Home ព័ត៌មានអន្តរជាតិ ប្លែកមិនធ្លាប់មាន! មហាព្រឹត្តិការណ៍បើកកីឡាអូឡាំពិកនឹងប្រព្រឹត្តទៅលើដងទន្លេសែនជាលើកដំបូង

ប្លែកមិនធ្លាប់មាន! មហាព្រឹត្តិការណ៍បើកកីឡាអូឡាំពិកនឹងប្រព្រឹត្តទៅលើដងទន្លេសែនជាលើកដំបូង

59
0

ប្រទេសបារាំង៖ ពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងធ្វើឡើងនៅលើដងទន្លេ Seine ដែលជាបេះដូងនៃប្រទេសបារាំង ដើម្បីជួយឱ្យអ្នកទស្សនារាប់សែននាក់ទទួលបានអារម្មណ៍ប្លែកជាងមុន ខណៈកាលពីឆ្នាំទៅពិធីនេះតែងតែប្រព្រឹត្តនៅពហុកីឡដ្ឋានបែបប្រពៃណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFWsomedNtbaW-9IOySDfk3FFgctaU-413NL1te9DDfUw9e9_Po-0nN2Vasnp4lIhAH6IFEmuOyRicpu8P5-BcTlFc1yoEwnadrECxBm_JEe_Jrge7_9xXdVv1VNYPEdfOcjDWx1LVfT-AqktA0HoNAz2bx5vpzqcKpOK3CuhGx1Elg4ezSodt6KBNrmtJ/s310/images%20(2).jpg
យោងតាម BBC ពិធីបើកអូឡាំពិកឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា នៅលើដងទន្លេ Seine អមដោយទូកចំនួន ១៦០ ដែលក្នុងនោះ ៩៤ គ្រឿងដឹកអត្តពលិកជាង ១ ម៉ឺននាក់នឹងដង្ហែតាមដងទន្លេ ៦ គីឡូម៉ែត្រ។ ហើយអ្នកសំដែង និងសមាជិកក្រុមល្ខោននឹងស្នាក់នៅលើទូកដែលនៅសេសសល់ ចំណែកអ្នកទស្សនានឹងត្រូវរៀបចំឱ្យអង្គុយនៅសងខាងទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhtUqYFAsIZ_19b86F6KqSMNHsj6wW5X9_hnmVtHTmtVZwhlbvh7sn5Z5rzaMsDr93mRh6QgldZV6MVtbsXvf9XjUYFTkvT8AuVq-jZBalgAXfETnt6DaW7olEi6twFLssmyHlGFsT6BXXmtvcK7157wyfKhqMs90ONfhTZTcTknBVjJ8Qovr4emv0Zgo/s1280/photo_2024-07-22_15-57-00.jpg

ពិធីនេះអាចមានរយៈពេលជិត ៤ ម៉ោង ដោយនឹងចាប់ផ្តើមដើរក្បួនពីស្ពាន Austerlitz ទៅកាន់ស្ពាន Iena ដែលជាកន្លែងទីលាន Trocadero ដ៏ធំបំផុតមួយ។ គណៈកម្មាធិការរៀបចំនឹងចេញសំបុត្រចំនួន ៣២៦,០០០ សន្លឹកដើម្បីឱ្យទស្សនិកជនចូលរួមទស្សនាពិធីបើកសម្រាប់កន្លែងអង្គុយនៅសងខាងនៃទន្លេ Seine ដែលក្នុងនោះ ១០៤,០០០ សំបុត្រត្រូវបានលក់អស់។ ទោះជាយ៉ាងណា អ្នកដែលគ្មានសំបុត្រក៏អាចទស្សនាការសម្តែងពីទីតាំងផ្សេងទៀតបានដែរ ដោយអាទិភាពរបស់អ្នករៀបចំគឺត្រូវមានអ្នកទស្សនាច្រើនតាមដែលអាចធ្វើទៅបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA6P1sMzIIkPoUccMBhhZtWP9xFIJUGuSlEzo_NEZNLUv7LcT2r2i0NzkNrvT3IxDDDfU6MwQ5M5T187erVmkiV9paOJvIbXBBrBFirp976CFcGAaQ1Tui8cb_MXoQVam0mY7iknnjAcwGfHcdaW5guRATtIarKOAuqy-qXiA5xnTyfHzlzrPshrlHNvoG/s1000/oly-2024-fra-triathlon-test-093905_3396319_20230820191820.jpg

ពួកគេក៏នឹងរៀបចំអេក្រង់ធំចំនួន ៨០ សម្រាប់ឱ្យទស្សនិកជនងាយស្រួលទស្សនាកម្មវិធីនេះផងដែរ។ នាយកផ្នែកសិល្បៈនៃពិធីសម្ពោធលោក ថូម៉ាស ជូលី បាននិយាយថា “នេះជាលើកដំបូងហើយដែលពិធីបើកកីឡាអូឡាំពិកឆ្នាំ ២០២៤ ធ្វើឡើងនៅលើដងទន្លេ” ព្រោះកាលពីឆ្នាំមុនៗមិនធ្លាប់មានពិធីបើកកីឡាអូឡាំពិកធ្វើឡើងនៅខាងក្រៅកីឡដ្ឋាននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2qJH2bBM-63po16fdnV8nL-lWgp6C6ocUZZiyPxX38vH3cjoH0CRoUqwDoWB0MK50OGP6T7PThhyphenhyphenkOV668yd50LNcN7AhWSyPfUloR16bgkcuR9Ys26-dJwnFagoZ5XLy7L2uifJVTAaa9s-pu5aaUxR1np7Ced6763L9Bx5aUVyCbGUjTzbM8jgw5A-3/s1110/photo_2024-07-22_15-57-23.jpg

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងមានអត្តពលិកចំនួន ១០,៧១៤ នាក់តំណាងឱ្យ ២០៦ ប្រតិភូចូលរួមប្រកួតប្រជែងក្នុង ៣២ មុខវិជ្ជា ដែលមាន ៣២៩ មាតិកា។ ក្នុងនោះកម្ពុជាយើងគឺមានអត្តពលិក ៣ នាក់ប៉ុណ្ណោះ ដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស៕