ទីបំផុតការតាំងចិត្តមោះមុតរបស់កញ្ញា ប៊ី សុធារី តែមិនមើលស្រាលដៃគូប្រកួតប្រជែងលើឆាក Miss Grand Cambodia 2024 បានសម្រេចបំណងប្រាថ្នាក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដតម្លៃជាង១លានដុល្លារ។ ម្ចាស់ជ័យលាភីតំណាងឱ្យខេត្តកំពង់ឆ្នាំងរូបនេះនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Grand International 2024 នាខែតុលាខាងមុខ។ នេះគឺជាលើកទី៣សម្រាប់ ប៊ី សុធារី ជាមុខមាត់ឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីបវរកញ្ញា។.png)
ក្រោយពីប្រកួតប្រជែងជាច្រើនខែនៅរាត្រីថ្ងៃទី១២ កក្កដាធា គឺជារាត្រីផ្តាច់ព្រ័ត្រនៃ Miss Grand Cambodia2024 ហើយក៏ជាឆ្នាំទី២ក្រោមការដឹកនាំរបស់លោកស្រី អ៊ឹម សុគន្ធា nនិងបានរកឃើញម្ចាស់ជ័យលាភីថ្មីបន្តតំណែងពី ភឹម ស្រីនោ Miss Grand Cambodia 2023 គឺបានទៅលើកញ្ញា ប៊ី សុធារី។ ឱកាសដណ្តើមជ័យលាភីនេះក្នុងវគ្គសំណួរចម្លើយ៥នាក់ចុងក្រោយរូបនាងទទួលបានសំណួរថា «ក្នុងនាមជាកូនខ្មែរតើអ្វីទៅជាកាតព្វកិច្ចសំខាន់ដែលកញ្ញាគប្បីត្រូវធ្វើដើម្បីថែរក្សានិងការពារ បេតិកភណ្ឌវប្បធម៌តាមជំនាន់របស់ជាតិប្រសិនបើកញ្ញាក្លាយជាអ្នកគ្រងមកុដនៅក្នុងរាត្រីនេះ តើកញ្ញានឹងផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិយ៉ាងដូចម្តេច?»។
ប៉ះចំសំណួរដ៏មានសារៈសំខាន់នេះ ប៊ី សុធារី បានឆ្លើយថា «កាតព្វកិច្ចដែលនាងត្រូវធ្វើដើម្បីថែរក្សានិងការពារសម្បត្តិបេតិកភណ្ឌតាមជំនាន់នោះគឺការបណ្តុះស្មារតីឱ្យស្រលាញ់សិល្បៈវប្បធម៌ជាតិក៏ដូចជាត្រូវហាត់រៀនយកនូវចំណេះជំនាញបន្ថែមទៀតដើម្បីយកទៅបង្ហាញយុវជនជំនាន់ក្រោយ អ្នកទាំងអស់គ្នាត្រូវចងចាំថាមានតែតម្រិះវិជ្ជាតែប៉ុណ្ណោះដែលអាចបង្ហាញទៅកាន់កូនចៅតជំនាន់បាន មានតែចំណេះវិជ្ជាតែប៉ុណ្ណោះគង់នៅជាប់ជាមួយយើងដល់ថ្ងៃស្លាប់។ ដូច្នេះហើយនៅក្នុងរាត្រីនេះនាងសូមប្តេជ្ញាថានាងនឹងប្រើប្រាស់សមត្ថភាពដែលនាងមាន ធ្វើជាអ្នកផ្សព្វផ្សាយដ៏សកម្មដើម្បីជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជានៅលើវេទិកាប្រកួតបវរកញ្ញាថ្នាក់ពិភពលោកដែលរូបនាងកំពុងតែឈរនៅរាត្រីនេះហើយនាងនឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតដើម្បីបង្ហាញទៅកាន់យុវជន យុវតីជំនាន់ក្រោយឱ្យឃើញពីភាពតស៊ូ ភាពក្លាហាន ដែលនាងហ៊ានធ្វើគ្រប់យ៉ាងដើម្បីប្រទេសជាតិក្នុងការគ្រងមកុដ Miss Grand Cambodia2024»។.png)
ផ្តល់ចម្លើយដ៏មានអត្ថន័យគ្រប់គ្រាន់មានទាំងភាសាខ្មែរនិងភាសាអង់គ្លេសក្នុងរយៈពេល១.៣០វិនាទីនេះ ប៊ី សុធារី បានឈ្នះដៃគូប្រកួតផ្សេងទៀតគ្រងមកុដតម្លៃជាង១លានដុល្លារនឹងតំណាងប្រទេសកម្ពុជាចូលប្រកួតនៅលើឆាកអន្តរជាតិនាខែតុលាខាងមុខ។ កាលពីមុន ប៊ីសុធារី ធ្លាប់តំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Universe 2017 និង Miss Charm 2023។ ក្រៅពីក្លាយជា Miss Grand Cambodia 2024 ប៊ី សុធារី បានឈ្នះពានរង្វាន់ Best in swimsuit ផងដែរ ខណៈការឆ្លើយសំណួរដើម្បីមកកាន់៥នាក់ចុងក្រោយ ប៊ី សុធារី ឆ្លើយសំណួរជាភាសាអង់គ្លេសត្រូវមហាជនសរសើរថា គ្មានទាក់មួយម៉ាត់និយាយអង់គ្លេសហូរដូចទឹក។
គួរបញ្ជាក់ថា លំដាប់រងទី១បានទៅលើខេត្តស្វាយរៀង ដែលមាន រី ស្រីណេត ជាអ្នកតំណាង លំដាប់រងទី២ បានទៅលើសៀមរាបមាន ឌី បញ្ញាវិមាលា លំដាប់រងទី៣បានទៅ
រតនៈគិរី តំណាងដោយ ម៉ាច ដាវី និងលំដាប់រងទី៤បានទៅលើ បាត់ដំបង តំណាងដោយ ភូផាត់ទីយ៉ា។ ក្នុងរាត្រីផ្តាច់ព្រ័ត្រនេះក៏មានការចូលរួមពីលោក ណាវ៉ាត់ ជាអគ្គនាយក Miss Grand International Organization និង អ្នកស្រី ថេរេសា ជាអគ្គនាយករង Miss Grand International Organization រួមជាមួយកញ្ញា នីនី លីន អៀន ជាលំដាប់រងទី ១ Miss Grand International 2023 ផងដែរ៕










