ឡាវ នៅថ្ងៃនេះបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងជាច្រើនទាក់ទងនឹងអាកាសចរណ៍ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលជួសជុលននិងថែទាំ (MRO) យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសឡាវ។

ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ដោយមានវត្តមានរបស់ លោក តូ ឡាំ ប្រធានាធិបតីវៀតណាម, លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវ និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ ប្រធានាធិបតីវៀតណាម លោក តូ ឡាំ នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១២-១៣ ខែកក្កដា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzH-kfx41PbzBJE9th2htTGc71IZiXzOjRjK-y1pcgFrx7nQd8AUNbrTwucBKhM2XxHdtgqD7Y31Ygf2tcVveQPZhNPzCzHhKoDYxqEhuYQESObXY5NykL_DJMzkBPIx7HGP3tWaawf9T7vKcuuxI3a0A6GQwRbvJfzhWdo21-EibYD7a6BFrQ9bWNHX8/s1276/VIETJE~2%20(2).JPG

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ក្រុមហ៊ុន Vietjet នឹងធ្វើការសហការជាមួយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីអនុវត្តគម្រោងទាក់ទងនឹងអាកាសចរណ៍ និងពង្រីកសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងប្រទេសឡាវ ដែលត្រូវបានរំពឹងថានឹងបង្កើតការងារថ្មីរហូតដល់ 2,500 កន្លែង នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះរបស់ខ្លួនក្នុងប្រទេសឡាវជាមួយនឹងវិទ្យាស្ថានអាកាសចរណ៍ Vietjet ដើម្បីត្រួតពិនិត្យការបណ្តុះបណ្តាលបុគ្គលិកថ្មីឱ្យកាន់តែមានជំនាញថែមទៀតស្របតាមស្តង់ដារអាកាសចរណ៍អន្តរជាតិ។ តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវនឹងផ្តល់ការគាំទ្រផ្នែករដ្ឋបាល ផ្លូវច្បាប់ និងមធ្យោបាយនានា ព្រមទាំងសម្របសម្រួលជាមួយទីភ្នាក់ងារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការងារនានានៃគម្រោងនេះ។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការពង្រីកការតភ្ជាប់ផ្លូវអាកាសក្នុងប្រទេសឡាវ មានគោលបំណងផ្តល់ជូននូវជម្រើសជើងហោះហើរដែលមានតម្លៃសមរម្យ និងសេវាកម្មតាមផ្លូវអាកាសប្រកបដោយគុណភាពដល់ភ្ញៀវទេសចរឡាវ និងអន្តរជាតិដែលមកទស្សនាប្រទេសនេះ។ គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម លើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសឡាវ និងប្រទេសជិតខាងក្នុងតំបន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbU7MVDEbapTMYdyfWUiRIQExeojD34VHzK4LPJYibE2Ylvrx-_1NU9ZyQjWsFHSZxCkjDNmW3uszdo3FSF9fOaPFAjt7IrECpY3uaJfwzLG5F874TbO6hJh_4CmRcL4xloV_sp4bwsJAdJOCeXmL_-WcDHhnk_WDn2g3hS3mtHp-jq15msMoYqzxMA4/s1701/Vietjet%E2%80%99s_regional_state_of_the_art_aircraft_maintenance_center.jpg

ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរួមចំណែក និងសមត្ថភាពរបស់ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលមានបណ្តាញហោះហើរដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ កិច្ចព្រមព្រៀងដែលបានប្រកាសនៅថ្ងៃនេះ ក៏ត្រូវបានធ្វើឡើងស្របតាមគោលដៅ និងទិសដៅតែមួយ ដែលកំណត់ដោយរដ្ឋាភិបាលនៃប្រទេសវៀតណាម និងឡាវនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យដឹកជញ្ជូនចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥។

នៅឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានបើកដំណើរការមជ្ឈមណ្ឌលថែទាំយន្តហោះក្នុងតំបន់ដ៏ទំនើបមួយ ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរដំបូងរបស់ខ្លួនរវាងប្រទេសវៀតណាម និងឡាវ ដោយភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងវៀងច័ន្ទ។ សេវាកម្មតាមផ្លូវអាកាស បានផ្តល់ជម្រើសធ្វើដំណើរកាន់តែងាយស្រួល សម្រាប់អ្នកធ្វើដំណើររវាងប្រទេសទាំងពីរ និងសម្របសម្រួលការតភ្ជាប់បន្ថែមទៀតទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ចិន ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងប្រទេសជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaHV_YIOY5wNsLz8LfTyCtohAZmlpzoGMfRWwdVQU7gMkVtdyyJBPkUsIO0Nag5qsTRuNHHUCC_FwLUxiyd11jy8VYtZHpziVKg3xA1Ct3KeT8GJANgNyGMPPmlY6XhUhB9yHTcmRelxspBtjU3jUepZsHcXowtgocrw9Y_-BQs6k2kIdj2ntQshfbUVU/s1168/vietjetair.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy3unufbCJ4MB6gyTn9HUP8-w26SSvKhZL93bK7ZBwzw7rS1-iklxWr-gZmwYtFWu6OZPyov8Qh3LAZpu7wtGYJcnBpfvkNIqm-uF2gQrVK1hV8wbs3j2c4TwWIQlDC8dliHch6Ush8338n0OUKrSQjgAmL91AB-jlijOfE8HwVDieOTiL6xUkl36EJh4/s1800/vietjet-cabin-crew-1698652856007.jpg

បច្ចុប្បន្ន វៀតណាម ឈរឈ្មោះជាវិនិយោគិន និងដៃគូពាណិជ្ជកម្មធំជាងគេមួយរបស់ប្រទេសឡាវ ជាមួយនឹងគម្រោងវិនិយោគសកម្មចំនួន 255 នៅក្នុងប្រទេសឡាវ សរុបទឹកប្រាក់ចំនួន 5.5 ពាន់លានដុល្លារអាមេរិក។ គម្រោងនេះ ផ្តោតសំខាន់លើវិស័យឧស្សាហកម្មផ្សេងៗ រួមទាំងការដឹកជញ្ជូន ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរួមគ្នាសម្រាប់ឡាវ វៀតណាម និងប្រទេសនានាក្នុងតំបន់។

នៅខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានរៀបចំពិធីសម្ពោធជើងហោះហើរត្រង់តភ្ជាប់រដ្ឋធានីហាណូយរបស់វៀតណាមជាមួយទីក្រុងបេតិកភណ្ឌនៃខេត្តសៀមរាបក្នុងប្រទេសកម្ពុជា។ ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ទីរ និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនៅទីក្រុងហាណូយ។ ក្រុមហ៊ុន Vietjet ចាប់ផ្តើមជើងហោះហើរទៅមកប្រចាំថ្ងៃ រវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZfMA0xrSTP74UYcEyP-d7-j43-cYFVgoUbH9M1y80udyJIi6Y0lFLko8tTJx3X4UO2MxBwCJmAmnTkRrnveGRTjUYkN1ER4mYkUqUEaBVEgdn08YWCkYfIyHhTYokD_VmbMOdPhadoZ7x9QY_XxsoFqdDt5myTSqhG0HftZpAiRi70CS673PyRZ7E1E/s1912/a330-at-han-1688956488605.jpg

###

អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066