Home ព័ត៌មានអន្តរជាតិ វៀតណាមក្លាយជាប្រទេសដែលមានចំនួនមហាសេដ្ឋីកើនឡើងលឿនបំផុតក្នុងលោក

វៀតណាមក្លាយជាប្រទេសដែលមានចំនួនមហាសេដ្ឋីកើនឡើងលឿនបំផុតក្នុងលោក

65
0

វៀតណាម៖ គិតត្រឹមឆ្នាំ ២០១៣-២០២៣ ប្រទេសវៀតណាមគឺមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងលោក ដែលចំនួនមហាសេដ្ឋីមានទ្រព្យសម្បត្តិសុទ្ធចាប់ពី ១ លានដុល្លារអាមេរិកឡើងទៅ កើនឡើងរហូតដល់ ៩៨% ឯណោះ។
ទិន្នន័យនេះត្រូវបានដកស្រង់ចេញពីរបាយការណ៍ថ្មីៗដោយក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសកម្មពិភពលោក New World Wealth របស់អាហ្វ្រិកខាងត្បូង និងក្រុមហ៊ុនប្រឹក្សាចំណាកស្រុកវិនិយោគ Henley & Partners របស់ប្រទេសស្វីស។ របាយការណ៍នេះធ្វើស្ថិតិចំនួនមនុស្សដែលមានទ្រព្យសម្បត្តិសុទ្ធ ១ លានដុល្លារ ឬច្រើនជាងនេះរវាងឆ្នាំ ២០១៣ និង ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdd1jT3SdQMqbDLc4Yl8x6cMiMUlBEhZOGLXdCalhUCXgameNvISrPUqOrfOawA9qz8DFbBWU9n0DxnefEpkkGq4VCPi4kyFkK9MSxakAy0WU_16AEQahtolFd8TF937J7isCUN8F8SoEZl6naI7DhHwxVPRt4TXkhXeJ7gns0OMRHK8SBdUms3pNJn8/s2500/Ho-Chi-Minh-City.webp

ការស្រាវរបស់ New World Wealth បានធ្វើឡើងក្នុង ៩០ ប្រទេស និងទីក្រុងចំនួន ១៥០ ជុំវិញពិភពលោក ជាពិសេសផ្តោតលើអាស៊ី និងអាហ្វ្រិក ដែលជារឿយៗផ្តោតលើស្ថាបនិកក្រុមហ៊ុន និងបុគ្គលដែលកាន់តំណែងជាប្រធាន នាយកប្រតិបត្តិ និងមុខតំណែងគ្រប់គ្រង។ ក្រុមហ៊ុននេះបានចាប់ផ្តើមចេញផ្សាយរបាយការណ៍តាមកាលកំណត់ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២២ ដែលគ្របដណ្តប់លើប្រធានបទជាច្រើនដូចជាមហាសេដ្ឋី អចលនទ្រព្យ រូបិយប័ណ្ណគ្រីបតូ និងការធ្វើចំណាកស្រុកនៃអ្នកមានជាដើម។

យោងតាមរបាយការណ៍នេះ សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោកក្នុងចំនួនមហាសេដ្ឋី ដែលមានចំនួនជាង ៥.៤ លាននាក់ ប៉ុន្តែប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាវៀតណាម ចិន និងឥណ្ឌាក៏បានឃើញកំណើនសេដ្ឋីលឿនបំផុតផងដែរ។ ចំនួនមហាសេដ្ឋីរបស់វៀតណាមបានកើនឡើងដល់ ១៩,៤០០ នាក់គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ ស្មើនឹងការកើនឡើង ៩៨% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ក្នុងចំណោមនោះចំនួនអ្នកមានទ្រព្យសម្បត្តិជាង ១០០ លានដុល្លារ មានតែ ៥៨ នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាអត្រាកំណើនមហាសេដ្ឋីរបស់វៀតណាមនាពេលបច្ចុប្បន្ននេះគឺមានកម្រិតខ្ពស់ខ្លាំងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFsXtVOIj3M09eenGc8IMe-KRRi8ALK1n_8BB8nO3d1WHoXQQuIZv1wfthqNf_KVIvG-5THnL_uzwfooOCqr9p63ecQO8uc5aW0n9QgY2sxN5N9LtSrNNn-7zNSl7tReMUELWHpV1IDLE9_xzK_Yx72GtzD0seTwWdywUYyhK3xKkKaj0kP4ntmbLeDLs/s1137/photo_2024-07-11_12-55-53.jpg

New World Wealth និង Henley & Partners ជឿជាក់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃមហាសេដ្ឋីនៅក្នុងប្រទេសវៀតណាមគឺជាការឆ្លុះបញ្ចាំងពីភាពជោគជ័យផ្នែកសេដ្ឋកិច្ចនាពេលថ្មីៗនេះ និងបង្ហាញពីការបន្តនៃនិន្នាការកើនឡើងក្នុងការប្រមូលទ្រព្យសម្បត្តិ។ គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលរបាយការណ៍វាយតម្លៃ (២០១៣-២០២៣) សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងគួរជាទីចាប់អារម្មណ៍ លើកលែងតែរយៈពេលពីរឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដែលត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ។

ជាពិសេសនៅឆ្នាំ ២០២២ នៅពេលដែលជំងឺរាតត្បាតត្រូវបានយកឈ្នះ សេដ្ឋកិច្ចងើបឡើងវិញ GDP កើនឡើង ៨.០២% ដែលជាកម្រិតកំណត់ត្រាខ្ពស់ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងរយៈពេល ១០ ឆ្នាំនៃរបាយការណ៍វាយតម្លៃក៏កើនឡើងជិត ២.២ ដង ពី ១,៩៦០ ដុល្លារក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ២០១៣ ដល់ ៤,២៨៤ ដុល្លារក្នុងឆ្នាំ ២០២៣។ ដូច្នេះការកើនឡើងនៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYOELqaTa6TtZj8VZ25nicGyWSqRKEGBsw0gzn9ANxeuFHc4O8BYTQ_cL7vhnR8VIJsSHyt-_ZoKKHoS82phyQCf7q1uT_sDseb30ULu-rLudlrNj_9OGopv6bna6sNVmePR7Gs4C9Yfr7gNWUcGtG4VhL2WedqqYWzpg2HXmdWhgThdEJNlYK5C9CnxY/s1280/photo_2024-07-11_12-56-40.jpg