តារាសម្តែងហុងកុង Rosina Lam បានទម្លាយប្រាប់ទស្សនិកជនថាតារាសម្តែង Chen Xiao ឬទស្សនិកជនស្គាល់ថាជាយ៉ាងគួ២០១៤ កំពុងស្ថិតនៅក្នុងស្ថានភាពមិនសប្បាយចិត្តក្នុងពេលមានវិបត្តិអាពាហ៍ពិពាហ៍ខណៈកំពុងមានមានគម្រោងរឿងថ្មី។ អ្នកទាំងពីរគឺមិត្តភក្តិល្អរៀននៅសាលាតែមួយខណៈរយៈ១៥ឆ្នាំហើយទើបពួកគេមានឱកាសសម្តែងជាមួយគ្នាលើកដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvwexlJqCT_ovvT3zlzxdKnyXp6IFSSWiRuGkW08tw02gHKRI2z1JPcRARI9L6CQNjiLnx14Gmsh5tcLJZGL_vwjnBLYPOGN3zMWO4tx9ceR4Q3qZ-3aNHwY8kj6iiJJaRJdTABrDOKuNya-MSiuHW3Oq058LBSQafo9R9V5hHffeEGMAjOOBPFQWitMCl/s1599/05095022-rosina-cover1_cover_1599x1066.jpeg

តាមប្រភពព័ត៌មានក្នុងស្រុកជាច្រើនកាលពីខែ មិថុនា កន្លងមកនេះបានរាយការណ៍ថាតារាសម្តែងចិន Chen Xiao បានដាក់ពាក្យលែងលះភរិយា Michelle Chen ហើយបានចាកចេញពីផ្ទះ។តារាសម្តែងទាំងពីររូបនេះគឺជាតួអង្គយ៉ាងគួរ សៀវឡុងនី២០១៤។ ទោះយ៉ាងណា រឿងនេះបានស្ងាត់មកវិញបន្ទាប់ពីគេបានឃើញ Michelle នៅពាក់ចិញ្ចៀនដដែល ខណៈដែលស្វាមីនាងបានបន្តថតរឿង និងសហការជាមួយតារាសម្តែង Rosina Lam ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSkrWYRswS1yfpnqYK0yL9Qxz0kizzkhg8-g3z-H2-X1udz9qA53aHk-VqW_Rtp5ydmAjp9s4FMlvZsY7qIGMyvHsNACKjTnNrwMXHhM6wGjSrRTmZe1G7Fqxvq9PedrWzq7kMcyS8tEcOuC65-oK175w1eV8a-oIR08hG0rxgevRcPYDT_BBlSixX2Gk-/s2048/image_2024-07-20_16-48-11.png

ក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ តារាសម្តែង Rosina Lam បាននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ Chen Xiao ថាលោកមិនសប្បាយចិត្តទេ។ តារាស្រីរូបនេះបានចូលរួមកម្មវិធីជប់លៀហអាហារពេលល្ងាចជាមួយតារាផ្សេងទៀតដែលពួកគេបាននិយាយអំពីការចូលរួមក្នុងរឿងភាគចិនថ្មី។

Rosina Lam និង Chen Xiao អ្នកទាំងពីរមកពី Central Academy of Drama នេះ ជាលើកដំបូងដែលពួកគេបានសហការគ្នាក្នុងរយៈពេល ១៥ ឆ្នាំចាប់តាំងពីបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9qAouzNEKTrFVas90WMTS4KFe8z5_YP6Tbd3AK8QTD9d00CwMhY-koZLLdVGPSbywQay-aB0bbGYhv_dmZK0M5ai_X9XOoSaHMNIwFin1eQvpXBy6buS1dkEx5WI4lNlGoEC6q5GqphCTiXdqQ-em4oGyYiP9kakZYE5kcXwPtKU6LGIC8Ylczq6EaYa/s1800/image_2024-07-20_16-48-13.png

ការចេញមុខរបស់នាងស្របពេលដែលមិត្តរួមសាលាកំពុងមានបញ្ហាគ្រួសារតារាសម្តែងរូបនេះនាងបានបង្ហាញប្រាប់អ្នកកាសែតថា អ្នកទាំងពីរនិយាយគ្នាតែពីរឿងការងារប៉ុណ្ណោះ ក្នុងនាមជាមិត្តភក្តិល្អ នាងមិនបានជីកសួរបញ្ហាស៊ីជម្រៅលើជីវិតអាពាហ៍ពិពាហ៍របស់ Chen Xiao ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcdMTLkTY81Vm6xWdbpalzaCS6XppyBmcnfFl2zZujWMcbfi2NEv71EFhS-S54VtdodB2rWxDHsu-m2xmD4iwdR3gUzvm5puRjbb62wSreExpucm7wxLmEG_HADvQlI3j7-BGpXhlKMWpgq-LmzZbTb4RtZJoa0XzKlUnU5w1F9dpuJPBLp2qG00vkZ7aT/s900/image_2024-06-20_13-39-18.png

តារាសម្តែងទាំងពីរដួងនេះមានទំនាក់ទំនងល្អជាលក្ខណៈឯកជន នៅពេលដែល Rosina ឈ្នះពានជាតារាសម្ដែងឆ្នើមរបស់ TVBកាលពីឆ្នាំ២០២១ ភាពចម្រូងចម្រាសបានកើតឡើងដើម្បីគាំទ្រមិត្តភក្តិរបស់ខ្លួន Chen Xiao បានចាប់ផ្តើមមានជម្លោះជាមួយអ្នកលេងអ៊ីនធឺណិត៕