Home ព័ត៌មានអន្តរជាតិ ថៃដាក់ផែនការកម្ចា.ត់ ត្រីទីឡាបយ៉ាខ្មៅបង្កាកុំឱ្យមានខ្យល់ព្យុះត្រីធ្លាក់ពីលើមេឃ

ថៃដាក់ផែនការកម្ចា.ត់ ត្រីទីឡាបយ៉ាខ្មៅបង្កាកុំឱ្យមានខ្យល់ព្យុះត្រីធ្លាក់ពីលើមេឃ

76
0

ប្រទេសថៃ ៖ នៅឆ្នាំ២០២៤ រដ្ឋាភិបាលថៃបានដាក់ផែនការកម្ចា.ត់ ត្រីទីឡាបយ៉ាខ្មៅជាបន្ទាន់នៅគ្រប់តំបន់ទាំងអស់ ដោយសារត្រីប្រភេទនេះបង្កើតកូនយ៉ាងឆាប់រហ័ស ។ ប្រទេសថៃបារម្ភថា វានឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ីទាំងស្រុង ដោយសារវាស៊ីបង្គា និងត្រីតូច-ធំគ្រប់ប្រភេទ ហើយបើពុំកម្ចា.ត់ ទេ ថៃអាចនឹងនាំចូលបង្គា, ក្តាម និងត្រីពីក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuzZhkO8myTyEM1K1_XrAS9Dicf0Wei5XKu-O9nPKWe6l9QxdUcc5Z1z4aRdLca6wSb5VqtmxLowFvrEVAqER1vs4orimCntLPTtbWdVQUb3DQCiGl-ZlGNTiP4tHDf6VDTKfK6XjVsECTOMF2t4z-5UMS4SPFv8DpWA12fw1Rvr6Ru9bc4ObBRaLuwXpi/s800/c1_2826798_240710171529.jpg

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃផ្សាយថា រដ្ឋាភិបាលថៃបានដាក់វិធានការឱ្យអាជ្ញាធរគ្រប់តំបន់ប្រញាប់កម្ចាត់ត្រីទីឡាបយ៉ាខ្មៅជាបន្ទាន់ ដើម្បីកុំឱ្យថៃខ្វះខាតចំណីអាហារបរិភោគ និងបង្កាកុំឱ្យមានខ្យល់ព្យុះត្រីធ្លាក់ពីលើមេឃ ពីព្រោះខ្យល់ព្យុះត្រីបានកើតឡើងនៅប្រទេសជាច្រើនរួចមកហើយ ។

ប្រទេសថៃបារម្ភថា ក្រៅពីត្រីទីឡាបយ៉ាខ្មៅ បង្កើតកូនយ៉ាងច្រើនក្នុងទឹកហើយ វាក៏អាចបង្កើតជាខ្យល់ព្យុះត្រីនៅលើអាកាសដូចនៅក្រៅប្រទេស ។ ជាក់ស្តែង ប្រទេសហុងដូរ៉ាស់ បានកើតខ្យល់ព្យុះធ្លាក់ត្រីពីលើមេឃយ៉ាងច្រើន ។ ជារៀងរាល់ឆ្នាំ ទីក្រុងយូរ៉ូ ជាទីក្រុងតូចមួយស្ថិតនៅភាគខាងជើងប្រទេសហុងដូរ៉ាស់ តែងតែមានបាតុភូតធ្លាក់ត្រីពីលើមេឃ និងត្រូវបានពលរដ្ឋថតរូប ឬថតវីដេអូត្រីរាប់រយក្បាលធ្លាក់ពីលើមេឃ ក្រោយមានខ្យល់ព្យុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv0auon2BHZG-46_l3ITac2ZzT5q9WgnaSzG1S6BKvY-Y1lpkZ44BRLTloCILG9mFQM8LyUPO_s41QYr4wsnOvYjBEDvhvbT63ruDErQLLC88scxOeFBBYykwVtSq2-hgfYB9SVRULSrEbeSmA6aPCPVQlgmg_ZHjZLkB-7BSzyoAG2nN6iJBgc1CvKEZC/s1200/photo_2024-07-30_15-19-47.jpg

បាតុភូតខ្យល់ព្យុះត្រីដូចគ្នានេះ ក៏បានកើតឡើងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកដែរ កាលពីឆ្នាំ២០២១ ហើយអាជ្ញាធរបានដាស់តឿនឱ្យពលរដ្ឋប្រុងប្រយ័ត្នបញ្ហាភ្លៀងធ្លាក់មកជាមួយសត្វផ្សេងៗ ដូចជា ៖ ត្រី, ពស់ និងកង្កែប ។ វាកើតឡើងដោយសារខ្យល់ព្យុះស្រូបយកសត្វទាំងនេះពីក្នុងទឹក ឬក្នុងដី រួចហើយបក់ឡើងលើមេឃ បន្ទាប់មក សត្វក៏ធ្លាក់ចុះក្រោមវិញជាមួយទឹកភ្លៀង ។

