Home ព័ត៌មានអន្តរជាតិ ចង់បានប្រាក់ខែពាន់ៗដុល្លារ អាចមកធ្វើការនៅទីនេះបាន ដែលជាកន្លែងដាច់ស្រយាលបំផុតមួយក្នុងលោក

ចង់បានប្រាក់ខែពាន់ៗដុល្លារ អាចមកធ្វើការនៅទីនេះបាន ដែលជាកន្លែងដាច់ស្រយាលបំផុតមួយក្នុងលោក

82
0

សម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង ឬចូលចិត្តធ្វើការនៅកន្លែងឆ្ងាយ ស្ងប់ស្ងាត់អាចមកធ្វើការនៅ Port Lockroy បានដែលវាមានទីតាំងស្ថិតនៅលើកោះ Goudier ភាគខាងលិចនៃឧបទ្វីបអង់តាក់ទិករបស់ចក្រភពអង់គ្លេស។ Port Lockroy ត្រូវបានគេស្គាល់ថាជា “ការិយាល័យប្រៃសណីយ៍ដាច់ស្រយាលបំផុតនៅលើពិភពលោក” ។ ដំបូងឡើយកន្លែងនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងគាំទ្រការស្រាវជ្រាវវិទ្យាសាស្ត្រ បន្ទាប់មកត្រូវបិទទ្វារ ហើយនៅឆ្នាំ ១៩៩៦ វាក៏ត្រូវបានស្ដារឡើងវិញជាការិយាល័យប្រៃសណីយ៍ និងសារមន្ទីរតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXATCH85tmENMI93HTgPPr4DG0J1rsjo0EYIlEJCQIBAG3HkdFP-DGAGRqflEoQjaebfjSXicIMuT6e-Bs582jScoFtbClspRDhsC5Ue6Y7i4s4fM9z6bRw9d6lZFdIdP84pHOReORtfpdiVOfDmlEn7YtpqOPphVZlByRerzVTas7hc0skTUt87XGLBU/s1280/photo_2024-07-17_09-23-38.jpg

ការិយាល័យប្រៃសណីយ៍ និងជាសារមន្ទីរនេះបានប្រកាសជ្រើសរើសបុគ្គលិកគ្រប់ជាតិសាសន៍ចំនួន ៤ នាក់ជារៀងរាល់ឆ្នាំ ដែលអាចរស់នៅនិងធ្វើការនៅទីនេះបានជាមួយនឹងភារកិច្ចដូចជា៖ លក់កាតប៉ុស្តាល់ ត្រា និងលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។ តាមដានចំនួនសត្វភេនឃ្វីននៅក្នុងតំបន់; ប្រមូលទិន្នន័យអាកាសធាតុ និងលក្ខខណ្ឌបរិស្ថានផ្សេងទៀត ហើយរក្សា ក៏ដូចជាជួយសម្អាតការិយាល័យប្រៃសណីយ៍ផងដែរ។ លើសពីនេះតម្រូវការសម្រាប់និយោជិតគឺត្រូវមានសុខភាពល្អ ក្លាហាន និងអាចសម្របខ្លួនបានយ៉ាងងាយស្រួលនៅតំបន់ត្រជាក់ និងដាច់ស្រយាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFhV295VxXDUeAShVffjoXjqO-4Xig006jvC7cPKJaeawLwz3UXL7RKvMse-rHMKt4CC5RNCsZ9mIrPssoqiwerw8j3TtCUbesfZcqZnU4-ItTBkph4yG2kDW_TeUZZTtwxCKyery0b1exsWBLBK8TRwjY8TxnaySTTrRPKsw2jmwObcp4sMN0sElGC_M/s940/photo_2024-07-17_09-23-56.jpg

ពួកគេនឹងរស់នៅជាមួយគ្នាក្នុងផ្ទះ Nissen នៅលើច្រាំងថ្មចោទគ្មានទឹកប្រើប្រាស់ គ្មានអ៊ីនធឺណិត ឬទូរស័ព្ទដៃឡើយ។ ក្រៅពីនេះពួកគេក៏ប្រហែលជាត្រូវធ្វើការ ១២ ម៉ោងក្នុងមួយថ្ងៃក្នុងសីតុណ្ហភាពជាមធ្យមពី -15°C ដល់ 5°C ហើយមិនមានពេលសម្រាកច្រើននោះទេ។ ជីវិតហាក់ដូចជាដាច់ដោយឡែកពីពិភពលោកទាំងស្រុង ដោយសារនៅទីនេះគឺកង្វះគ្រឿងបរិក្ខារ អាកាសធាតុដ៏អាក្រក់ និងសូម្បីតែការប្រឈមមុខនឹងសត្វព្រៃក៏មិនមែនជាបញ្ហាប្រឈមតូចតាចដែរ។ ប៉ុន្តែប្រាក់ខែសម្រាប់ការងារនេះក៏មានភាពទាក់ទាញខ្លាំងផងដែរគឺមួយខែចាប់ពី ១,៦០០ ទៅ ២,៣០០ ដុល្លារអាមេរិកឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTouH13MK2Vs4GsmVAn6m7cRclezdHcrH-BbGbI1kTGrtXbXLSncURwUwjw0twgX2FgQ6efXAmAsQVayd4tALDG4tQbS8lsn3FaN-X8_TpdSVwBmebNQrknhSOp8dSFJNSWe48EajcDoDDVH6fOy8qUX_EozNaGK69-NSW8tpXD6jfLc8hvW3W7T21Dcc/s1024/photo_2024-07-17_09-24-21.jpg

គួរបញ្ជាក់ដែរថា Port Lockroy មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រពិសេសមួយ ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីដីគោក ហើយអាចទៅដល់បានដោយកប៉ាល់ក្នុងរយៈពេលដ៏ខ្លីចាប់ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។ ការិយាល័យប្រៃសណីយ៍ទទួលភ្ញៀវប្រហែល ១៨,០០០ នាក់ ដែលមាននាវាចំនួន ២ ទស្សនាជារៀងរាល់ថ្ងៃ និងទំនិញ ៧០,០០០ ផ្ញើតាមប្រៃសណីយ៍។ ដូច្នេះប្រសិនបើអ្នកចូលចិត្តរុករក និងបទពិសោធន៍ទឹកដីថ្មី ហើយចង់បង្កើតអ្វីដែលមានន័យ ការងារនៅ Port Lockroy គឺជាការផ្តល់យោបល់ដ៏ល្អបំផុតមួយ។ ប្រសិនបើអ្នកមានបំណងចង់ដាក់ពាក្យអាចចូលរកមើលគេហទំព័រ UK Antarctic Heritage Trust (UKAHT)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-XoaWOhV-VQMhtulcDkP6PtihqdBvUIrM1RHZ7cH9MxgysYutTdDoDRHWZqumOU2HMODYgtA0nnbMaoNZ5JJ8U98juVFje-hrr8gMT2qf3uPD-xp6gnmGQC8W4nXncBVn-AQJSbDg2hW6VtSck4fw6gOp5LkEr0JdsRgfCn2Vll4GxqomYWHd3IKPkys/s1280/photo_2024-07-17_09-24-52.jpg