Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេក្នុងតំបន់

ឥណ្ឌូណេស៊ីដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេក្នុងតំបន់

64
0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងខេត្ត Java ស្ថិតនៅភាគខាងលិចប្រទេស ។ រោងចក្រនេះនឹងមានសមត្ថភាពផលិត Battery Cells ប្រចាំឆ្នាំ ស្មើនឹង១០ជីហ្គាវ៉ាត់ម៉ោង ហើយវានឹងអាចបំពេញតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ស្មើប្រមាណ១៥ម៉ឺនគ្រឿង ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការដំណើរការរោងចក្រនេះបានចំណាយថវិកាវិនិយោគរហូតដល់១ពាន់លានដុល្លារអាមេរិក និងជាការវិនិយោគទុនរួមគ្នាជាមួយក្រុមហ៊ុន Hyundai Motor Group, LG Energy Solution និង Indonesia Battery Corporation ។ វាជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើកំណែទម្រង់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWClScDJYwRRL1UoNCGc3tZpJGdXTidznpYEWBtqOunA9j3HL3FI7kLOEv_-qXCQgBXiWMoP8aMdTWkoPNGmcfl76P_9tF2_6LmEn1xz58vLBwZ6CHD1juAPCFJHQuKYzQ6rN0FHFs8BS4nRCD1XrS2A3eYZcZUU9dFAeT9l3dJDlARvgldlLEs_LGE-k/s800/09ea0cd41258f5113fd039ebee1878b4.jpg

ក្រៅពីនេះ រោងចក្រផលិតថ្មរថយន្តអគ្គិសនីខាងលើ ក៏បានសហការជាមួយរោងចក្រផលិតរថយន្តរបស់ Hyundai ផងដែរ ដើម្បីផលិតរថយន្តម៉ាក Kona ឱ្យបានចំនួន៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។

ការដំណើរការរោងចក្ររថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្លាយជាប្រទេសផលិតថ្មរថយន្តអគ្គិសនីប្រភេទ EV 3 មុនគេលើពិភពលោក នៅឆ្នាំ២០២៧ ។ លើសពីនេះ ឥណ្ឌូណេស៊ីក៏បានកំណត់គោលដៅផលិត Battery Cells ឱ្យបានចំនួន១៤០ជីហ្គាវ៉ាត់ម៉ោងក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ដែលស្មើពី៤% ទៅ៩% របស់តម្រូវការពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqG7oV0_gHzHUrabyzISAtcdIg9MGQHBFBD7j3cp09arS_WPIoiTM0M3ul9ice4G-B3pC-B2jrza1blJfEqWr6GTGYykwBvTPFCghd7VQoMNx_vw7GJcXhwm4lNxygOV-HgJoNXcsl9jOK6QmNUpQRySSDee_VfUjHdAiOE8z0PD3CVKRd271pR7pOsPw/s666/2021_04_05_112029_1617597742._large.jpg

ក្រៅពីនេះ ឥណ្ឌូណេស៊ី ក៏ជាប្រទេសមានទុនបម្រុងនីកែលច្រើនបំផុតលើពិភពលោកផងដែរ គឺស្មើប្រមាណ២១លានតោន ឬស្មើ២២% នៃទុនបម្រុងនីកែលលើពិភពលោក ។ បើទោះជាការប្រើប្រាស់នីកែលប្រមាណ៧០% ស្ថិតក្នុងឧស្សាហកម្មដែកអ៊ីណុកក្តី ប៉ុន្តែតម្រូវការក្នុងវិស័យផលិតថ្មបានកើនឡើងជាបន្តបន្ទាប់ ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ពិភពលោក រួមទាំងក្រុមហ៊ុន BYD និង Wuling របស់ប្រទេសចិន បានចូលមកវិនិយោគនៅឥណ្ឌូណេស៊ីរួចហើយ ។ ក្រុមហ៊ុនទាំងនេះបានផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី និងនាំចេញទៅកាន់ទីផ្សារពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXJfUhp5pDAnDyIAh3VH5Zdlf4cs4xA2amRRTwMxQZy1ZQQjX4v5Tcqj7Ueu7eH-OSa5EmIOYIynflUE2ILYqDOPGxenIDhBYr3KizDOkOMXxXYJxDfk9o43nMLI_ik9Syyomj1lmYEKbfOIcSm6Qy1QsDq33qNnybSzRRxUqmXd7F7gwGL4blFoJokpk/s1024/Shell-Indonesia-EV-Charging-1-1024x701.jpeg

បច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងបង្កើតរោងចក្រចម្រាញ់ប្រេងលីចូម និងរោងចក្រផលិតសម្ភារៈអ៊ីណុក ដើម្បីបន្ថែមលើឧស្សាហកម្មថ្មនីកែល ។ ហេតុនេះ ឥណ្ឌូណេស៊ីគ្មានទុនបម្រុងលីចូមច្រើនទេ ប៉ុន្តែអូស្ត្រាលីបានផលិតលីចូមប្រមាណពាក់កណ្តាលនៃលីចូមសរុបលើពិភពលោក ហើយអាចនាំចេញរ៉ែប្រភេទនេះមកកាន់ឥណ្ឌូណេស៊ីទៀតផង ខណៈលីចូមភាគច្រើនរបស់អូស្ត្រាលីបាននាំចេញទៅចិន ៕