ដោយមានភ្លៀងធ្លាក់ជាប់គ្នា៣-៤ថ្ងៃ នៅតំបន់ជាប់ព្រំដែនក្នុងស្រុកសំឡូត និងស្ទឹងក្រញូងមានការហក់កើនឡើងលឿន ជន់លិចផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រ ភូមិអូរតាទៀក ឃុំតាតោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhSx_r7nxZTvxIBpUh165ivbPuzHP9dqqROYmWgnEZRFs7mPhUxLsSFiNckYusY4lCCyXQd6se7CqfrTrbuKlWYD0d5eC0DP8DxydibDe0edc23n-A_rhvb0wTy5YXZ3izUXf_Yq6s-4x5Wu7spQw4i0CZgLAArXLppz06GK19e9FVJ5qh6LKOArvCS4g/s1152/451549840_853397230178413_4739488702586699922_n.jpg
អាជ្ញាធរស្រុកសំឡូត បានអំពាវនាវទៅដល់បងប្អូនដែលរស់នៅផ្នែកខាងក្រោមតាមបណ្តាដងស្ទឹងគ្រញូង និងស្ទឹងសង្កែ ទាំងអស់ធ្វើការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះស្ថានភាពទឹក បើសិនជាមេឃនៅតែបន្តធ្លាក់ភ្លៀង ហានិភ័យនឹងកាន់តែខ្ពស់។
ខណៈ មកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្រុកសំឡូតនៅតែបន្តមានភ្លៀងធ្លាក់ ដែលបានធ្វើឱ្យស្ពាននិងផ្លូវមួយចំនួនរងការខូចខាត ស្របពេលដែឡសមត្ថកិច្ចក៏បានចុះជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផងដែរ។

ជុំវិញករណីនេះ អាជ្ញាធរស្រុកសំឡូត ក៏អំពាវនាវដល់ពលរដ្ឋ ប្រសិនបើមានគ្រោះថ្នាក់ទឹកជន់លិចណាមួយ សូមប្រញាប់ទាក់ទងបន្ទាន់ទៅផេករដ្ឋបាលស្រុក ឬទំនាក់ទំនងលេខទូរស័ព្ទ០៦៩ ៥៣ ៥៣ ៤៧ ឬ ០៩៨ ៥៦៤ ៤២២៕










