សាកសពអាកាសយានិកទាំងពីរនាក់រួមមានលោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ត្រូវបានរកឃើញហើយនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ចំពោះមូលហេតុនៃការធ្លាក់មិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ដោយត្រូវរងចាំក្រសួងការពារជាតិត្រួតពិនិត្យ ប្រអប់ខ្មៅជាមុនសិន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា៖”ចំពោះប្រអប់ខ្មៅ (Black Box) និងគ្រឿងសំខាន់ៗ នឹងត្រូវនាំយកមកផងដែរ ព្រោះព័ត៌មានផ្សេងៗនឹងត្រូវបានបញ្ជាក់ច្បាស់ តាមរយៈប្រអប់ខ្មៅនេះ”។
ចំណែកតួយន្តហោះទាំងមូល នឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនសិន ប្រសិនបើអនុញ្ញាតឱ្យយកចេញ ក៏ត្រូវចាំពេលវេលាសមស្រប អាកាសធាតុអំណោយផល ធានាសុវត្ថិភាព នឹងយកចេញវិញ ប៉ុន្តែអំឡុងពេលនេះមិនទាន់អាចយកចេញបានទេ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ពិសេសខ្យល់បោកបក់ខ្លាំង៕










