Home ព័ត៌មានអន្តរជាតិ បើចង់ស្នាក់នៅសណ្ឋាគារតម្លៃថោកបំផុតនៅជប៉ុន ភ្ញៀវដាច់ខាតត្រូវតែធ្វើតាមលក្ខខណ្ឌនេះ

បើចង់ស្នាក់នៅសណ្ឋាគារតម្លៃថោកបំផុតនៅជប៉ុន ភ្ញៀវដាច់ខាតត្រូវតែធ្វើតាមលក្ខខណ្ឌនេះ

49
0

ប្រទេសជប៉ុន ៖ នេះជាបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារមានតម្លៃថោកបំផុតនៅប្រទេសជប៉ុន ដែលមានតម្លៃត្រឹមតែ១៣០យេនប៉ុណ្ណោះក្នុង១យប់ (ឬស្មើប្រមាណ៣.០០០រៀល) ប៉ុន្តែភ្ញៀវស្នាក់នៅត្រូវតែអនុញ្ញាតឱ្យសណ្ឋាគារផ្សាយផ្ទាល់ (Live) គ្រប់សកម្មភាពទាំងអស់របស់ភ្ញៀវពេលស្នាក់នៅក្នុងបន្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiASEsOmR4wUsR66prjsOl0HN4CacRUoFY3Mwdpzk79ojCwr0_O_rxQ_9AfJ2_uRFq_7jVG3fJefm4FL7qzekmZfTerf1MMQ9DUQinju7i_I_BgtGqcXld5BxGW1aCcAuq2WjycuMvTqsEE1unXZk9xjNoNMy4LHfCK6t5BV1JTGghRjAWAgJ75FxPOoD8/s700/photo_2024-07-16_09-12-49%20(2).jpg

សណ្ឋាគារនេះឈ្មោះ Business Ryokan Asahi ស្ថិតនៅពុំឆ្ងាយពីតំបន់កម្សាន្ត Tenjin, Fukuoka ហើយភ្ញៀវទេសចរនឹងចំណាយពេលធ្វើដំណើរត្រឹមតែ១៥នាទីប៉ុណ្ណោះ ។ ការស្នាក់នៅក្នុងសណ្ឋាគារនេះមានតម្លៃថោកបំផុត បើធៀបនឹងសណ្ឋាគារផ្សេងទៀតនៅប្រទេសជប៉ុន ប៉ុន្តែអ្វីដែលភ្ញៀវត្រូវយល់ព្រមមុនពេលចូលស្នាក់នៅនោះ គឺអនុញ្ញាតឱ្យសណ្ឋាគារផ្សាយផ្ទាល់ក្នុងបន្ទប់ស្នាក់នៅរបស់ភ្ញៀវគ្រប់ពេលវេលាក្នុងប្រព័ន្ធយូធូបរបស់សណ្ឋាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEQVNDicLYqsmKSIE8W2vCZbv6CwZxb0bqZxhKpoO2rYaYADa78YkesrKF0dJFXgR0YVUohnfrayIpfSnckJUDjurCqnv1SGiF0Ruvq73XB4mcVPIy1kuoNFjo3cKQUn45b2iaoTG3Vokcg0xGIFajxvW0xiLGAnlY3xa1nbQlORajxa6XkYx8Sbl-L78/s882/photo_2024-07-16_09-12-49%20(4).jpg

ភ្ញៀវមកស្នាក់នៅក្នុងសណ្ឋាគារនេះ ពុំចាំបាច់ជាបុគ្គលល្បីល្បាញក្នុងសង្គម ឬ Influencer ឡើយ គឺភ្ញៀវគ្រាន់តែចូលស្នាក់នៅក្នុងបន្ទប់សណ្ឋាគារតាមធម្មតា និងកុំភ្លេចថា សណ្ឋាគារកំពុងតែផ្សាយផ្ទាល់ពីបន្ទប់របស់ពួកគេ ។ សណ្ឋាគារបញ្ជាក់ថា វាមិនពិបាកទេ សម្រាប់ភ្ញៀវដែលចង់ស្នាក់នៅក្នុងបន្ទប់តម្លៃថោកបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwlRiSkg-IE_fZTchSdQfZgroSnM7CWDjuKpuBImBABPrI2SWbfqUuJurktScOie1rLV4EX7WD0QCn-vzG2yuAwqLLYujqn1v_4txn7LBae-xJTLZxHQ6_0-PfpfgRZMns0An_6m9vE-dEgd3rGfe8v0jbQlz4kYXowzWHjtsSi6NnFl9NVovN5pPSDig/s700/photo_2024-07-16_09-12-49%20(3).jpg

