នារីហៃសូថៃ សម្រស់ស្រស់ស្អាតមួយរូប កំពុងតែផ្ទុះនៅការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម Tik Tok តាមរយៈពាក្យថា«Thank You» ដែលជាពាក្យសុវជីធម៌នាងតែងនិយាយទៅកាន់មនុស្សជុំវិញខ្លួន រហូតដល់មានអ្នកធ្វើតាម Trend «Thank You» របស់នាងពាសពេញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Xyod5kMchyphenhyphen7KIooOwZH6rlJA5EB2laPg98bU1UCIMYRr7-_8veZBusvuNUKYhWhK0SyOLZNwzmQFX04ZFmgG-eDrZhcwMFdr-4oMNxrRR6c6dCAsqe9TcUEJL_DDh2izl6M76_MGoVc9zG5ESd0iwho9u5T-9Qloo1unVyrFTRsnsvThvoP8knF64zo/s705/Screenshot%202024-07-18%20145131.png

នារីស្រស់ស្អាតរូបនេះ ត្រូវបានគេស្គាល់ថាជាកញ្ញា Aon Somrutai ជាម្ចាស់ហាងកាបូបប្រេនល្បីឈ្មោះមួយកន្លែងក្នុងប្រទេសថៃ គឺហាង Perrine Porter។ ក្នុងនាមជាស្ថាបនិកហាងកាបូបមួយរូប ដែលស្រលាញ់ខាង Fashion និងម៉ូឌែលផងនោះ ខណៈវីដេអូបង្ហាញពីជីវិតដ៏ហៃសូ ស៊ីវិល័យរបស់នាងបានផុសចេញមកជាបន្តបន្ទាប់ និងទទួលបានអ្នកទស្សនារហូតដល់ទៅរាប់លានដង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLhfz8eIJOg8f8qCrmC3R3hfTUyNuX1f-GMU4FMpJ9Z4vHtHRgTHwi1PoMgQhpOa9ClOfyK_q8NR-UMsfWEV2b5CiY6TcC2skKZqFb5nYLrUWYOxdT84vs07AGhqozY1wIXXpyS8gEkojIccN6v87AXMzCoEzJJPHyMgWJQz5CVqjZAYu-7XdK39PEFF0/s712/Screenshot%202024-07-18%20145320.png

តាមរយៈវីដេអូនាង គឺតែងបង្ហាញពីភាពស្រស់ស្អាត ភាពជាហៃសូនៅក្នុងសង្គមថៃ ជីវិតជាកូនអភិជន ដើរទិញរបស់របរប្រេនៗ ឡានទំនើបៗ មានអ្នកបម្រើនិងអង្គរក្សឆ្វេងស្តាំតាមទៅជាមួយគ្រប់ទីកន្លែង។ ខណៈគ្រប់វីដេអូទាំងអស់របស់នាង គឺតែងនិយាយពាក្យថា «Thank You» សំនៀងជាភាសាអង់គ្លេស ទៅកាន់មនុស្សគ្រប់គ្នា ដែលជាគឺឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរបស់ស្រ្តីជនជាតិថៃរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlxSxum_xIKbX2SpdYn6JUXQesBIn-5m7-VnXmYXpFEakN0YbTYjS2MqzW6hd8utz8lZkMrv9i5BZD_TP9AoLlo7Cq2Qdw43KHldzhENQVgownLOMGxfLr0aH2qc7cK0cM2JTYHrbPC26Dk_vDSNRmbyN1klIJQvsB8dYURlsh8LUAu93Zh5d1163CPg4/s712/Screenshot%202024-07-18%20145208.png

យ៉ាងណាមិញ មិនយូរប៉ុន្មាន វីដេអូរបស់នាងក៏បានរីកសាយភាយជុំវិញពិភពលោក ខណៈក៏ផ្ទុះនូវគាំទ្រជាខ្លាំងទាក់ទងនឹង Content ថ្មីនេះ រហូតដល់មានអ្នកធ្វើតាមស្តាយ៍របស់នាងជាហូរហែរ។ ខណៈថ្មីៗនៅលើបណ្តាញសង្គមរបស់លោកជំទាវ ទ្រី ដាណា ក៏បានបង្ហោះវីដេអូ ដោយនិយាយពាក្យថា «Thank You» នេះ និងបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងម្តងទៀតក្នុងចំណោមមហាជនខ្មែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaehtXT7DQxR5RMOSqitUW3fyLDCO7_KEv4qoXCI_Ltyo-eRBwGh30XpPXGRzA2llOxTJrDyK9Ys1d29mosOjY2XfP_6KN6jws3KSIsdHFZ-Gs0SF_ejJycJ4goBF1p4fH1RJuJOHj46Mwq1D13ge0K6c1sfDjBEFmrJKm4M0OkeRUhM1xiV03d4tuSBs/s708/Screenshot%202024-07-18%20145153.png