ប្រទេសជប៉ុន ៖ តុក្កតា Okiku ឬត្រូវបានគេស្គាល់ថា គឺជាតុក្កតាខ្មោចនៅកោះហុកកៃដូ ប្រទេសជប៉ុន ពិតជាមានប្រវត្តិយ៉ាងអាថ៌កំបាំងគួរឱ្យព្រឺសម្បុរ ។ តុក្កតានេះត្រូវបានគេយកមកដាក់ក្នុងវត្តមួយកន្លែងនៅទីក្រុងអ៊ីវ៉ាមីសាវ៉ាក់ ហើយពលរដ្ឋជប៉ុននិយាយថា តុក្កតានេះអាចដុះសក់វែងដោយខ្លួនឯង និងជាសក់របស់ក្មេងស្រីទៀតផង ។https://www.informationng.com/wp-content/uploads/2018/05/meet-okiku-the-mysterious-doll-that-allegedly-grows-human-hair-inside-a-temple-photos.jpg

ពលរដ្ឋជប៉ុនបាននិយាយពាក់ព័ន្ធនឹងប្រវត្តិរបស់តុក្កតា Okiku ថា មានវិញ្ញាណរបស់ក្មេងស្រីនៅក្នុងតុក្កតានេះ ។ វាមានប្រវត្តិជាច្រើនពាក់ព័ន្ធនឹងតុក្កតា ប៉ុន្តែប្រវត្តិដែលពលរដ្ឋជប៉ុនចាប់អារម្មណ៍បំផុតនោះ គឺមានក្មេងប្រុសម្នាក់ឈ្មោះ អេអ៊ីគីជិ ស៊ូស៊ូគិ អាយុ១៧ឆ្នាំ រស់នៅខេត្តហុកកៃដូ បានទិញតុក្កតានេះមកឱ្យប្អូនស្រីពៅរបស់ខ្លួន កាលពីឆ្នាំ១៩១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLU-2s2T1M9OaJRshjKd5W1iBKxP8TxM9KJdXeJRfGOakfFoWovixlRAvzM6Jr_dJdAkWqeSyf9xfJ-xfgacfgn2JHcC3Q7SbWwkW-ivxwh-5UqRNSGE1DvUvy9OvvxzfDFvrdNf0t5_eWgjAXvDr9FTme9WA3IhIP9CHmUqq_vhyphenhyphenyJGdAirjWRxL26haP/s1280/image_2024-07-30_15-56-08.png

ពេលនោះ ប្អូនស្រីពៅរបស់ អេអ៊ីគីជិ មានអាយុ៣ឆ្នាំ ឈ្មោះ Okiku ហើយនាងស្រឡាញ់តុក្កតានេះខ្លាំងណាស់ ។ ពេលដើរទៅណា មកណា នាងតែងតែយកតុក្កតានេះជាប់ខ្លួនគ្រប់ពេលវេលា និងដេកជាមួយតុក្កតារៀងរាល់យប់ ។ ប៉ុន្តែ ក្រោយមក នាងតូចក៏បានស្លាប់ក្រោយពេលនាងក្តៅខ្លួនតែ១ថ្ងៃប៉ុណ្ណោះ ។ ពេលនោះហើយ គឺអ្វីៗចាប់ផ្តើមប្រែប្រួល ។

ក្រុមគ្រួសាររបស់នាងតូច ក៏យកតុក្កតាដែលនាងស្រឡាញ់ខ្លាំងបំផុតនេះ មកដាក់នៅទីកន្លែងគោរពបូជាមួយដើម្បីទុករំលឹកដល់កូនស្រី និងដាក់ឈ្មោះតុក្កតានេះថា «Okiku» គឺដាក់តាមឈ្មោះកូនស្រីដែលបាត់បង់ជីវិត ហើយក្រុមគ្រួសារតែងតែសូត្រមន្តដើម្បីរំលឹកពីនាងជានិច្ច ។ ថ្ងៃមួយ ពួកគេបានឃើញអ្វីម្យ៉ាងខុសប្លែកយ៉ាងខ្លាំង គឺតុក្កតាដែលមានម៉ូដសក់អូកាប៉ាក់ បានដុះកាន់តែវែងជាងមុន (អូកាប៉ាក់ ជាម៉ូដសក់ខ្លី និងមានផ្នែកខាងលើជាសក់សេះ) ។ ដូច្នេះ ពួកគេជឿថា វិញ្ញាណកូនស្រីពិតជាសណ្ឋិតក្នុងតុក្កតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj78M3A9lTn2zVl4JHpAF-QJIr5QdqneJ4CebYCTAwhD2bx_UU8BgXfnWU000RowBqRsWZMiFMqMtV8O5kMT_VHucdDERWKy6QyKU2uVcFRWjfDTqvXJmGl2KB19HiEeB7Vjg9ysFsT7v04ca5XqOqSpw-YCQkttKMxaOA-zPrmETIvElS4kZaYP5B5hbya/s390/image_2024-07-30_15-57-22.png

