Home ព័ត៌មានអន្តរជាតិ គ្រាន់តែរឿងប៉ុណ្ណឹងសោះវា.យ គ្នាផ្អើលពេញយន្តហោះ រហូតដល់យន្តហោះចុះចតបន្ទាន់

គ្រាន់តែរឿងប៉ុណ្ណឹងសោះវា.យ គ្នាផ្អើលពេញយន្តហោះ រហូតដល់យន្តហោះចុះចតបន្ទាន់

60
0

ប្រទេសម៉ារ៉ុក ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍មួយកើតឡើងលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryan Air គឺមានអ្នកដំណើរម្នាក់បានសុំប្តូរកៅអីអង្គុយជាមួយអ្នកដំណើរពីរនាក់ម្តាយកូន ប៉ុន្តែពីរនាក់ម្តាយកូនបដិសេធ ។ ក្រោយមក អ្នកដំណើររូបនេះក៏បាននាំសាច់ញាតិរបស់ខ្លួនមកជួយតទល់ រហូតដល់មានជ.ម្លោះ ផ្អើលពេញយន្តហោះ រហូតដល់យន្តហោះក៏ចុះចតបន្ទាន់ ។

ហេតុការណ៍ឈ្លោះប្រកែកគ្នានេះបានកើតឡើងលើយន្តហោះ ដែលចាកចេញពីអាកាសយានដ្ឋានក្នុងទីក្រុង Agadir ប្រទេសម៉ារ៉ុក ទៅកាន់អាកាសយានដ្ឋាន London Stansted ប្រទេសអង់គ្លេស ក្រោយពីយន្តហោះ ហោះឡើងលើមេឃត្រឹមតែ៣៦នាទី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbXRp1qcAQ5bcJIsm_BLAGgVE8JkDKhBPUpxeb7YSuRpTJR59h8ktLYzYA7QhCxs8oIR0C9zD_hV4TQCJiFXPslnOxVKPwczpA3PF6mgv13ptBx7gwpYT2-kwcBMKvRQ4cZMnXCKv7sD8GyMHhM2sQLs7HuuOgLDF0dQqyGA4jwT1VOm-m6ypnLBWZ1HU/s1240/9Tzi8ywRz924XE3uHaD6DZ3Ef+IdbOiYlvIROR5vlqUeRrexTocZGobKRJ9od_gnk3B_CeKTmTAsIjj6Q0YaYTIj2xNpXHMEXLi7Vgr5mqXKTlBKrj2mu66jhLCPNqan853iCDAOlMNCgF1fd641rinCQgVfjveUF0mRsAEyVdukMqIolCrtvyAyvdGUjMHKSJxns6ZWkdOhtDRt0oHLlg6.webp

វាបណ្តាលមកពីអ្នកដំណើរប្រុសម្នាក់ អាយុ៣០ឆ្នាំ បានដើរមកសុំប្តូរកៅអីជាមួយអ្នកដំណើរពីរនាក់ម្តាយកូនដែលអង្គុយនៅចំហៀង ដើម្បីឱ្យលោកអាចអង្គុយជិតភរិយា និងកូនៗរបស់ខ្លួន ។ ប៉ុន្តែអ្នកដំណើរពីរនាក់ម្តាយកូនបដិសេធ ទើបធ្វើឱ្យបុរសនេះពុំពេញចិត្ត ហើយក៏ប្រកែកគ្នា ។