ចំណែកនៅរដ្ឋតេឡាំងខាណា ប្រទេសឥណ្ឌា កាលពីខែកក្កដា ឆ្នាំ២០២២ ក៏មានបាតុភូតត្រីធ្លាក់ពីលើមេឃជាមួយទឹកភ្លៀងដែរ ហើយធ្វើឱ្យពលរដ្ឋឥណ្ឌាជាច្រើននាក់នាំគ្នាចាប់ត្រីនៅតាមផ្លូវយកទៅធ្វើម្ហូប ។ ពេលនោះ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋរស់នៅរដ្ឋតេឡាំងខាណា ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយត្រីធ្លាក់ពីលើមេឃ ដែលកើតឡើងដោយសារខ្យល់មូសុងបានបក់ត្រី, ក្តាម និងកង្កែបឡើងលើមេឃ រួចធ្លាក់មកក្រោមវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_KSfXHBoPTK2M4ids18KNlhPHA7cfSaXEhOoEIUgvTZZoIE6xR4lcjpdfIgLfUFFqqLOpM8R5lqE3lkGsMGkJeQ1g9G4wJ_-RjopnYDEZjzWrVOiV-Tc8jdG6o4t0jV1ga_8KCC8loGZAYiS0U1zE2UJICIYK0XLkrqE333snbBWOEtPfOgY2XWZYA7c/s1280/photo_2024-07-30_15-19-48%20(2).jpg

រីឯនៅប្រទេសអ៊ីរ៉ង់ ក៏មានព្យុះភ្លៀងធ្លាក់ត្រីពីលើមេឃផងដែរ កាលពីខែឧសភា ឆ្នាំ២០២៤ គឺនៅទីក្រុងយ៉ាស៊ូត របស់អ៊ីរ៉ង់ ក្រោយពីមានខ្យល់ព្យុះខ្លាំង ។ ត្រីជាច្រើនក្បាលបានធ្លាក់នៅពាសពេញផ្លូវ ហើយគេជឿថា វាកើតឡើងដោយសារខ្យល់ព្យុះគួចត្រីពីក្នុងទន្លេឡើងលើមេឃ និងធ្លាក់ចុះក្រោមវិញដូចទឹកភ្លៀង ។

ហេតុនេះ មានមតិមួយចំនួននិយាយថា តើអាចមានខ្យល់ព្យុះថូណាដូកម្រិតខ្លាំងក្លា បក់ពីប្រទេសកាណា ក្នុងទ្វីបអាហ្វ្រិក (ជាកន្លែងកំណើតរបស់ត្រីទីឡាបយ៉ាខ្មៅ) មកដល់ប្រទេសថៃ និងនាំយកត្រីទីឡាបយ៉ាខ្មៅ មកជាមួយព្យុះដែរឬទេ? ខណៈចម្ងាយផ្លូវពីប្រទេសកាណា មកដល់ថៃ គឺស្មើនឹង១.៧៧៤១គីឡូម៉ែត្រ ។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះទៀតសួរថា តើត្រីនេះអាចមកដល់ប្រទេសថៃតាមរយៈខ្យល់ព្យុះ ឬតាមសមុទ្រដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPAn_4zcj6RQ-jr1jkY-Vmb8GaqgjmI1OIEOY1Dv_Nze6D3Qsz4LHoFs-eX8v1eskvmi4Fd4dN3XpbDramsvEm6fC4wdNoHsRHFXx1leCPRoV_aib4q6g6ix8DKLrsng2_Erj1a2-UHhaUd-QXyKPo5IbP93HHnXHsYzsbEbSx0J5HPxPFNpL7OVNpOSr1/s1280/photo_2024-07-30_15-19-48.jpg

អាជ្ញាធរថៃពុំដឹងថា ការរាតត្បាតរបស់ត្រីទីឡាបយ៉ាខ្មៅយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ន កើតឡើងដោយសារអ្វីទេ ប៉ុន្តែបើតាមអ្នកជំនាញសន្និដ្ឋានថា បានជាត្រីនេះបង្កើតកូនយ៉ាងឆាប់រហ័សបែបនេះ ដោយសារបក្សីស៊ីត្រីនេះ រួចហើយវាក៏ទម្លាក់ពងត្រីដែលពុំទាន់ងាប់គ្រប់ទីកន្លែង ។ អាជ្ញាធរបានសហការជាមួយពលរដ្ឋចុះចាប់ត្រីប្រភេទនេះនៅគ្រប់តំបន់ទាំងអស់ និងជំរុញឱ្យពលរដ្ឋយកវាទៅធ្វើម្ហូប ៕