នៅឆ្នាំ១៩៣៨ ក្រុមគ្រួសាររបស់តុក្កតាខ្មោច ក៏បានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅចេញពីកោះហុកកៃដូ ប៉ុន្តែពួកគេពុំបានយកតុក្កតានេះទៅជាមួយទេ គឺទុកតុក្កតាឱ្យនៅហុកកៃដូ ដោយសារគិតថា វានឹងល្អសម្រាប់វិញ្ញាណកូនស្រី ។ ពួកគេក៏ថ្វាយតុក្កតាទៅឱ្យព្រះសង្ឃនៅវត្តម៉ាន់ណេនជិ ព្រមទាំងរៀបរាប់រឿងរ៉ាវរបស់តុក្កតាឱ្យព្រះសង្ឃជ្រាប ។ ចាប់ពីពេលនោះមក ក៏មានមនុស្សម្នាជាច្រើនមកវត្ត ដើម្បីមើលតុក្កតាដុះសក់មនុស្ស ។ ព្រះសង្ឃហាមថតរូបតុក្កតានេះ ប៉ុន្តែនៅតែមានអ្នកលួចថតរូបតុក្កតា ។

បច្ចុប្បន្ន តុក្កតានេះបានដុះសក់វែងរហូតដល់ត្រឹមក្បាលជង្គង់ និងវែងជាងនេះទៀត ទើបព្រះសង្ឃបានកាត់សក់តុក្កតាជាបន្តបន្ទាប់ ។ ព្រះសង្ឃ១អង្គចាប់ផ្តើមកាត់សក់ឱ្យតុក្កតា ក្រោយពីសុបិនឃើញក្មេងស្រីតូចបានសុំឱ្យព្រះអង្គជួយកាត់សក់ឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJf2xY8QIzijNhBWdEUhX-0D3Br0mrXo6QfnyZzpxP9a51a0-kjr7aBdW_rrrWtJBVj5HKPjx3vfZCNzzGfhGB6RjltXL1OZuZxcLTimQR23ms4rUQG-YwrVTiXXLLLgwxnV0acNFzhnspc65adbSyv0eG_V1MZtefps1fJckR6Kjwg-6BZ7LMMu2cW5VC/s390/image_2024-07-30_15-57-16.png

គ្មានអ្នកណាម្នាក់អាចបកស្រាយបានថា ហេតុអ្វីសក់របស់តុក្កតាដុះវែងបែបនេះទេ ។ បើតាមការត្រួតពិនិត្យផ្នែកវិទ្យាសាស្ត្របញ្ជាក់ថា សក់របស់តុក្កតា គឺជាសក់របស់ក្មេងស្រីពិតមែន ប៉ុន្តែគ្មានភស្តុតាងថា ហេតុអ្វីទើបវាអាចដុះវែងដោយខ្លួនឯង? អ្វីគួរឱ្យចម្លែកជាងនេះ គឺបើមានអ្នកណាម្នាក់ចូលទៅក្បែរតុក្កតា និងសម្លឹងទៅមើលមាត់តុក្កតានោះ ពួកគេនឹងឃើញធ្មេញតុក្កតាដុះវែងផងដែរ ។

រឿងរ៉ាវរបស់តុក្កតា Okiku ត្រូវបានគេយកទៅផលិតជាខ្សែភាពយន្តជាច្រើនរឿង ហើយរឿងខ្លះបានបញ្ចូលសំឡេងដើម្បីឱ្យអ្នកមើលកាន់តែភ័យខ្លាចថែមទៀត ដូចជា ៖ សំឡេងសើចរបស់តុក្កតា ឬការកម្រើកខ្លួន ជាដើម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNCliD6xVHyICzONNZ4-LaPhxu8PyRhmh59IYgavyZIWqanyDVgkKyUn7eu1EhFXa1_tIqMk_NNoSWvOJB2qcEVntf94eQgBmPD2_eA-prD9uXa-baIK3yAehMbedE9HLKlmf7YvRbdiCzpG_c23BbJYj81oV5M8wlzW2r87VVYoCuWy8NDRojPN2JEtih/s975/image_2024-07-30_15-57-34.png