Home ព័ត៌មានអន្តរជាតិ បុរសអូស្ត្រាលីបរិច្ចាគឈា.ម រហូតដល់ជាង១ពាន់លើកជួយជីវិតកុមា.រ ជាង២លាននាក់

បុរសអូស្ត្រាលីបរិច្ចាគឈា.ម រហូតដល់ជាង១ពាន់លើកជួយជីវិតកុមា.រ ជាង២លាននាក់

41
0

ប្រទេសអូស្ត្រាលី ៖ លោក James Harrison (ឬត្រូវបានគេហៅថា Man with the Golden Arm) គឺជាបុរសជនជាតិអូស្ត្រាលី ដែលបានបរិច្ចាគឈា.ម ច្រើនបំផុតនៅលើពិភពលោក ។ លោកបានបរិច្ចាគឈា.ម រហូតដល់ចំនួន១.១៧៣លើក និងអាចជួយសង្គ្រោះជីវិតកុមា.រ ជាង២លាននាក់ ។ ហេតុអ្វីទើបលោកសម្រេចចិត្តបរិច្ចាគឈាមជាច្រើនលើកបែបនេះ?

កាលពីឆ្នាំ១៩៥១ នៅពេលលោក James Harrison មានអាយុ១២ឆ្នាំ លោកបានទទួលការវះកាត់នៅមន្ទីរពេទ្យមួយកន្លែង ។ ពេលនោះ គ្រូពេទ្យបានវះកាត់យកសួតរបស់លោកចេញពីក្នុងខ្លួន ដើម្បីជួយសង្គ្រោះជីវិតលោក ហើយធ្វើឱ្យលោកត្រូវសម្រាកនៅមន្ទីរពេទ្យរហូតដល់ទៅ៣ខែ ។ ពេលលំបាកនេះហើយ ដែលធ្វើឱ្យលោកអាចរៀនសូត្រថា លោកអាចរស់នៅបន្តទៀតបាន ដោយសារលោកទទួលឈាមយ៉ាងច្រើនពីអ្នកបរិច្ចាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivgywPrVptT415ZQzN735he-HjcZdwdEKDB_BcSB57HLFrMaoImddQglkHyUPOt-BhwVPwEMNdDtbFLS4Q4ND4NM0IXkQ2PLdq2ru8phq934IlEQSoqRcDIOLgWpt5x8Ce0ymNJ1JIolz0gg-1rOHWyU7x2DfiNnPM-BUXuoSmx9r-ENDv3CPTd-qVrfvj/s1920/Blood-donor-James-Harrison-4.jpg

ហេតុនេះ លោកក៏សម្រេចចិត្តថា នៅថ្ងៃណាមួយ លោកនឹងអាចបរិច្ចាគឈាមរបស់ខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃដែរ ។ ប៉ុន្តែច្បាប់របស់អូស្ត្រាលីនាពេលនោះបញ្ជាក់ថា ពលរដ្ឋអាចបរិច្ចាគឈាមបាន លុះត្រាតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ។ ហេតុនេះ លោកត្រូវរង់ចាំរហូតដល់លោកមានអាយុគ្រប់១៨ឆ្នាំ ទើបអាចបរិច្ចាគឈាមលើកដំបូងបាន ។

ចាប់តាំងពីពេលនោះមក អស់រយៈពេលជាង៦០ឆ្នាំ លោកបានបរិច្ចាគឈាមរបស់ខ្លួនទៅឱ្យកាកបាទក្រហមអូស្ត្រាលី រហូតដល់ចំនួន១.១៧៣លើក ក្នុងនោះការបរិច្ចាគឈាមពីដៃស្តាំ ស្មើនឹង១.១៦៣លើក និងដៃឆ្វេង ស្មើនឹង១០លើក ។ កាកបាទក្រហមអូស្ត្រាលីបានបូកសរុបចំនួនមនុស្ស ដែលលោក James Harrison បានបរិច្ចាគឈាមជួយសង្គ្រោះជីវិត គឺស្មើរហូតដល់២លាន៤សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_lhy6_si_iPwqE5GnvkDvucLDXE7wpucM4Lhj6t6DR5p7AJffveOanm2BPdP4Bjzh-XpORpEB_Y-gMo1URm0y5Tk4mpgcBNEcAKVvtMb7APES9l0Qm1MpOd1Y8XtlXXEhVAHK0QvGMpKdXXhimqI6v0FIQZHQsTT7oMiv1jr3Wt25WzhfZsrnlXgNJGQ/s992/photo_2024-07-22_11-03-53.jpg

ជីវិតរបស់លោក James Harrison គឺលោកបានផ្តោតទៅលើការបរិច្ចាគឈាមជាចម្បង ពីព្រោះមិនត្រឹមតែលោកបានបរិច្ចាគឈាមច្រើនតែម្យ៉ាងទេ ប៉ុន្តែក្នុងឈាមរបស់លោកមានផ្ទុកនូវសារធាតុម្យ៉ាងពិបាកស្វែងរកបំផុត ។ នៅឆ្នាំ១៩៦០ ក្រុមគ្រូពេទ្យក៏បានយកឈាមរបស់លោកទៅធ្វើការពិសោធន៍ រហូតដល់អាចផលិតវ៉ាក់សាំងឈ្មោះថា «អេនទិប៊ី» ដោយជោគជ័យ ។

នាពេលនោះ ស្ត្រីអូស្ត្រាលីជាច្រើននាក់បានសម្រេចចិត្តយកកូនចេញ ដោយសារទារកមានបញ្ហាខួរក្បាលបណ្តាលមកពីជំងឺមួយឈ្មោះថា «ឌុយសាស់ឌីសេស» ។ វាជាជំងឺកើតឡើងដោយសារក្រុមឈាមអាអេស ពុំដូចគ្នា ទើបធ្វើឱ្យឈាមរបស់ម្តាយបំផ្លាញគ្រាប់ឈាមទារក ដែលទទួលបានពីឪពុកមានឈាមអាអេស ខុសគ្នា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWBR4PmC6iVWwVdhHm3gm4qhVrWpVwDgSRWBHt8jly9CPRDYPCPV0pN4QC1zo0Qot3-UykiwzNVvoqJVl4-zgFJnDPB6KiAAu9MW89AmxW96hjP51HiI4P2vkZr2Dbbu3U6WND578v6RtlhVipY2uIIkctaWwvY7byqjruKIPTUkPT0BvQBSNU0SSrtj8S/s1280/photo_2024-07-22_11-03-54.jpg

ហេតុនេះ វ៉ាក់សាំង «អេនទិប៊ី» បានជួយព្យាបាលជំងឺដ៏គួរឱ្យខ្លាចនេះ ហើយលោក James Harrison និយាយថា ៖ «ខ្ញុំនឹងបរិច្ចាគឈាមបន្តទៀត បើពួកគេអនុញ្ញាតឱ្យខ្ញុំបរិច្ចាគ» ។ ប៉ុន្តែបច្ចុប្បន្ន លោកពុំអាចបរិច្ចាគឈាមបន្តទៀតទេ ដោយសារលោកមានអាយុច្រើន ហើយអ្វីដែលលោកត្រូវធ្វើបន្តទៀតនោះ គឺថែទាំសុខភាពឱ្យបានល្អ ៕