Home ព័ត៌មានអន្តរជាតិ ផ្លូវតាមជួរភ្នំឃុនឡុនជាប់ចំណាត់ថ្នាក់ជាផ្លូវកោងខ្លាំងបំផុតលើពិភពលោក

ផ្លូវតាមជួរភ្នំឃុនឡុនជាប់ចំណាត់ថ្នាក់ជាផ្លូវកោងខ្លាំងបំផុតលើពិភពលោក

73
0

ប្រទេសចិន ៖ ផ្លូវឡើងលើភ្នំ ដែលមានប្រវែងជាង៧៥គីឡូម៉ែត្រ ស្ថិតនៅតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន ត្រូវបានគេលើកឡើងថា គឺជាសុបិនអាក្រក់របស់អ្នកបើករថយន្ត និងអ្នកដំណើរដែលពុំចូលចិត្តផ្លូវកោង ។ ផ្លូវឡើងភ្នំនេះមានសភាពកោងខ្លាំងបត់បែនចុះឡើងៗដូចរាងអក្សរ U ហើយអក្សរ U នេះនៅជាប់ៗគ្នារាប់រយអក្សរឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Kjgg46HpFp4NiWuF_KyXS2WoDhfPsWs3uQPx3BjoC_P4CyJLoLDO4NNmzrHaBWhpLPYc9oQLvSxlHo68LBAgI8qhCyzYDWTsWGATJYoCnKLlRTDhjdI96HD1OsZXCvusN-t2fI9tjxLrOAfPpkzLasFGk05drHogoJmZuMha-_4nAyjLbvH4g77G8tY/s600/5dae6046c6d0bcf88588e464.jpeg

Pamir Plateau Sky Road ឬ Panlong Ancient Road បានជាប់ចំណាត់ថ្នាក់ជាផ្លូវកោងខ្លាំងបំផុតលើពិភពលោក ដែលផ្លូវនេះត្រូវបានកសាងឡើងឆ្លងកាត់តាមជួរភ្នំឃុនឡុន ក្នុងតំបន់ Xinjiang ។ គេចាត់ទុកថា វាជាផ្លូវគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ ហើយបើមើលពីផ្នែកខាងលើឃើញថា វាមានរាងកោងដូចសត្វនាគយក្សពណ៌ប្រផេះ ដែលវារឆ្លងកាត់ជួរភ្នំ ។

រដ្ឋាភិបាលចិនបានប្រកាសឱ្យប្រើប្រាស់ផ្លូវនេះជាផ្លូវការ កាលពីខែកក្កដា ឆ្នាំ២០១៩ ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋទាំងអស់ ដែលចង់ធ្វើដំណើរឆ្លងកាត់ជួរភ្នំឃុនឡុន ជាពិសេស កសិកររស់នៅក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiynKts7JFyjbkM_hdAtrrmpynhwCz9BW-0lJrikMZQirczribE8MArzYMni5cUfgs7izUlcflLylT4j95dBDuLqoYvWignrtsMEpo0KapdhyphenhyphenP_WlO4FewqPzOf7itxS29MLzvmN0q7UclUatHCXPmR-RcZ3oaQDhvxqcm66YcyOE52I7FYfoz3AClbW70/s680/Ee8fl8JU8AAgxbr.jpg

ក្រោយពីរដ្ឋាភិបាលចិនប្រកាសឱ្យប្រើប្រាស់ផ្លូវនេះមិនយូរប៉ុន្មាន វាក៏ក្លាយជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តបើករថយន្តប្រកបដោយជំនាញខ្ពស់ ដោយសារភ្ញៀវទេសចរដែលមកសាកល្បងបើករថយន្តលើផ្លូវនេះ ត្រូវប្រឈមមុខនឹងការបើករថយន្តបត់ចុះ បត់ឡើង រហូតដល់៦០០ដង ។ ទោះយ៉ាងណា អ្នកមានសុខភាពខ្សោយពុំគួរធ្វើដំណើរតាមផ្លូវនេះទេ ។

ចំណែកចំណុចខ្ពស់បំផុតរបស់ផ្លូវ Panlong Ancient Road គឺស្ថិតនៅខ្ពស់ពីកម្រិតនីវ៉ូទឹកសមុទ្រ រហូតដល់៤.២៦៩ម៉ែត្រ ។ ពីដំបូង ផ្លូវកោងនេះមានប្រវែងត្រឹមតែ៣៦គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រោយមក អាជ្ញាធរក៏បានពង្រីកផ្លូវនេះជាបន្តបន្ទាប់ រហូតដល់ប្រវែង៧៥គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNwItvAvOebF5ChTF9Om8e2QyBcFw3MzqOi2HZDf9-5vloCyg7BO_IxUb-FIVkcONWPBZdYaeBHhM-07V3daaZyuMpLNoixkM6D8f5qrZTacY_aRYLg1Js1QBI5agtCRS5UPoyInkOyUxGK-9-nxUZqb-INWgP066Y1RhjcKVQm7OfUp27Wf-8IpLHPYY/s1040/Tuyen-duong-Pamir-Plateau-Sky-ivivu-1.jpg

ការធ្វើដំណើរនៅលើផ្លូវរាងដូចសត្វនាគមួយនេះមានគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសស នៅរដូវវស្សា ដែលមានភ្លៀងធ្លាក់បណ្តាលឱ្យផ្លូវសើម និងរអិលខ្លាំង ។ លើសពីនេះ វាគ្របដណ្តប់ទៅដោយផ្ទាំងទឹកកកពាសពេញ ហើយសូម្បីតែពេលអាកាសធាតុល្អ ក៏អ្នកធ្វើដំណើរតាមផ្លូវនេះត្រូវប្រុងប្រយ័ត្នដូចគ្នាដែរ ។

ទោះយ៉ាងណា បើតាមបច្ចេកទេសការកសាងផ្លូវ គឺវាពុំមែនជាផ្លូវមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកទេ ។ ប៉ុន្តែដោយសារផ្លូវនេះកោងខ្លាំង និងបត់ចុះ បត់ឡើង រហូតដល់៦០០ដង គឺវាពុំងាយស្រួលទេសម្រាប់អ្នកបើកបររថយន្ត និងអ្នកដំណើរមានសុខភាពខ្សោយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEViVg8Sshyphenhypheny-XSH2ueBMxIYzqRBAKz9fZqfnwV6Ta-6N3kFb5vR9YH29nrLaWTC8zo5tepuRD25TIpCXnWYNm5DOKjAx3NsKxh2EZZ5hIeD-NKajtNBAueYXdZJ-lMreI6Egr-QU8o5aymCFZEasUQ6RX9xu1mXnSD2IIjOWdYZB5I_TYCV5_tKnjTl4/s512/unnamed%20(1).jpg