Home ព័ត៌មានអន្តរជាតិ ពស់ថ្លាន់ កំពុងត្រូវប៉ាន់ខ្លាំង នៅលើទីផ្សាសកលលោក!

ពស់ថ្លាន់ កំពុងត្រូវប៉ាន់ខ្លាំង នៅលើទីផ្សាសកលលោក!

99
0

បច្ចុប្បន្នការលក់សាច់ពស់ថ្លាន់កំពុងមានការកើនឡើងយ៉ាងខ្លាំងនៅទីផ្សារសកល ដោយប្រទេសជាច្រើនបានបើកកសិដ្ឋានចិញ្ចឹមពស់ថ្លាន់ ដើម្បីយកសាច់ធ្វើជាអាហារ និងយកស្បែកធ្វើជាខ្សែក្រវាត់ ឬកាបូប។
យោងតាមសារព័ត៌មានបរទេស AFP ពស់ថ្លាន់កំពុងក្លាយជាតម្រូវការយ៉ាងចាំបាច់របស់មនុស្ស ដោយសារវាមានគុណសម្បត្តិជាច្រើនបើប្រៀបធៀបទៅនឹងសាច់បុរាណផ្សេងទៀតដូចជាសាច់មាន់ សាច់ជ្រូក ឬសាច់គោ គឺវាមានប្រូតេអ៊ីនជាង ដោយគេសង្ឃឹមថា សាច់ពស់នឹងក្លាយជាប្រភពអាហារដ៏សំខាន់បំផុតសម្រាប់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIvNa6Vz_o40DfBCmvOd-Iup3nylzmK_7m0NDYISfVWnyY5Qnhx46QAvEt4a7cOu3rNaBLIHkr6HievD4nhyphenhyphen_mIKsAesIZAHNhY0Ljs09BdtEudWV-o5dqdQuXQCnuwaoJqFooCnpB0RGOD-JzhdkyBjErG8WHOKUiuZhukIROnrrUTAXOULiJXwnA6M8/s1280/photo_2024-07-19_09-34-52.jpg

ពស់ថ្លាន់អាចទប់ទល់នឹងសីតុណ្ហភាពខ្ពស់ ក៏ដូចជាអាចទប់ទល់នឹងគ្រោះរាំងស្ងួត បន្តពូជយ៉ាងឆាប់រហ័ស និងលូតលាស់លឿនជាងប្រភពប្រូតេអ៊ីនសត្វបុរាណ រួមទាំងស៊ីចំណីតិចជាងសត្វដទៃ។ អ្នកស្រាវជ្រាវប៉ាន់ប្រមាណថានៅក្នុងប្រទេសចិន និងវៀតណាមតែមួយមានកសិដ្ឋានពស់ថ្លាន់យ៉ាងហោចណាស់ ៤,០០០ កន្លែងដែលមានពស់ថ្លាន់ជាច្រើនលាន ហើយភាគច្រើនសម្រាប់ឧស្សាហកម្មម៉ូដ។ លើសពីនេះកសិដ្ឋាននៅភាគកណ្តាលប្រទេសថៃ ក៏លក់សាច់ពស់ថ្លាន់ធ្វើជាអាហារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWtkozb2BvA06NuZUOGzalz39YWITaaGQK0APPgspPqB9gZeZPIKK_d2TXvgpZKakOQyNhRpnEMuZgU2LitFjhHjDpOkkpbi0jozL6oUjR40DbX-KzF9SwOY1u0jz49nAG_x9ImoyzP3uFJh_Brnvfo0PZ9w-4H0A_9lsEl87K4f_QKGIRfv7ZO7aD05o/s800/photo_2024-07-19_09-35-14.jpg
បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature អ្នកវិទ្យាសាស្ត្របានចំណាយពេលមួយឆ្នាំសិក្សាលើសត្វពស់ថ្លាន់ភូមាជិត ៥,០០០ ក្បាលនៅក្នុងកសិដ្ឋានពាណិជ្ជកម្មចំនួនពីររបស់ប្រទេសវៀតណាម និងប្រទេសថៃ។ ដោយពួកគេរកឃើញថា ពស់ថ្លាន់ភូមាគឺអាចរស់បានរាប់ខែដោយគ្មានអាហារ និងទឹក និងមិនស្រកទម្ងន់ឡើយ ដែលវាពិតជាងាយស្រួលខ្លាំងណាស់ក្នុងការចិញ្ចឹម។ ពួកវាបន្តពូជយ៉ាងឆាប់រហ័ស ដោយពស់ថ្លាន់ញីអាចពងបានរហូតដល់ ៥០ – ១០០ ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSidgqZCUD0OUp_oatRT3l06WvB0bp3vVx82mgfkU0-bEJHlTfKoXxRwUFfX2hj21fWhLVs-5rrEuhri6cQ4z9v03mdYnRd21i8IWZeMVkuB0xa9R3YUeFH6pgSmavIXPDJuE1WOSngMiJtMQnkH9KhPsL1GXTJS5AtlFm1ZMqxMx6xTFI5lADFAqPIfs/s1200/photo_2024-07-19_09-35-31.jpg

ការរកឃើញនេះបានលើកទឹកចិត្តម្ចាស់កសិដ្ឋានឱ្យចិញ្ចឹមពស់ថ្លាន់កាន់តែច្រើន ដែលវាក៏ជាចំណែកមួយងាយស្រួលនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ សាច់ពស់ថ្លាន់គឺជាអាហារដ៏ឈ្ងុយឆ្ងាញ់នៅអាស៊ីអាគ្នេយ៍តាំងពីយូរយារណាស់មកហើយ ប៉ុន្តែសាច់នេះមិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅជុំវិញពិភពលោកទេ បើទោះបីជាវាមានរសជាតិស្រដៀងទៅនឹងសាច់មាន់ក៏ដោយ។ ទោះជាយ៉ាងណាថ្មីៗនេះទីផ្សារសម្រាប់សាច់ពស់ថ្លាន់គឺកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងសកល ដោយសារអត្ថប្រយោជន៍យ៉ាងច្រើនរបស់វា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Y1UUtamN545soXxF8EGJXtIWx2kSI6ASLPcLx_7WlQvr_D2tyfWOeynInYid3Sb3Ody4BHnXzlxAEVlUhIZ8QX2_cVwcEqCAAqQc-_t4oNKar-XLp-N_horeYUuDvuFTiLGA8hzQy9eThnhuZbmVD0YfblkOJnezquvgLXZReS5mt7bsvaU10DE5UXM/s1280/photo_2024-07-19_09-35-42.jpg