Home ព័ត៌មានជាតិ អភិបាលខេត្តកណ្តាលចេញមុខបកស្រាយ ជុំវិញព័ត៌មានដែលថាបញ្ឈប់មិនឱ្យហែរទីងមោង

អភិបាលខេត្តកណ្តាលចេញមុខបកស្រាយ ជុំវិញព័ត៌មានដែលថាបញ្ឈប់មិនឱ្យហែរទីងមោង

68
0

ថ្មីៗនេះ មានការបង្ហោះ និងចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញព័ត៌មាន ដែលថារដ្ឋបាលខេត្ត បិទឱ្យស្នើសុំហែរទីងមោងទៀតនោះទេ នៅក្នុងខេត្តកណ្តាល។

ពាក់ព័ន្ធនឹងករណីនេះ អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចម្រើនបានចេញមុខបកស្រាយថា៖”ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពី ទីងមោង ថាត្រូវបានបិទ ។ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំ អោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ”។

គួរបញ្ជាក់ថា ទីងមោង គឺសំដៅទៅលើអ្វីដែលមិនមែនជាការពិត តែគេធ្វើវាឲ្យធំតាមរូបរាង និងសណ្ឋានរបស់មនុស្ស ប៉ុន្ដែមានតួនាទីដើម្បីបន្លាច។ កាលពីដើមឡើយទីងមោង ត្រូវបានគេហៅថា យក្សជៀល ព្រោះគេគូសមុខទីងមោងឲ្យទៅជាយក្ស ហើយខ្លួនទីងមោងត្រូវបានគេធ្វើឡើងដោយក្រងពីឫស្សី ហើយយកក្រដាសមករំុ ដើម្បីធ្វើឲ្យព្រាយក្នុងភូមិខ្លាច៕