Home ព័ត៌មានអន្តរជាតិ តើអ្នកដឹងទេ សត្វពស់មួយក្បាលអាចសម្លា.ប់មនុស្សបានប៉ុន្មាននាក់?

តើអ្នកដឹងទេ សត្វពស់មួយក្បាលអាចសម្លា.ប់មនុស្សបានប៉ុន្មាននាក់?

149
0

ពស់គឺជាប្រភេទសត្វល្មូនដ៏កាចសាហាវបំផុតមួយ ដោយសារតែពិសរបស់វាអាចសម្លាប់មនុស្សបានរាប់រយ រាប់ពាន់នាក់ឯណោះ។ ហើយពស់ដែលត្រូវបានគេចាត់ទុកថាមានពិសច្រើនជាងគេបំផុតក្នុងលោកនោះគឺជាពស់ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី។ នេះបើយោងតាម Live Science កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សត្វពស់ដែលចាប់បាននៅប្រទេសអូស្ត្រាលីបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការផ្តល់ពិសច្រើនបំផុតក្នុងមួយក្បាល ដោយវាបានបញ្ចេញពិសច្រើនជាង ៥.២ ក្រាម ស្មើនឹងបីដងច្រើនជាងកម្រិតមធ្យមនៃពស់ក្នុងប្រទេសផ្សេងទៀត និងគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្សបានរហូតដល់ ៤០០ នាក់។ ដូច្នេះពស់អូស្ត្រាលីមួយក្បាលអាចសម្លាប់មនុស្សបានរហូតដល់ ៤០០ នាក់ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZ2G5HaR8u7zpDSCFuoA4-Kor-zzioS7BzOVzyf1reJ1SXlgxWsQFSo2gReBlhXdVmdxutwEkB6qEodHGT2YpgjccO_YFv6uGXtliTsqocDooF4yvaii_6GH9aiy3Vq3FWS5ejbTVJ_QWmyC6Lb_sQX-Cl-8jKDkgkIZzmFD8BBweHPpAoP8BbydAJzkP/s709/0x0.webp

បើយោងតាមអ្នកថែទាំសត្វនៅសួនសត្វល្មូនអូស្ត្រាលី ដែលជាសួនសត្វមានចម្ងាយ ៥០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងស៊ីដនី ក្នុងរដ្ឋ New South Wales ក៏បានឱ្យដឹងដែរថា សត្វពស់ដែលមានដើមកំណើតមកពីប្រទេសអូស្ត្រាលីភាគច្រើនសុទ្ធតែជាប្រភេទពស់ពិសដែលមួយក្បាលអាចសម្លាប់មនុស្សបានរាប់រយ រាប់ពាន់នាក់ឯណោះ។ នេះត្រូវបានគេចាត់ទុកថា ពស់អូស្ត្រាលីគឺជាពស់ដ៏គ្រោះថ្នាក់បំផុតលើលោក បើធៀបនឹងសត្វពស់ក្នុងប្រទេសផ្សេងទៀតគឺមិនសូវមានពិសខ្លាំងក្លាដូចពស់អូស្ត្រាលីនោះទេ។ ជាការពិតឱ្យតែជាប្រភេទសត្វពស់សុទ្ធតែមានពិសកាចសាហាវទាំងអស់ គ្រាន់តែពស់ខ្លះមានពិសតិច ហើយពស់ខ្លះទៀតក៏គ្មានពិសដែរ ប៉ុន្តែប្រសិនបើអ្នកទៅប្រទេសអូស្ត្រាលីប្រទះឃើញពស់ដោយចៃដន្យ សូមចាកចេញឱ្យឆ្ងាយតាមដែលអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieymxog7XQlFqcAeZRMza5Wp9uwdawhmuI2-naglRUn6Kg5-G-GERVZdGvO3kn5a7ggh5G6xVF7nPN3YxgSOERhbPY5RC3RtpEa4AzlxXAyBCK3QgbMApoHLIU0x8gmFz5pS6MIxnjEDXByuDDTX_lfijdTv6Bq5t0WkjLpGwMNhSWoqUtXcKoyDidVDmF/s769/Image_1.jpg

លោក Billy Collett អ្នកគ្រប់គ្រងប្រតិបត្តិការនៅឧទ្យានសត្វល្មូនអូស្ត្រាលី បាននិយាយថា សត្វពស់ដែលគ្រោះថ្នាក់បំផុតនៅលើផែនដីគឺជាសត្វពស់ដែលស្ថិតនៅឆ្នេរសមុទ្រ។ ពួកវាមានដើមកំណើតនៅតំបន់ឆ្នេរភាគខាងជើង និងភាគខាងកើតនៃប្រទេសអូស្ត្រាលី ដែលជាធម្មតាមានប្រវែង ២ ម៉ែត្រ ហើយរាងកាយរបស់វាមានពណ៌ខុសគ្នាពីពណ៌លឿងទៅក្រហមត្នោត និងប្រផេះទៅខ្មៅ។ លោក Collett ក៏បានបន្តទៀតថា សត្វពស់នៅតាមឆ្នេរសមុទ្រច្រើនតែមានចរិតឆេវឆាវ បណ្តាលឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិតដោយសារពស់ចឹកជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkB0X_ogGRpYoBNNM-zgp6RT7Fzjhh1uFceuTYSklR4Ly4HG435CGG-7HPoGZm7M-SNjXjxwpVfXYK42CSEMUQRz_imGVD8hrW2AtOusrW2fa_cFUh_UdaxXcVv-r1UqDp8yP5rWLET6NLuXj9fPaikdmAttgoR5KWc2tSpM1t-Mu2gqtQh74l0l0gzAh6/s800/snake-bite-2.jpg

ហេតុនេះក្នុងមួយឆ្នាំៗប្រទេសអូស្ត្រាលីមានករណីពស់ចឹកប្រហែល ៣០០០ ករណីក្នុងនោះមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០០ នាក់ និងជាមធ្យមមានមនុស្សស្លាប់ ២ នាក់។ យោងតាមគម្រោង Australian Snakebite Project សត្វពស់តាមឆ្នេរសមុទ្របានខាំមនុស្សចំនួន ៣១ នាក់នៅចន្លោះឆ្នាំ ២០០៥ ដល់ ២០១៥ ទោះបីជាពួកគេមិនបណ្តាលឱ្យស្លាប់ក៏ដោយ ក៏បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ឬពិការជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2Tc0QP_rGjiSA7xQb-SbwAxH6fngUHxsadLbdTAUMlKlApPUg8r4-DM5-U4sRm1nhK4YZsQ80NUb3wEDzNlYQZQAFGm4y-bx5yHMe6stenLCpfVhfOxVnL5aQrHkakExxj1QWxgs19t_SosQ5B7pWrKwHt6ZUJtfrNG8xSfAKqKDhqjaCb6U7Gpz1zU0/s1000/photo_2024-07-23_09-32-31.jpg