អាកាសយានិកពុំដឹងពីស្ថានការណ៍នេះទេ ហើយក៏បើកយន្តហោះ ហោះឡើងលើតាមពេលកំណត់ ។ ប៉ុន្តែពេលយន្តហោះចេញដំណើរបានបន្តិច ស្រាប់តែភ្លើងព្រមានខ្សែក្រវ៉ាត់សុវត្ថិភាពរលត់ ។ ស្ថានការណ៍លើយន្តហោះចាប់ផ្តើមតានតឹង ដោយអ្នកដំណើរស្រែកជេរគ្នាខ្លាំងៗពេញយន្តហោះ ហើយបុរសខាងលើក៏បបួលសាច់ញាតិជាច្រើននាក់ដែលធ្វើដំណើរជាមួយគ្នាមកជួយនិយាយសុំប្តូរកៅអីរហូតដល់កើតរឿងធំ ។ រីឯអ្នកដំណើរស្ត្រីជាមួយកូន ក៏មានស្វាមីមកជាមួយដែរ ហើយស្វាមីបានជួយការពារភរិយា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QSDoQG_mCiMsj63BxaTTFIjj5EpeMiqvemQkUGqf84KKRru-AZv0onP5TOAJI7WC4OIiW7XmXWExWkX83BBMtPSuW9RaBRjQOa9Sqx7OlC1uj_pEvlcEDx8vxt2LFlgFx7J4QyMkZTwFCMahsk1WP3ZvBTH96oDCOvEi_J-F74GS80mUCoW-bRGV_wc/s976/_106063620_fightcomp.jpg

ភ្នាក់ងារអាកាសចរណ៍ព្យាយាមគ្រប់គ្រងស្ថានការណ៍យ៉ាងអស់ពីលទ្ធភាព ហើយការឈ្លោះគ្នានេះក៏រំខានដល់អ្នកដំណើរផ្សេងទៀតផងដែរ រីឯក្មេងៗស្រែកយំដោយការភ័យខ្លាច ។ ហេតុនេះ អាកាសយានិកក៏សម្រេចចិត្តចុះចតបន្ទាន់នៅអាកាសយានដ្ឋានផ្សេងទៀតរបស់ប្រទេសម៉ារ៉ុក ក្រោយពីហោះហើរបានត្រឹមតែ៣៦នាទី ។ ហេតុការណ៍នេះធ្វើឱ្យអ្នកដំណើរប្រុសម្នាក់ខ្យល់គ ហើយបុគ្គលិកអាកាសចរណ៍ត្រូវបញ្ចូលខ្យល់អុកស៊ីសែនមុនពេលយន្តហោះចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj13LpZqQEAGwZtFzR-w339Grq_EG5R9g-Vrh2TBpUV29jE30sY2g8olQo0kivzvh_u7uJstTR4E2FzdofEzVvTAIbztZkifcwQTpWd2Jw24uINH62HQbT_6C2ZhXhgpMKgPXATwB5N1EcEwW9GQdwI8UkcUVePMEG-g3uks0Vi_305DLFUoobX2GvK920/s800/Ryanair.webp

ក្រោយពេលយន្តហោះចុះ សមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកដំណើរចំនួន៩នាក់ ដែលបង្កហេតុលើយន្តហោះ រួចហើយនាំខ្លួនពួកគេចេញពីបន្ទប់អ្នកដំណើរ ។ រីឯអ្នកដំណើរប្រុសដែលខ្យល់គ ត្រូវបានបុគ្គលិកអាកាសចរណ៍ជួយសង្គ្រោះ និងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR0Rj8lIMswPlsCIHeg5GW0_W71KcrfIhI4CF33Jbdj2jNn1KVJLrkMeHMqb0nIkNhgK63jXaq0AvrwH67oNM-IRo0Avg06ipQOzny0RCJ_5WNm81eRRM3GxSnN3ludEaVzxemN-6vMitq7TJPpRWlaNqRuYq_seMD44t1ZlvAl4XHaRSuJJODi0AEiDE/s1200/download.jpg

ការឈ្លោះ និងវាយគ្នាលើយន្តហោះនេះចំណាយពេលអស់ជាង២ម៉ោង និងធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរជាង២០០នាក់ ហើយក្រុមហ៊ុនអាកាសចរណ៍ក៏បញ្ជូនពួកគេទៅស្នាក់នៅសណ្ឋាគារ១យប់ និងធ្វើដំណើរនាថ្ងៃបន្ទាប់ ។ ក្រុមហ៊ុនអាកាសចរណ៍ Ryan Air ប្រកាសថា ពិតជាមានហេតុការណ៍នេះកើតឡើងមែន ដែលបណ្តាលមកពីអ្នកដំណើរមួយក្រុមតូចបង្កភាពរញ៉េរញ៉ៃ ហើយក្រុមហ៊ុនក៏បានសូមទោសអ្នកដំណើររងផលប៉ះពាល់ផងដែរ ៕