Home ព័ត៌មានអន្តរជាតិ ភ្លៀងធ្លាក់ខ្លាំងពេកបណ្តាលឱ្យបាក់ស្ពាន និងស្លា.ប់ មនុស្សនៅប្រទេសចិន

ភ្លៀងធ្លាក់ខ្លាំងពេកបណ្តាលឱ្យបាក់ស្ពាន និងស្លា.ប់ មនុស្សនៅប្រទេសចិន

64
0

ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងបាក់ស្ពានមួយកន្លែងនៅប្រទេសចិន ។ រីឯអាជ្ញាធរចិននិយាយថា ភ្លៀងធ្លាក់ខ្លាំងនេះដោយសារមានខ្យល់ព្យុះបោកបក់ និងធ្វើឱ្យមនុស្សស្លា.ប់ អស់ចំនួន១២នាក់ ។ ពេលនេះ អាជ្ញាធរកំពុងតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួនជាង៣០នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhU4Te5oT8eDHrDdNxIg6ulop28orzAEl3zfOg_PmNmRPx2NeTGDWQx05rYecrdkVZmrl-uoN-j4eKAj-Mhs7J3X8m7W7SbDbp7TR0DtMqkddsUauYZ204wGEU2vNGJpo-qBKjKjDljZLuGjWvyxIZs6xVC4__2n9_voEF6d9sPMArYwPdiTXScPgkKoHz/s1440/26b3e68_1721507307718-c06df69-196ab32ee9b84fa4a7b6c580369c9a31-0-01decf2faea849dfa9f8d8edea378648.jpg

សារព័ត៌មានស៊ីនហួររាយការណ៍ថា ស្ពានមួយកន្លែងនៅទីក្រុង Shangluo ខេត្ត Shaanxi ស្ថិតនៅភាគពាយ័ព្យប្រទេសចិន បានបាក់ធ្លាក់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានទឹកជំនន់ភ្លាមៗ ។ បន្ទាប់មក នៅថ្ងៃទី២០ ខែកក្កដា ភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពសរុបចំនួន១២នាក់ ដែលសាកសពទាំងនេះនៅជាប់ក្នុងរថយន្តចំនួន៥គ្រឿង ខណៈរថយន្តទាំងនេះធ្លាក់ចូលទឹកទន្លេពេលស្ពានបាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTrE01QjaxyH8nmqR_IafnD7GhPk7RLyWoSOWIbjZ2-Tv4hGLHoYeqgZ9pVqU8sUXkO0y-CG3VLSgZopLFFVHriM2i9ET-crU-RZlCAeig2RznnT8DmlmAYstp0bnkOTZ96ABXztx0QueMA7zdFaRASS-72FZ3gg__37qjDOgzGIFyr_KfBnEszit2B265/s806/806x378-flash-floods-across-china-kill-at-least-20-dozens-missing-1721505826721.jpg

បើតាមរបាយការណ៍បញ្ជាក់ថា មានមនុស្សបាត់ខ្លួនយ៉ាងហោចណាស់ ចំនួន៣១នាក់ទៀត ដែលអាជ្ញាធរពុំទាន់រកឃើញនៅឡើយ ។ បើតាមការស៊ើបអង្កេតជំហានដំបូងបង្ហាញថា មានរថយន្តចំនួន១៧គ្រឿងបានធ្លាក់ចូលក្នុងទឹកទន្លេ និងរថយន្តដឹកទំនិញ៨គ្រឿងទៀត ក៏បានធ្លាក់ចូលទន្លេដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0nkvjuPQ-EpvvSgCojHOXPJ8L7_NqyJZTXB0n0nGD_VYtd0lfPNZJTS-6wIPbZBVqqwRrpoBvkojxjX4743K4M1qDVEHqWCbjmosyDm0BnYj6tikdC_sgcA635erg-KdPM9cdK0SqIg-yqryLR8unH-LR-a4Yjabjn_ODMWinxtLy5m_idoxwKthR8lM1/s700/1211821_2999850_Biejing_akhbar.jpg

បុរសម្នាក់បានរួចផុតពីសេចក្តីស្លាប់ក្នុងហេតុការណ៍បាក់ស្ពាន រៀបរាប់ថា ពេលលោកបើកបររថយន្តមកដល់លើស្ពានត្រង់ ស្រាប់តែអ្នកបើករថយន្តផ្សេងទៀតស្រែកប្រាប់ឱ្យលោកបញ្ឈប់ការបើកបរជាបន្ទាន់ ។ ហេតុនេះ ទើបលោករួចផុតពីគ្រោះថ្នាក់ ប៉ុន្តែរថយន្តដឹកទំនិញនៅខាងមុខលោក ពុំព្រមឈប់ទេ ទើបធ្លាក់ចូលក្នុងទន្លេបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4MMWNP3kM219ifZttMDHkt7svfq9WQ58B70ASRwFvgTFDJ8_ZI1ZLmtWKCjjljAVxmO7wsEzntYBctUNTTVOsPZb_glL58iC64i8FayR_M12G4_enMtG1t1TSSs2ghtqzNO4W0j8DsAQbwj0rLGLvT5o8ZaGPGP1SwIHkvFKjdJPn0ic_kMQYRMcX9qlj/s681/bridge-collapse-681x404.jpg

ក្រោយកើតហេតុ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធប្រមូលកម្លាំងតាមស្វែងរកពលរដ្ឋបាត់ខ្លួន និងជួយសង្គ្រោះជនរងគ្រោះ ។ រីឯប្រព័ន្ធផ្សព្វផ្សាយ CCTV រាយការណ៍ថា មានមនុស្សបាត់ខ្លួនជាង៣០នាក់ទៀត កាលពីថ្ងៃទី២០ ខែកក្កដា នៅទីក្រុងយ៉ាអាន់ (Yaan) ខេត្ត Sichuan ស្ថិតនៅភាគនិរតីប្រទេសចិន ក្រោយពីមានខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCu4Yw8GEuqaz4zF2UABI3EZ8GZqFjzjmJ_5aUr4Xw_rRQaNl8lehyphenhyphenIUJwwV6ehWkGmIFeisFiK0SxAS0GOCn12Sxin42RpR3sZZK7LKIbRCuxTntCljeDZH_og4Gh3EAvstHLuK976ZLScHb6yJoj1JEYap2OFjwWurZyHsJKOsUy1bdTjJLF0lP88uY/s4032/lud0fli8_flash-flood-china_625x300_21_July_24.jpg

ក្រៅពីនេះ ក៏មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់នៅខេត្ត Gansu ផងដែរ ខណៈទីតាំងភូមិសាស្ត្ររបស់ខេត្តនេះមានវាលខ្សាច់ពាក់កណ្តាល ។ រីឯបរិមាណទឹកភ្លៀងដែលអាជ្ញាធរបានវាស់វែងនៅទីក្រុង Nanyang ខេត្ត Henan កាលពីសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤ គឺស្មើនឹងបរិមាណទឹកភ្លៀងធ្លាក់ពេញមួយឆ្នាំ ៕