Home ព័ត៌មានអន្តរជាតិ ភូមិចម្លែកខុសគេ! ប្រសិនអ្នកចង់ហៅនរណាម្នាក់ គេនិយមហៅគ្នាដោយច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច

ភូមិចម្លែកខុសគេ! ប្រសិនអ្នកចង់ហៅនរណាម្នាក់ គេនិយមហៅគ្នាដោយច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច

70
0

ប្រទេសឥណ្ឌា ៖ កុងថង គឺជាភូមិបុរាណមួយ ដែលអ្នករស់នៅភូមិនេះទាំងអស់សុទ្ធតែមានឈ្មោះជាចង្វាក់ភ្លេង ឬសំឡេងហួច ។ ហេតុនេះ ប្រសិនបើអ្នកចង់ហៅនរណាម្នាក់ អ្នកភូមិកុងថង ពុំហៅឈ្មោះគ្នាទេ ប៉ុន្តែពួកគេនិយមហៅគ្នាទៅវិញទៅមកដោយការច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច ជំនួសការហៅឈ្មោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7qAemxlLQnGWnBEnO6TNL0vbSSDm5qHNtPLjmhkJcyyDBM_dkGjElpBGb8LMwQNtIFGXfhtMPwFhT47QDmVd8X3hBIcP7yb94PjZszXqkvbogJ4kTXjh-xliaetuyRlfjDvGdfat_VzjSrEZEdTSgQwBzPiOp8ts_rXBfACDzvjVdrAFugVQ35dUOloi/s1200/image.jpg

ភូមិបុរាណនេះមានអាយុកាលរាប់រយឆ្នាំហើយ ដែលមានទីតាំងស្ថិតនៅលើភ្នំឆ្ងាយមួយក្នុងរដ្ឋ Meghalaya ប្រទេសឥណ្ឌា ។ ប៉ុន្តែភូមិនេះខុសប្លែកពីភូមិផ្សេងទៀតនៅត្រង់ថា ក្រៅពីអ្នកភូមិនៅទីនេះមានឈ្មោះសម្រាប់ប្រើប្រាស់ជាផ្លូវការហើយ ប៉ុន្តែពួកគេមានឈ្មោះជាចង្វាក់ភ្លេង ឬឈ្មោះជាសំឡេងហួច ដែលឪពុក-ម្តាយបានដាក់ឱ្យតាំងពីចាប់កំណើតមកម៉្លេះ ។

កន្លងមក ភូមិកុងថង (Kongthong Village) ធ្លាប់បានដាក់ស្នើក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាភូមិទេសចរណ៍ដ៏ល្អបំផុតរបស់អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ដោយសារភូមិនេះមានទេសភាពស្រស់ស្អាតតាមធម្មជាតិ, ពលរដ្ឋរួសរាយរាក់ទាក់ និងមានប្រពៃណីដាក់ឈ្មោះខុសប្លែកពីភូមិផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZHOpaTYKsPSzGJNvfDylFLoZ8UzfdC2rToyGUy7mYUaGmoy3d5qbhgCxiUIWyRPLIAw89q-N0SrpvKUKZLO3BO6wPPIUzaqS2zJbYSQ-WFqsqXglv6P1SoLgKO9wmfgv-1zqGRjD2WfPznafLkDZb4MM80qq9o0PoFQXypczDbhz7wGRke59UrPrqO4v/s630/Kongthong_6a084cdc07_cmprssd.webp

ភូមិកុងថង មានពលដ្ឋសរុបចំនួន៦៥០នាក់ ដែលពួកគេមានឈ្មោះធម្មតាសម្រាប់ប្រើប្រាស់ក្នុងឯកសារផ្លូវការ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែមានឈ្មោះជាចង្វាក់ភ្លេង ដែលឪពុក-ម្តាយបានដាក់ឈ្មោះឱ្យតាំងពីកើតមក ។ ហេតុនេះ ពួកគេត្រូវប្រើប្រាស់ឈ្មោះជាចង្វាក់ភ្លេងនេះរហូតអស់មួយជីវិត ហើយអ្នកភូមិតែងតែច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួចដើម្បីហៅអ្នកណាម្នាក់ ។ ក្រោយមក ភូមិកុងថង ត្រូវបានគេដាក់ឈ្មោះថា ភូមិសំឡេងហួច (The Whistling Village) ។

