស់ថ្នាក់ដឹកនាំ នៅក្នុងឈុតសម្លៀកបំពាក់ធម្មតានិងប្រើជីវិតធម្មតាប្រៀបដូចទៅនឹងបងប្អូនប្រជាពលរដ្ឋទូទៅ។ បន្ថែមពីនេះ សម្តេចតែងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ផ្តល់នូវសេចក្តីស្រលាញ់ និងគិតគូរជានិច្ចទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅគ្រប់កាលៈទេសៈទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3r1zu0prwXzBHRHBegE6_ziXF5VQ7dKgQMFnvRo0QHTP17LTeQzNbI8TdwKM_oqY1x0wzrmyqUT8Rmsyp5EptJC9-LZr7xXOigSR5uOFyB8q8aKCq8rMbwV8Q2YHfdwviYglFHSWPrP8SM-G0fRJGzlH3_9DcDESB7AD_lCw8FYgbAK_g9pAgp1bq4kyg/s792/Screenshot%202024-07-31%20101414.png

ជាការឆ្លើបតប សម្តេចក៏បានទទួលនូវក្តីគោរពនិងជាទីពេញចិត្តក្នុងចំណោមមនុស្សម្នា នៅគ្រប់ជាតិសាសន៍ទាំងអស់។ ហើយបើក្រឡេកទៅកាន់វីដេអូនេះគ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ ដែលប្រជាពលរដ្ឋបានបង្ហាញអំពីក្តីគោរពស្រលាញ់ ប្រកបដោយទឹកមុខរំភើបនិងសេចក្តីសោមនរីករាយ ទៅកាន់សម្តេច។ ជាមួយគ្នានោះ បន្ទាប់ពីវីដេអូនេះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាតទៅកាន់សម្តេចទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuTcE4Sl2-9vkRlQQm1LJvmEl49mC2ZL6dMQOe0VErPfZYwXvsAPfBy8RjKk-poSVJSoKB05rIQzWEjxcqc5_-KJA3a511JGzaWiZjrxnVWdch3Z8eLigTOx5Ouwh9EafPBaP1Iy0lFiPWxHgruammZzu0bsh1Q1_L5T0dmOwd3DRQiEAjCK6bNYcVZK-C/s775/Screenshot%202024-07-31%20101359.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm4nIYpmV4j0SX6fngozs9da-avc3hipXCxRUUh3BGNA9GUuQ3q2J5MWdh02JP-D20aSaU1tsJjpRRuqXjLBV6L61NqXQ_VBc0NPE3VgLiLiggkD-h7mNUBZh6rsmdmCkU0rnZsLW-tw4fD_5IrIv0TPWgYnpvrsa8LBG9eA4Get91DmjC_kCtcXFDbnx9/s757/Screenshot%202024-07-31%20101346.png