គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនចិនបញ្ចប់ដំណាក់កាលសិក្សា និងត្រៀមដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាត្រួតពិនិត្យ និងអនុម័តសម្រេចចុងក្រោយ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡីម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់៖
-
• រាជធានីភ្នំពេញ ប្រវែង៣គីឡូម៉ែត្រ
• ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ
• ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ
• ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ
• ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ
• និង ខេត្តបន្ទាយមានជ័យ គីឡូម៉ែត្រ
រ
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ចែកចេញជា២ដំណាក់កាល គឺដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង២៥០គីឡូម៉ែត្រដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិការ៤ពាន់លានដុល្លារ៕