អ្នកភូមិម្នាក់និយាយថា វាជាការបង្ហាញពីក្តីស្រឡាញ់ និងក្តីសុខរបស់ម្តាយចំពោះកូនៗ នៅពេលកូនតូចកើតមកឃើញពិភពលោក ។ វាប្រៀបដូចជាបទភ្លេងចេញពីបេះដូងរបស់ម្តាយ ដែលពោរពេញដោយភាពទន់ភ្លន់ និងស្រដៀងបទបំពេរក្មេងដែរ ។ ចង្វាក់ភ្លេងទាំងនេះមានឈ្មោះជាភាសាក្នុងតំបន់ និងជាការអនុវត្តតាមប្រពៃណីតាំងពីយូរអង្វែងមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzI0-iotXcF8YgeDJcdATCv6_O2VG23PjEjTDdEZVAtUyE_C_vfKXrr0T7mrcxd2CDOEamFiN95l-0z5qSaylfFzk_7eaS0MMnTDb21vAwAotwP-vgJe6rXq_geB1K0a6u_fe0F4NBi3av5TyQFsCIP52ijsEGfMOIQ7H2ZcjTgK_tItorQGOgSv9nxy2/s1080/konthong_adobespark.jpg

អ្នកភូមិជឿថា ការហៅនរណាម្នាក់ គេនិយមហៅគ្នាដោយច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច គឺដោយសារបុព្វបុរសរបស់ពួកគេបានប្រើប្រាស់ចង្វាក់ភ្លេងហៅគ្នាជំនួសឈ្មោះក្នុងអំឡុងពេលដើរបរបាញ់សត្វក្នុងព្រៃ ដើម្បីការពារកុំឱ្យវិញ្ញាណខ្មោចអាក្រក់ចាំឈ្មោះពួកគេបាន ។ ដូច្នេះ ការហៅគ្នាជាចង្វាក់ភ្លេងនេះកាន់តែពេញនិយមខ្លាំងឡើង ហើយអ្នកភូមិបានហៅគ្នាតាមវិធីនេះពេលនៅឆ្ងាយពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGE5pIUiWRbWHeHmCgd2FfUV9C97XZ1H2k_k1BP73XUARNLw1LZuqrn3kkcN1jDnD3rcB1_-nhOVBHOt04my1zT3oRjJxMIwfU_QiqjADWApiqpVo-qc-PPACI_yGz0_m9BVgA-01mD34uy7qtePK377ULgSiDA7ww_22OpRm_zFW04MYP7GobG6Sulyn/s700/photo_2024-07-23_14-56-55%20(2).jpg

ពេលទារកកើតមកនឹងទទួលបានឈ្មោះជាចង្វាក់ភ្លេង ចំនួន២ប្រភេទ គឺភ្លេងខ្លី (សម្រាប់ឈ្មោះហៅក្រៅ) និងភ្លេងវែង ចាប់ពី១០នាទី ទៅ២០នាទី (សម្រាប់ប្រើប្រាស់ហៅគ្នានៅលើកំពូលភ្នំ) ។ កន្លងមក យុវជនជាច្រើននៅភូមិកុងថង បានព្យាយាមទៅរកការងារធ្វើនៅទីក្រុងផ្សេង ដោយសារពួកគេចង់មានជីវភាពល្អប្រសើរជាងទីនេះ ទើបធ្វើឱ្យប្រពៃណីការដាក់ឈ្មោះជាចង្វាក់ភ្លេងបាត់បង់បន្តិចម្តងៗ ។

ប៉ុន្តែក្រោយពីរឿងរ៉ាវរបស់ភូមិកុងថង ចាប់ផ្តើមល្បីល្បាញក្នុងបណ្តាញសង្គម និងក្លាយជាតំបន់ទេសចរណ៍ដែលមានភ្ញៀវទេសចររាប់ពាន់មកលេងទីនេះជារៀងរាល់ឆ្នាំ បានធ្វើឱ្យអ្នកភូមិយល់ដឹងពីសារៈសំខាន់របស់ប្រពៃណីដាក់ឈ្មោះជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច ព្រមទាំងព្យាយាមថែរក្សាវាឱ្យគង់វង្សយូរអង្វែងបន្តទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-mpM6oH9FYKBSl3uUFZbatX9t14qT4_WhcpCC_2faPwr3v8q-kpaGrWp7dpQPJkkq4CC7RFVBTa2XDCoddpDdjv3mLatmEBV4E0CxXu-NjHcuYG7HfUTUqCz3v9ppCpDj7tGJ7VcOyLLAyufOqTdbaR1kgL4Ud34vhlmkT9XgQymNEXSQQFqyjVhUrA_/s700/photo_2024-07-23_14-56-55.jpg