Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាក្រុមហ៊ុនរថយន្តធំៗជាច្រើនប្រកាសបិទរោងចក្រនៅក្នុងប្រទេសថៃ?

ហេតុអ្វីបានជាក្រុមហ៊ុនរថយន្តធំៗជាច្រើនប្រកាសបិទរោងចក្រនៅក្នុងប្រទេសថៃ?

69
0

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Honda បានប្រកាសបិទរោងចក្ររថយន្តមួយកន្លែងនៅក្នុងប្រទេសថៃបន្ទាប់ពី Suzuki និង Subaru។

យោងតាម Reuters បន្ទាប់ពីក្រុមហ៊ុន Suzuki និង Subaru បានប្រកាសបិទរោងចក្ររថយន្តនៅក្នុងប្រទេសថៃកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Honda ក៏បានប្រកាសបិទរោងចក្ររថយន្តមួយកន្លែងនៅក្នុងប្រទេសថៃដែរ ដោយត្រូវបានគេជឿថា មូលហេតុដែលក្រុមហ៊ុនរថយន្តធំៗជាច្រើនប្រកាសបិទរោងចក្រនៅក្នុងទីផ្សារប្រទេសនេះ គឺដោយសារការលក់ធ្លាក់ចុះខ្លាំង ធ្វើឱ្យក្រុមហ៊ុនរងសម្ពាធ ពិបាកប្រកួតប្រជែងជាមួយម៉ាកយីហោផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9T14z-M4r7o77svx5FoqF69GOKqIjlqWhjrplkiQ_B52_xzUCln_QhXpZ-zIh_Z5Pl8kbm3d0iqjECJSfENbsFwXrlNNCaHFUI_HGDKRmJZz5CVuxvSmhM-zimCVwaHpfxYXvaDfBlzv95qgpLiki724q8W47oyWbqIqyk6BuSHV7B2gzFGHPon7wgqU/s1200/photo_2024-07-13_13-17-40.jpg

ទោះជាយ៉ាងណាបើយោងតាមរបាយការណ៍ មូលហេតុពិតប្រាកដដែលក្រុមហ៊ុន Honda ប្រកាសបិទរោងចក្រគឺដោយសារតែភាពលើសនៃផលិតកម្ម និងចង់បង្វែរធនធានផ្តោតទៅលើរថយន្តអគ្គិសនីវិញ ដែលកំពុងពេញនិយមនៅក្នុងប្រទេសថៃ។ សម្រាប់មូលហេតុរបស់ក្រុមហ៊ុន Suzuki និង Subaru ក៏ស្រដៀងគ្នាទៅនឹង Honda ដែរ ដោយពួកគេនឹងបិទរោងចក្ររថយន្តសាំងនៅក្នុងប្រទេសថៃ ហើយផ្តោតតែលើការផលិតរថយន្តកូនកាត់ និងអគ្គិសនីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Wu8Oq-fpq62PjRzjxLWa4nNNlOWimC5k_42AyOkSZWJgfJ7ypkkMU3ROEQj0gaKOrIkT9ORwcHFgdfMaw9mmmSLSUtvZGZbkPqcSBwD7oPvysarWfL0BlK_Ki5bV2ecnGpY0266PImFwUzTkbPgw9EYSMyokbJB3OgTO14117H3NyFXyCZpdSJqIpwE/s970/photo_2024-07-13_13-17-49.jpg

ការប្រកាសបិទរោងចក្រនេះ ធ្វើឱ្យក្រុមហ៊ុនធំៗជាច្រើនប្រឈមមុខយ៉ាងខ្លាំងទៅនឹងគូប្រជែងរបស់ខ្លួន ជាពិសេសគឺ BYD របស់ចិនដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីពិភពលោក។ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ការលក់រថយន្ត Honda បានមិនដល់ ១០ ម៉ឺនគ្រឿងក្នុង ១ ឆ្នាំៗឡើយ ដោយក្រុមហ៊ុនមិនឃើញមានកំណើននូវការលក់រថយន្តរបស់ខ្លួនតាមការរំពឹងទុក ទើបក្រុមហ៊ុនសម្រេចបិទរោងចក្រនៅក្នុងប្រទេសថៃតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwmPNAfJBjdMWOAcpAOsJA30SDPOzK_HrgGbqlDQsKdrR3KhfWVlag85m35wkSdlmW8GgNVz4-1FHuhZqeMMHYCFY3Lput-IjAfuE4g0AVBjV4MYb_gDZXxjIc9TqgxLBOchjYBf2jYpUQh2RdcYAameuAXFIJjwG3RHsNo4k0lg0TEsDgImknX4KtMyA/s1200/photo_2024-07-13_13-18-19.jpg

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Honda មានរោងចក្រតែ ២ គត់នៅក្នុងប្រទេសថៃ ដែលមានសមត្ថភាពដំឡើងរថយន្តបាន ២៧ ម៉ឺនគ្រឿង ប៉ុន្តែកាលពីឆ្នាំមុន គឺផលិតបានត្រឹមតែ ១៥ ម៉ឺនប៉ុណ្ណោះ។ ដូច្នេះក្រុមហ៊ុនបានសម្រេចផ្អាករោងចក្រមួយកន្លែងចោលសិន ដែលស្ថិតនៅអាយុធ្យា នៅសល់រោងចក្រមួយកន្លែងទៀត នៅក្នុងខេត្ត Prachin Buri។ សម្រាប់ក្រុមហ៊ុន Subaru វិញនឹងបិទរោងចក្រនៅចុងឆ្នាំនេះ ហើយក្រុមហ៊ុន Suzuki ក៏នឹងបិទរោងចក្រក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ ២០២៥ ដោយផ្តោតលើការនាំចូលរថយន្តចូលមកលក់នៅប្រទេសនេះវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh591bMIN4QXWmbMS77rcXJEdmYkQwGI77hakzM9iJ4P3_dcUASV1EDup-WH6FWU5CyY4Fnx3Epui8RHMJB55JRAjlibr8AGCWHMFiAnK-8uGXNs7gsSjd5amFQljcQLD0_-NL436mgF2of6f8Exy2TJ64DHKRnIvFeKpyAmeVC_DwMwYHEvhyphenhyphenM0GovGB4/s1024/photo_2024-07-13_13-18-33.jpg