បន្ទាប់ពីការប្រកាសថានឹងរៀបការនៅខែតុលា ជាមួយនឹង Yong Junhyung តារាចម្រៀង HyunA ទទួលរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ។ នាងបានប្រឈមមុខនឹងការធ្វើពហិកានៅក្នុងព្រឹត្តិការណ៍នានា និងការលុបចោលការប្រគំតន្ត្រីនៅអាម៉េរិកខាងជើងរបស់នាង ដែលបង្ហាញថាអាជីពសិល្បៈរបស់តារាចម្រៀងរូបនេះដែលខំសាងមករាប់ឆ្នាំត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដោយសារតែមនុស្សប្រុស។
.png)
នៅថ្ងៃទី១៣ ខែកក្កដា HyunA បានសម្តែងជាតារាចម្រៀងកិត្តិយសនៅក្នុងព្រឹត្តិការណ៍ “Summer Night Race” ដោយបានបង្ហាញពីបទចម្រៀងល្បីៗទាំងថ្មីទាំងចាស់របស់នាង។ ទោះជាយ៉ាងណាក៏ដោយ វីដេអូពីព្រឹត្តិការណ៍នេះបានរីករាលដាលពាសពេញសហគមន៍អនឡាញផ្សេងៗ ដែលបង្ហាញពីទស្សនិកជនមិនគាំទ្រនាងឡើយ។.png)
ថ្វីបើពីមុន HyunA ទទួលបានការច្រៀង និងប្រតិកម្មយ៉ាងសាទរក្នុងពិធីបុណ្យសាកលវិទ្យាល័យ និងការសម្តែងតាមតំបន់ក៏ដោយ ក៏លើកនេះមហាជននៅតែស្ងៀមស្ងាត់។ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានចាត់ទុកការធ្វើពហិកានេះចំពោះការប្រកាសរៀបការរបស់នាងជាមួយ Yong Junhyung។ មិនត្រឹមតែប្រតិកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាបានពង្រីកហួសពីព្រឹត្តិការណ៍ដល់អន្តរជាតិផងដែរ។ ការប្រគំតន្ត្រីទេសចរណ៍នៅអាម៉េរិកខាងជើងរបស់ HyunA ត្រូវបានលុបចោល។ អ្នករៀបចំបានប្រកាសថា នឹងសងប្រាក់វិញទៅតាមមធ្យោបាយដែលទស្សនិកជនបានទិញសំបុត្រ។ លើសពីនេះ HyunA បានលុប ឬកំណត់ជាឯកជនរាល់ការបង្ហោះដែលទាក់ទងនឹងការប្រគំតន្ត្រីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់នាង។

ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយបានរៀបរាប់ថា ការលក់សំបុត្រមានចំនួនតិចតួចនាំទៅដល់ការលុបចោលដំណើរកម្សាន្ត ហើយមានការរំពឹងទុកថាការប្រកាសអាពាហ៍ពិពាហ៍ជាមួយ Yong Junhyung អាចមានឥទ្ធិពលលើការប្រកាសរំសាយការប្រគំតន្រ្តីនេះ។
HyunA បានប្រកាសជាសាធារណៈស្នេហារបស់នាងជាមួយ Yong Junhyung ក្នុងខែមករា។ អ្នកទាំងពីរបានបង្ហោះរូបដូចគ្នានៅលើគណនីបណ្ដាញសង្គមរៀងខ្លួន ដោយសុំឱ្យអ្នកគាំទ្រមើលចិត្តគ្នាចំពោះទំនាក់ទំនងរបស់ពួកគេ។ ក្រោយមក Yong Junhyung បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេនៅលើវេទិកាសហគមន៍អ្នកគាំទ្រ។
ប្រហែល៦ខែបន្ទាប់ពីការប្រកាសទំនាក់ទំនងជាសាធារណៈ គូស្នេហ៍មួយគូនេះបានប្រកាសរៀបការរបស់ពួកគេ។ ពួកគេគ្រោងនឹងរៀបចំពិធីមង្គលការលក្ខណៈឯកជនក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី ១១ ខែតុលា។ ភ្នាក់ងាររបស់ HyunA ឈ្មោះ At Area បាននិយាយថា អ្នកទាំងពីរ បានលួងលោមចិត្តគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយសម្រេចចិត្តរៀបការជាមួយគ្នា។ ការរៀបការនេះរៀបចំឡើងជាមួយអ្នកស្គាល់គ្នាជិតស្និទ្ធ ហើយអ្នកទាំងពីរនឹងចាប់ផ្តើមជំពូកថ្មីក្នុងជីវិតរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់ Yong Junhyung នៅក្នុងរឿងអាស្រូវ “Burning Sun” ឆ្នាំ ២០១៩ បានធ្វើឱ្យមានស្រមោលខ្មៅលើទំនាក់ទំនងរបស់ពួកគេ។ កាលពីខែមុន Yong Junhyung បានសរសេរការពន្យល់ដ៏វែងមួយអំពីឧប្បត្តិហេតុ Burning Sun ប៉ុន្តែការយល់ឃើញរបស់សាធារណៈជននៅតែរិះគន់រូបគេដដែល។ បញ្ហានេះបានលេចចេញជាថ្មីជាមួយនឹងការចេញផ្សាយនៃភាពយន្តឯកសាររបស់ BBC ដែលនាំឱ្យមានការបន្តមតិអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់ HyunA ប្រឆាំងនឹងទំនាក់ទំនងរបស់នាងជាមួយ Yong Junhyung ៕










