Home ព័ត៌មានជាតិ សម្តេចតេជោ ហ៊ុន សែន ពេញចិត្តនឹងទឹកដមសំឡេងយុវតី សាយ ស៊ីណា ប្រកាសឧបត្ថម្ភទឹកប្រាក់ ១៥.០០០ដុល្លារដល់ក្រុមគ្រួសារ និងអគារសិក្សាមួយខ្នងដល់សិស្សានុសិស្ស

សម្តេចតេជោ ហ៊ុន សែន ពេញចិត្តនឹងទឹកដមសំឡេងយុវតី សាយ ស៊ីណា ប្រកាសឧបត្ថម្ភទឹកប្រាក់ ១៥.០០០ដុល្លារដល់ក្រុមគ្រួសារ និងអគារសិក្សាមួយខ្នងដល់សិស្សានុសិស្ស

103
0

ថ្មីៗនេះ មហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើយុវតីសាយ ស៊ីណា ដែលបានចូលរួមក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម នៅឯសាលាវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង ដែលកាលគ្រានោះ នាងបានច្រៀងបទ «ស្ពានសាងស្នេហ៍» ជាបទនិពន្ធផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5gAq1qHPc_T58Qa0DH2DQg1EuSZEBxWjzxpsYqcnTv1r5l3T2mv89aPryFXvvr0sfnjUDq-TPigODavDsunzZGe9OZwZGkPlm0l_I2l1_ATYWACm0wqaAW7OCB0Y2WHDAmf_50EMSolHV9eAx7GcLBP2Eh3H0sqWcPveTNpdpV7_dLIjE3qTmTmE1ZB6/s1280/photo_2024-07-19_10-44-29.jpg

ជាមួយនឹងទឹកដមសំឡេងដ៏ពិរោះរណ្តំរបស់នាងក៏ទទួលបាននូវការកោតសរសើរព្រោងព្រាត ក៏ដូចជាការពេញចិត្តរបស់សម្តេចតេជោទៅលើយុវតីរូបនេះ សម្តេចក៏បានយល់ព្រមតាមសំណើរនាងជួយសាងសង់អគារសិក្សា ១ខ្នង ជាប្រយោជន៍រួមដល់សិស្សានុសិស្ស និងឧបត្ថម្ភប្រាក់ ១៥.០០០ ដុល្លារដល់គ្រួសារយុវតីរូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpooe62z9Lv9b6bad7HTAK154jAYTi8eLTLZ96a_XFTnezE-z8WdzHE9jkcXLTt0fjARBuZRLgTxsAs0j30OMmmNLKHe1XL0FT5frcYYqSgwzmE1Ed3krdaTtSkhdIvRSW7GUXmLHwH7WfiCQ2lQMEhJJJYqFU117t4-0jdDfhW8_lfuDG08LmAM9sSXQ/s1080/photo_2024-07-19_10-44-23.jpg

កាលពីថ្ងៃទី ១៨ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះថា «កាលពីម្សិលមិញខ្ញុំបានបង្ហោះពីចៅស្រីសាយ ស៊ីណាដែលពេលនោះមិនទាន់ស្គាល់ឈ្មោះនិងទីកន្លែងរស់នៅ។ ខ្ញុំព្យាយាមជួបចៅស្រីតាម telegram ដើម្បីសួរនាំពីការរៀនសូត្រនិងជីវភាពគ្រួសារ ព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ។ ថ្ងៃនេះលោក អ៊ួន សារ៉ាត់ បានទៅដល់ផ្ទះ ដើម្បីសួរនាំឪពុកម្តាយនិងចៅស្រីព្រមទាំងឲ្យចៅស្រីច្រៀងចម្រៀង ២ បទដោយគ្មានភ្លេង(ច្រៀងគោក) ដែលបទទីមួយ(ស្ពានសាងស្នេហ៍) ឯបទទីពីរ (វណ្ណៈសង្គម)។ ទោះអត់ភ្លេងក៍ចៅនៅតែច្រៀងបានពិរោះ។ តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឲ្យតាជួយកសាងអាគារសិក្សា១ខ្នង៣ជាន់ ៣០បន្ទប់ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។ តាបានបញ្ជូនសំណើចៅទៅនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតរួចហើយ។ ចុងក្រោយខ្ញុំថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយ ដែលមកLike ជិតកន្លះលាននាក់ និងចូលមកcomments ជាង២ម៉ឺននាក់ ក្រោយខ្ញុំបង្ហោះបាន១៨ម៉ោង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDpKfkgJuxnOgS-NkdwanXmoSkAeBWb3YdABEif6kBDhyphenhyphenRbgG97TwCAihN3WrhEe9QHbQZ6RqQShi7th1lhmch0Ug9BzzpAtRww2L_NH0r7lVkZoQ5S_NEyKRfBn2fRYtdw2itbwsejzD85ertCosOrLiRy8x42sCR0vY91TKsMMjuykhVHECtaUPxGxis/s1280/photo_2024-07-19_10-44-43.jpg

ជាមួយគ្នានោះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានផ្ញើសារគោរពថ្លែងអរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរបានសម្រេចឧបត្ថម្ភសាលារៀន ១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់ទៅវិទ្យាល័យព្រៃព្នៅ និងបានពេញចិត្តនូវទឹកដមសំឡេង របស់យុវសិស្ស សាយ ស៊ីណា ដែលបានច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្ពានសាងស្នេហ៍» ដោយបានឧបត្ថម្ភថវិកាដល់យុវសិស្សរូបនេះ និងក្រុមគ្រួសារចំនួន ១៥,០០០ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigtmAIKhIw6DloS-kZrde7BCo1a61G8AeQQMBUaFqQpSFEzgISNrk2JztpL94w7AITdSK4vOpNyFRzWv_wyLzEbjE3XhSoqH_fwIxkeXh6NaFyO5g1GYRcu5gNc5xHema09UXdAmoVDtCCb8iUr3BBXRoAi_eog-NbwZfec4WzLdbe0hRmL5mXqnRfLgQ/s1280/photo_2024-07-19_10-44-18.jpg