Home ព័ត៌មានអន្តរជាតិ ទីក្រុងមួយនៅក្នុងប្រទេសវៀតណាមត្រូវបានគេបោះឆ្នោតជ្រើសរើសជាទីក្រុងស្អាត

ទីក្រុងមួយនៅក្នុងប្រទេសវៀតណាមត្រូវបានគេបោះឆ្នោតជ្រើសរើសជាទីក្រុងស្អាត

57
0

ទីក្រុង Hoi An របស់ប្រទេសវៀតណាមត្រូវបានគេហទំព័រទេសចរណ៍អាមេរិក Travel + Leisure ផ្តល់កិត្តិយសថាជាទីក្រុងស្អាតបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤។
យោងតាមការគេហទំព័រនេះបានឱ្យដឹងថាទីក្រុង Hoi An ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណាត់ថ្នាក់ទីក្រុងស្អាតបំផុតទាំង ២៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ដោយទទួលបាន ៩០.៦៧ ពិន្ទុក្នុងចំណោម ១០០ បន្ទាប់ពីទីក្រុង San Miguel de Allende នៃប្រទេសម៉ិកស៊ិក, ទីក្រុង Udaipur ប្រទេសឥណ្ឌា និងទីក្រុង Kyoto នៃប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGCanTYIfCfEWa4SDF06FoCTzxeQv9BSeHcoYD8hf0xQjs_g-pRPiAjz8yHLu00DhAoj-zoWAQ2KtJZyze5GKjQTVKhdBeiLoVYizwWTNmQP-MV-0vSgAgxFYEddwfbbZwmXx3tDYjc6Uv-Wr7G0VIqbsVCE2SoUWcqv4dIQvfx3a5DrZlUdTnrTS1s8/s900/Hoi-An-Lantern-Festival-1.jpg

ទីក្រុងបុរាណ Hoi An គឺជាគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តដើរញ៉ាំអាហារប្លែកៗមានរសជាតិឈ្ងុយឆ្ងាញ់ដូចជា កាវឡៅ បាញម៉ៃ និងអ្នកចូលចិត្តប្រវត្តិសាស្ត្រ។ ទីក្រុងនេះមានចម្ងាយ ៣០ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិ Da Nang ងាយស្រួលសម្រាប់ការធ្វើដំណើរ និងទស្សនា។ នៅក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ និងអ្នកជំនាញទេសចរណ៍ “វាមិនចម្លែកទេដែល Hoi An តែងតែលេចមុខក្នុងបញ្ជីទីក្រុងស្អាតបំផុតលើលោក” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilLTi1EFJyovHY1A-0t72_GRnghxZqw7YsogDxld5OO9YTajTZ0ujByfAoeAWIPGCbtR6fr0hHayQzmZqN6UWVKX3Om_54yzHaGaE-73MURaUxYrf3TcMiyYhNh89TMcR3vpBHbA2RKGPzp-iFZ1_Dpd-bkk-52HlIgCs719F8jWoS45rJrQWvxtTG0VU/s1178/Hoi-An--Vietnam-Highlight--On-the-Go-Tours-288051456409164.jpg

បើយោងតាមគេហទំព័រ World’s Best ក៏មានគោលបំណងផ្តល់កិត្តិយសដល់គោលដៅ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងសេវាកម្មដ៏ល្អនៅក្នុងវិស័យទេសចរណ៍ក្នុងប្រទេសនេះផងដែរ។ ទីក្រុងត្រូវបានផ្តល់ពិន្ទុដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជាការទស្សនា វប្បធម៌ អាហារ ភាពរួសរាយរាក់ទាក់របស់មនុស្ស និងគោលដៅនានា ការដើរទិញឥវ៉ាន់ ក៏ដូចជាតម្លៃសមរម្យសម្រាប់ភ្ញៀវទេសចរ។ លក្ខណៈវិនិច្ឆ័យនីមួយៗមាន ៤ កម្រិតសម្រាប់អ្នកទេសចរដើម្បីវាយតម្លៃគឺ៖ ល្អណាស់ ល្អបង្គួរ មធ្យម និងមិនល្អ។ ពិន្ទុសរុបដែលទីក្រុងសម្រេចបានគឺជាពិន្ទុមធ្យមដែលអ្នកទស្សនាផ្តល់ដល់លក្ខណៈវិនិច្ឆ័យទាំង ៤ នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2oGA9AuQFhGcPKKqgRjOeym912kj033Rg80qzidPZ2Iob7cFXLKDAkD-QzvWARXsA72LpUFPmFtH-Tv-aMqEjdq7ewQ0BqsTa9dlsN7vzEjvo4dZ4TXyLR_QUWMe_sUM5M0vsxmwMBMCTa0OWTDUps0QmDWRG-5OFBL3s0aqTnBNZi4SnjhIJbjhReao/s700/hoi-an-weather-thumb_1655739223.jpg

ដូច្នេះទីក្រុង Hoi An គឺបានទាក់ទាញសំឡេងឆ្នោតជាង ៧០០,០០០ ថាជាទីក្រុងស្អាតបំផុតប្រចាំឆ្នាំ។ ពានរង្វាន់នេះត្រូវបានចាត់ទុកថាជាមគ្គុទ្ទេសក៍សម្រាប់ណែនាំភ្ញៀវទេសចរទៅកាន់ទីកន្លែងដែលមានសេវាកម្មល្អដើម្បីបម្រើដល់ការធ្វើដំណើររបស់ពួកគេនាពេលអនាគត។ កន្លងមកកោះ Phu Quoc ក៏បានបង្ហាញខ្លួនក្នុងបញ្ជីរបស់ Travel & Leisure នៃកោះ និងប្រជុំកោះស្អាតបំផុតទាំង ២៥ នៅលើពិភពលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1237FjrKrqsiQ3OhBmI0afWtsNRQTeQ3knDVZ5zTiXdYInxSmKW5DYjqPNKKX4WTkCeP_tPNpbv73OKfaCA4hmWelxodqEuOCHEcm3GvBbvQEpqoFXs85HNva0Z8qnRx0-azDHsFEb2pFahq06WKpSgzurYR06eCnfjOscx7TT7UgR7u0oT05FIthLkU/s2760/shutterstock_1506184586_resize_0.jpg