ពេលភ្ញៀវមកដល់បន្ទប់ បុគ្គលិកសណ្ឋាគារនឹងប្រគល់កូនសោរបន្ទប់ និងប្រាប់ថា ក្នុងបន្ទប់មានបំពាក់កាមេរ៉ាសម្រាប់ផ្សាយផ្ទាល់ពីសកម្មភាពភ្ញៀវគ្រប់ពេលវេលា ។ ចំណុចសំខាន់មួយដែលភ្ញៀវគួរតែចងចាំនោះ គឺហាមដោះសម្លៀកបំពាក់ក្នុងបន្ទប់ដាច់ខាត ។

បន្ទប់នេះមានលក្ខណៈស្រដៀងគ្នានឹងបន្ទប់ទទួលភ្ញៀវធម្មតារបស់ជប៉ុន ក្នុងនោះមានសម្លៀកបំពាក់, កម្រាលពូក, តុតូច, ទូរទស្សន៍, កាំសៀវដាំទឹក និងសម្ភារៈផ្សេងទៀត ។ វាជាបន្ទប់ស្អាត និងទទួលបានការថែទាំយ៉ាងល្អ ហើយវត្ថុប្លែកក្នុងបន្ទប់នេះ គឺភ្ញៀវអាចបោះលុយកាក់ក្នុងប្រឡោះម៉ាស៊ីនត្រជាក់ ដែលមានតម្លៃ៣.០០០រៀល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh94_uD40NoxB7gSRWBylm_S55b5qbz9kojkGNVpxtISSEH6FoOAB3XbjvPUlhhPP2UdPZ0D4lhKOp9WP7FlSu79uMlmUrM4MG4Aw9NXxJIIOGpBMZSWj8f-9yxOjzR8K1UAyrKbTxNmkCLclHBcHNe79_oQojgRAT8dW84uFSD_LTecNgwFu99XaRTDnA/s700/photo_2024-07-16_09-12-49%20(5).jpg

ចំណែកកាមេរ៉ាសម្រាប់ផ្សាយផ្ទាល់បានបែរមុខមកចំណុចកណ្តាលបន្ទប់សណ្ឋាគារ ប៉ុន្តែនៅទីនេះ គ្មានបន្ទប់ទឹកដូចបន្ទប់ស្នាក់នៅផ្សេងទៀតទេ គឺភ្ញៀវអាចទៅប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយភ្ញៀវផ្សេងទៀត ។ បើទោះជាសណ្ឋាគារផ្សាយផ្ទាល់ពីសកម្មភាពរបស់ភ្ញៀវក្តី ប៉ុន្តែគ្មានការថតសំឡេងទេ ដើម្បីចៀសវាងការបើកចម្រៀងខុសកម្មសិទ្ធិបញ្ញា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqRqGnClcF5EcYl8x1JKctXFNCs3DBi9iZAJ0btaLuPejyXKAQBbAsHg9YQf1MM6TuyktmMDwD8ODn0GmuBT98lnnzyS0XPA_sqrP1qmpfhc-kLDBUo6vsNTAxDUnnsh8OAk5rxdyyhdOoJ91L1NNeM_mYL4yRBBKqFlQi8qoO4auLIWaZU1hHZ27V2B4/s1080/photo_2024-07-16_09-12-49.jpg

សរុបមក តម្លៃស្នាក់នៅក្នុងបន្ទប់សណ្ឋាគារនេះ ស្មើត្រឹមតែ១៣០យេនប៉ុណ្ណោះក្នុង១យប់ (ឬស្មើប្រមាណ៣.០០០រៀល) ។ ចុះលោកអ្នកវិញ តើហ៊ានស្នាក់នៅក្នុងបន្ទប់សណ្ឋាគារនេះទេ ដើម្បីទទួលបានតម្លៃថោក?