Home ព័ត៌មានអន្តរជាតិ ព្រះកេសផ្សេង ព្រះកាយផ្សឹង កំពុងស្ថិតនៅក្នុងសារមន្ទីរប្រទេសថៃ ខណៈផ្ទុះចម្ងល់ដល់ជនជាតិខ្មែរ!

ព្រះកេសផ្សេង ព្រះកាយផ្សឹង កំពុងស្ថិតនៅក្នុងសារមន្ទីរប្រទេសថៃ ខណៈផ្ទុះចម្ងល់ដល់ជនជាតិខ្មែរ!

74
0

រូបភាពចែកចាយពីបណ្តាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងសារមន្ទីរមួយកន្លែងរបស់ប្រទេសថៃ ដាក់តាំងបង្ហាញសុទ្ធតែព្រះកេស(ក្បាល)របស់រូបបដិមាយ៉ាងច្រើនពោរពាស ខណៈវាក៏បានលេចឡើងជាចម្ងល់ក្នុងចំណោមជនជាតិខ្មែរ ស្របពេលដែលចម្លាក់បុរាណនៅក្នុងប្រទេសខ្មែរ ខ្លះបន្សល់ទុកត្រឹមតែដងខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxLzhSYcfGHUq2c2MT4eKc0lH_dqKCEhufEq883RvmxZfZTXSJARqSM0DuzZGYBXeJytIdhy6yjJqYhyphenhyphennRQydVLF_Le4eGTBTr7LS9JaYkHiBJKo1iCpDJfEGBlRWBfW_Gh7PFk11D63iAqV6WG5Aw4iMrlLzdjrI05xpN5Dzel4tqd877SZF6D8kXpyPo/s960/451818583_2289401111411806_4830153758657002925_n.jpg

សារមន្ទីរមួយកន្លែងនៅក្នុងខេត្តប៉ាធុមថានី ប្រទេសថៃ ដែលមានដាក់តាំងបង្ហាញពីចម្លាក់បុរាណ រូបបដិមាផ្សេងៗពោរពាស។ យ៉ាងណាមិញ អ្វីដែលជាទីចាប់អារម្មណ៍នោះគឺ ដោយគេបានសង្កេតឃើញថា មានព្រះកេសរបស់បដិមាជាច្រើនដាក់តម្រៀបគ្នាជាជួរៗ ដោយមិនដឹងព្រះកាយនៅទីណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjePy2FNTSkuvA36ST4aGdmc3q4rWpnOC1iEIcqPo9lOHHnpJ5whUZgG7Z0tW_dhdCLh3REUtxZ7XX1hwNfWyn6l8kHpn5NxYf2nRAhejS9kt6wL0vpi6rWSZt36tMA_cuLsNmR5UZ2QOPfTP-EZKuyTDfXoERqDXR7l6SEC0CyH8dPULsl_9yUOa0eQobe/s960/451842478_2289401208078463_1236589794157347119_n.jpg

ស្របពេលដែលបានឃើញពីវត្តមានព្រះកេស(ក្បាល)របស់រូបចម្លាក់ជាច្រើន ស្ថិតនៅក្នុងប្រទេសថៃបែបនេះ វាក៏បានលេចឡើងជាចម្ងល់ក្នុងចំណោមជនជាតិខ្មែរគ្រប់ៗរូប ព្រោះថានៅកម្ពុជា គេក៏បានប្រទះឃើញរូបចម្លាក់មួយចំនួនសុទ្ធតែកំបុតក្បាលទាំងអស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSEwarr5wWzzEL-Lrnk2_l0dg5Ja_LwZGMANUaToCwKyuzbbmanPvSMAb2V_1HMru1b0j38biZUuS9amzKOeaELO4ufp2EDY-Bk5Udm6goLfcS51j3gDIiyysl05cmv9KvI4VVZdC0s_6uzn_2BRM9DOQobzR_YbfYLpPgVG6GdW98pPBKhGgOf6br1PeI/s960/451843004_2289400954745155_8310622022478926903_n.jpg

បើយោងតាមការលើកឡើងនៅលើបណ្តាញសង្គមដោយគណនីមួយបានឲ្យដឹងថា« រូបចម្លាក់ ប្រតិមា សិល្បៈបែបខ្មែរទាំងអស់នេះ ត្រូវបានយកចេញពីប្រាសាទរបស់ខ្មែរ បច្ចុប្បន្ន កំពុងដាក់តាំងនៅក្នុងសារមន្ទីរនៃខេត្ត ប៉ាធុមថានី ប្រទេសថៃ។ ក្នុងប្រាសាទខ្មែរជាច្រើនកន្លែង រូបចម្លាក់ កំបុតក្បាល(ព្រះសិរ) នៅសល់តែដងខ្លួន គឺដោយសារតែបែបនេះ។ ថៃ ប្រមូលខ្ទេច ប្រមូលខ្ទីពីខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qlDXHzXerMEVC5_GFc7xxze_O4-GXtNntOjcfjdgk0u2duEJ7yreCdJp0gK69IVrUasG8ZD7nT6vb9-Meh5H48dP7pjxn1dfOoj5HWNivLLGqa0qufQIEuKQa_GgNX29rEZo8gokncJ_U1m1G_rGAVkS6B8iU2FeLLYrOVTZDj61uqpgCaxh35dJRaji/s800/452096048_2289401041411813_7643496287364047394_n.jpg

ដោយហេតុថា កម្ពុជាគឺជាប្រទេសមួយបានឆ្លងកាត់សម័យសង្រ្គាមរាប់ភ្លេចទៅហើយ ដែលបណ្តាលឲ្យសម្បត្តិវប្បធម៌ វត្ថុបុរាណជាច្រើនបានបាត់បង់ទៅ ហើយនាពេលបច្ចុប្បន្ននេះ រូបចម្លាក់ខ្លះក៏បានលេចវត្តមាននៅឯសារមន្ទីរប្រទេសនានាលើពិភពលោក។ ដោយកាលពីពេលថ្មីនេះ រូបចម្លាក់បុរាណខ្មែរចំនួន១៤ ក៏ត្រូវបានសារមន្ទីររបស់សហរដ្ឋអាមេរិក ប្រគល់ជូនមកខ្មែរវិញតាមការស្នើសុំផងដែរ។
យ៉ាងណាមិញ ព្រះកេសរបស់រូបបដិមាជាច្រើនដែលបានដាក់តាំងបម្រៀបនៅឯប្រទេសថៃនោះ ត្រូវបានជនជាតិខ្មែរភាគច្រើនលើកឡើងថា វាគឺជាចម្លាក់ក្នុងរចនាបទខ្មែរ ដែលបានបាត់ទៅក្នុងសម័យសង្គ្រាម។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាការលើកឡើងនិងសេចក្តីសន្និដ្ឋានខ្លះៗរបស់ជនជាតិខ្មែរប៉ុណ្ណោះ រីឯភស្តុតាងពិតប្រាកដនោះគឺនូវតែមិនទាន់មាននៅឡើយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtV0qiG86uY6IclbTU75cQMMDWelLuvpqVE8XoUDDsfv1N5APpM0VYudG6YOl8xqSucBFr4uBZF7_2kPhKCybEQUlRjq8bvG5J43VnPlcOddKrWboICD34WEGQqIc8AVsfHZvHblN9xuPpwQ5vuJk6WrrOOe9nCN24qdqBH1dXOi_wp99OYuJyV3QuG49p/s800/452106197_2289401231411794_5718159398182595115_n.jpg