Home ព័ត៌មានអន្តរជាតិ ឆ្មាខំា! តែឆ្លងជម្ងឺ.ឆ្កែ.ឆ្កួត កំពុងវាយប្រហារនៅវៀតណាម

ឆ្មាខំា! តែឆ្លងជម្ងឺ.ឆ្កែ.ឆ្កួត កំពុងវាយប្រហារនៅវៀតណាម

83
0

ថ្មីៗនេះ នៅឯប្រទេសវៀតណាម គឺបានលេចចេញនូវករណីកុមារអាយុ៣ខួប ម្នាក់បានបាត់.បង់.ជីវិត បន្ទាប់ពីរូបគេត្រូវបានឆ្មាខាំកាលពីមួយខែមុន ហើយបើតាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលបានឲ្យដឹងថា កុមាររូបនេះ.ស្លា.ប់.ព្រោះតែឆ្លងជ.ម្ងឺឆ្កែឆ្កួ.ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbgu16IazAEocegumIDji7aX6O6aV1Q8mQ1dlhRfRfix_h3r8ctYs-UotF5e76KYIEHHetW4gRTL6N2B5Sew90yE5NkXu_mbQ8HscSNENuC5W1I0Uij7pbV-Zion7nXFwI22Dcl8XaA9c8xU_6sEEqFqSOkD7D9AEUeQAVzSO4n_rn4UcXK2qJ0epTEOc/s800/photo_2024-07-18_14-43-09.jpg

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមប្រភពសារព័ត៌មាន VN Express បានឲ្យដឹងងថា មានក្មេងប្រុសអាយុ៣ ខួប ដែលមានឈ្មោះថា K.K. រស់នៅក្នុងខេត្ត Gia Lai ប្រទេសវៀតណាម បានទទួលមរណៈភាព ដោយសារជំងឺឆ្កែឆ្កួតកាលពីថ្ងៃ១៥ ខែកក្កដា បន្ទាប់ពីក្មេងប្រុសម្នាក់នេះ ត្រូវបានសត្វឆ្មាខាំប្រហែលមួយខែមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVw9O3TCWu0EBuvgKF7RX-c97tca0Hpep2rurRAmSAnv76Pj6Wkysbb6T6adkL2U5i1Kj4kNsZBhQmmeOnsLGFPQW9EDQ85E9MYSIR-0_z1DgS4EwquM-laNAVc71065Gt9PMFHqVdfgLFSTcU3l-oGFOlaLVK1pV20DzSjscCYAhLRIJYBebZz7FhIio/s612/photo_2024-07-18_14-43-10.jpg

គ្រួសាររបស់ក្មេងប្រុសរូបនេះបានសម្តែងនូវការសោកស្តាយនិងមានវិប្បដិសារីជាខ្លាំង ដែលមិនបាននាំគាត់មកមន្ទីរពេទ្យ កាលពីអំឡុងពេលនោះ ព្រោះតែគិតថាមិនអី គ្រាន់តែសត្វឆ្មាខាំធម្មតាៗប៉ុណ្ណោះ។ ប៉ុន្តែលុះក្រោយៗមកទៀត ក្មេងប្រុសរូបនេះក៏បានបញ្ចេញអាការៈកាន់តែធ្ងន់ធ្ងរឡើងៗ គឺក្អួតមិនឈប់សោះរយៈពេលជាច្រើនថ្ងៃ។ លុះរហូតដល់ថ្ងៃទី ១៤ ខែកក្កដា ទើបក្រុមគ្រួសារបានបញ្ជូនគាត់មកកាន់មន្ទីរពេទ្យខេត្ត ដើម្បីទទួលការព្យាបាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaX9hHPwyEaiVvbD-MadPCWNY9f2SgjljUQM9qMWbtYIVej3IcSH31v5NNQATUpVkfKQlqr57L_1ZcA4X4vKOmnsygCw3v3eYFWgK1ilQce7MNS47T06FtTPJ3rYncJ2l-_C0Tb3GZ5Zchh-LWUX7zaKnLjBacIGIkKjyRhyphenhyphenZNYvKmowZYuNXG75io8WQ/s1280/photo_2024-07-18_14-43-11%20(2).jpg

ប៉ុន្តែ អ្វីៗវាបានហួសពេលទៅហើយ បន្ទាប់ពីវេជ្ជបណ្ឌិតជំនាញបានពិនិត្យ និងវិនិច្ឆ័យរួចមក ក៏បានរកឃើញថា ក្មេងប្រុសវ័យ ៣ឆ្នាំម្នាក់នេះបានកើតមានជំងឺឆ្កែឆ្កួតទៅហើយ ដែលឆ្លងមេរោគរីករាលដាលដល់ក្រពះពោះវៀន និងធ្វើឲ្យមានការខ្សោះជាតិទឹកខ្លាំង។ យ៉ាងណាមិញ លុះដឹងស្ថានភាពថាក្មេងប្រុសនេះមិនអាចព្យាបាលបាន គ្រួសារក៏សម្រេចចិត្តនាំគាត់ត្រឡប់ទៅផ្ទះវិញ ហើយគាត់គឺធ្វើទុក្ខខ្លាំងណាស់ ដូចជាស្រែកយំ ពិបាកបរិភោគឬផឹក; ស្រក់ទឹកមាត់ខ្លាំង; មានការភ័យខ្លាចជាមួយនឹងពន្លឺ ខ្យល់ និងទឹក; និងឈឺក្បាលខ្លាំងជាដើម។ ខណៈសេចក្តីរាយការណ៍ កាលពីថ្ងៃទី ១៥ ខែកក្កដានេះថា ក្មេងប្រុសរូបនេះបានទទួលមរណភាពហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8-upxgdBBvD33yiWJsQEY8yXicysjHokNOJYjB5IHYdPxZO5n_-avsl1UItb49L4Kxq5fWmBIzhpodtNHV8eZ0mUXLX2ftuoOuxWgAXgHndnhQSP2vD8IkPcVKYdjFD58rJwJ50bE1_DJFkcBwwnd8d2weWMteBCbREk3YXaB8WzPQiAA2EYSTO9Eq0Q/s1200/photo_2024-07-18_14-43-11.jpg

គួរបញ្ជាក់ដែរថា មធ្យោបាយតែមួយគត់ដើម្បីការពារជំងឺឆ្កែឆ្កួត គឺត្រូវទទួលថ្នាំបង្ការឬវ៉ាក់សាំងភ្លាមៗ បន្ទាប់ពីត្រូវបានសត្វឆ្កែ ឆ្មា ឬសត្វព្រៃមួយចំនួនទៀតខាំ ក៏ដូចជាត្រូវទៅទទួលការពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានល្អិតល្អន់។ ខណៈប្រសិនបើរោគសញ្ញាជំងឺឆ្កែឆ្កួតលេចឡើង អត្រាមរណភាពគឺកើតមានរហូតដល់ទៅ ១០០% ។ ទោះជាយ៉ាងណា នេះគឺជាក្មេងប្រុសទី៤ ហើយដែលបានស្លាប់ ដោយសារតែជម្ងឺឆ្កែឆ្កួតនៅក្នុងខេត្ត Gia Lai ក្នុងឆ្នាំ ២០២៤នេះ៕