Home ព័ត៌មានអន្តរជាតិ គ្រោះធម្មជាតិរញ្ជួយដីនៅខេត្តមួយរបស់ប្រទេសថៃជាប់ព្រំដែនកម្ពុជា

គ្រោះធម្មជាតិរញ្ជួយដីនៅខេត្តមួយរបស់ប្រទេសថៃជាប់ព្រំដែនកម្ពុជា

98
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ខេត្តបុរីរាំ ប្រទេសថៃ (មានព្រំប្រទល់ជាប់ជាមួយខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា) បានកើតគ្រោះរញ្ជួយដីជាលើកដំបូង ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋរស់នៅក្បែរតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ័យខ្លាចផងដែរ ពីព្រោះវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានគ្រោះរញ្ជួយដីនៅខេត្តនេះ ។

ពលរដ្ឋរស់នៅតំបន់ជាច្រើនក្នុងខេត្តបុរីរាំភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីរាយការណ៍ថា កើតគ្រោះរញ្ជួយដីនៅឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ស្មើនឹងកម្រិត២.៩រិចទ័រ និងមានជម្រៅ១គីឡូម៉ែត្រ ។ ក្រោយមក អាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យនៅតំបន់រញ្ជួយដីឃើញថា វាជាវាលស្រែ និងពុំប៉ះពាល់សំណង់អគារអ្វីទេ ។ អ្នកភូមិម្នាក់និយាយថា វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានរញ្ជួយដីកើតឡើងនៅខេត្តបុរីរាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9yFxLD5VSJGfucVYncA3ObxRAerVoUpkcy0Tejc8gAUeE5ho7deYZD60xPmtJYz3a9YxolRSDxYmCg1-1dDSGeDRed_bmcOW5NKXY_8u6Rh_d4mXVwpvzPX4UGTKovCyC6Gb4ZY_j1Rd6r69B0UYaKLYSVr3-0r9AwY29jjEg4FK9Rkv_BT8AQqCPNapY/s1200/photo_2024-07-23_09-04-46%20(2).jpg

ភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីបានរាយការណ៍កាលពីថ្ងៃទី២២ ខែកក្កដា ថា មានគ្រោះរញ្ជួយដីកើតឡើងក្នុងតំបន់របស់ប្រទេសថៃ និងប្រទេសជិតខាង ស្មើប្រមាណ២០តំបន់ រួមមាន ៖ ប្រទេសមីយ៉ាន់ម៉ា, វៀតណាម និងឆ្នេរសមុទ្រភាគខាងលិចនៃប្រជុំកោះស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូណេស៊ី ។ រីឯគ្រោះរញ្ជួយដីនៅប្រទេសថៃ រួមមាន ៖ ខេត្តឡាំប៉ាង, ឈៀងម៉ៃ, ផាយ៉ៅ, តាក និងឈៀងរ៉ាយ ។ គេចាត់ទុកថា នេះជាហេតុការណ៍ធម្មតា ដែលភាគខាងជើងប្រទេសថៃបានកើតគ្រោះរញ្ជួយដីជាញឹកញាប់ ។

ប៉ុន្តែភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីបញ្ជាក់ថា គ្រោះរញ្ជួយដី ក៏បានកើតឡើងនៅឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ខេត្តបុរីរាំ ផងដែរ ដែលស្មើនឹងកម្រិត២.៩រិចទ័រ និងមានជម្រៅ១គីឡូម៉ែត្រ ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋរស់នៅខេត្តបុរីរាំ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះខេត្តនេះពុំធ្លាប់មានគ្រោះរញ្ជួយដីពីមុនមកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5o3-8uRn5ugxG_dXdDBIwkAeqF12W5cktcF-rj4SC5RktlFRmJ9Ah02W7wtOq8hf6enBdIdPLWJDvb4NdFIjuae0k0rab0bDZEo1B_YemnlNcnzcoEXx0wa_mrpYHJxWuTtkyFUzsTDasFqclhrIX3T5UL5dVmk0lWFJx-23O7xrAyISkk3IMna8kiCCu/s879/photo_2024-07-23_09-04-46%20(3).jpg

លោក Pongrapee Rakpra ជាមេឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ខេត្តបុរីរាំ និយាយថា រញ្ជួយដីបានកើតឡើងនៅតំបន់វាលស្រែ ស្ថិតក្នុងភូមិទី៨ ឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ហើយនៅចំណុចនេះ គ្មានផ្ទះសម្បែងពលរដ្ឋ ឬសំណង់អ្វីឡើយ ។

លោកមេឃុំបន្តថា បើតាមការសាកសួរពលរដ្ឋឃើញថា គ្មានអ្វីខូចខាតទេ ហើយក៏គ្មានអ្នកណាម្នាក់ដឹងថា កើតរញ្ជួយដីនៅវាលស្រែដែរ ។ ប៉ុន្តែវាជារឿងថ្មីប្លែក ដែលពុំធ្លាប់កើតឡើងនៅខេត្តបុរីរាំ ។ រីឯមូលហេតុធ្វើឱ្យពលរដ្ឋរស់នៅក្បែរនេះភ្ញាក់ផ្អើលនោះ ដោយសារមានការផ្សព្វផ្សាយព័ត៌មានពីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga1AThFyvtF2Viywtcm2d_rPizbvFYWoP9I3Vtt8pMZhhdixKLafh4rFC2euI2kJgfAWq1qJ8qWwHYgGl33qNZhfQ2z2Fs5BtSCoFFzLI9iV1lsKWqCuAE-W0OK9_OifqbPlPZJLUtkGOCW4088cRTmmA_dZPpdUV1KbnBKtyDVddxSzf9u5fg2HvyD6bR/s850/photo_2024-07-23_09-04-46.jpg