Home ព័ត៌មានជាតិ នាយករដ្ឋមន្រ្តី តបតាមការស្នើសុំរបស់លោក គង់ បុរាណ កូនប្រុសលោកតា គង់ ណៃ ចូលក្របខណ្ឌរដ្ឋ

នាយករដ្ឋមន្រ្តី តបតាមការស្នើសុំរបស់លោក គង់ បុរាណ កូនប្រុសលោកតា គង់ ណៃ ចូលក្របខណ្ឌរដ្ឋ

81
0

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះសំណើរបស់លោក គង់ បុរាណ កូនប្រុសរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានបំណងចូលបម្រើក្របខ័ណ្ឌរដ្ឋដើរតាមគន្លងឪពុក។ សម្តេចធិបតី បានប្រគល់ភារៈកិច្ចនេះជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGLlA_Ilz_hRAtvAKhBK0ooRvzXL-s7VR0H5yloqqYD5eSUy3SSMmlJedIquRXaLq1tmFLx4uoMl3n-RyBeWZdlZPo5AK4t7oqSSgJoi2N9CQ_aYE44IiMKE4muRvCCXU-_y6azBYQmXxGvNJ_OEgfWqkrDkqmp3sFTN90wNkQLA2WyBmxkHL4tvK7AR8/s960/image_2024-07-11_10-50-02%20(3).png

នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែកក្កដា ថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន»។ «ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC5WaoP7tag07-zfTheMT-gZLduLJzgqO36w_MbxGjrqZQu4ioPlcHqRcEORNC810LeviqxY76Kceauu_lFhkDSVpLqOB0MNETLa_FTt1KY5jtaBu1aryG9XojWPnYWaQMk-odDPErikSkAowfX-J11PpHd6cBTkg6fi_y0Svv7Ahq31H9a4sSE3WmG9c/s1280/image_2024-07-11_10-50-00.png

សម្តេចធិបតី តបតាមការស្នើសុំនេះបន្ទាប់ពីលោក គង់ បុរាណ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោមបងប្អូន១០នាក់ដែលបានបន្តវេនចាប៉ី ពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បានក្របខណ្ឌរដ្ឋមួយកន្លែងដើម្បីជួយបំរើរដ្ឋដូចពុកខ្ញុំនិងជីវភាពសម្រាប់ថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែបងប្អូនអ៊ំយាយតាជួយស៊ែរផង ក្រែងដំណឹងនេះជ្រាបដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកជ្រាបដំណឹង សូមអរគុណ និងអរព្រះគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoRsIbij1ZE9FQcjtdgcNojMJJ0GlTyPN7TlpYHWQ-l4fogOVZDHVDNOhpRXKbaybdh6-fJhamp2t_gIcc1fSItzraYj3C-EOtgxNb0xgjULFZVs-LFeGKDqQeD1yr77dPYDUS8sWlgwy-G5lraIAxchlJBE9D8tzpXBLfIHGT6HRe9MMqF98y96XzAwM/s960/image_2024-07-11_10-50-00%20(3).png

ក្រោយពីបំណងប្រាថ្នារបស់ខ្លួនបានសម្រេច លោក គង់ បុរាណ បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានក្តីសណ្តោសពីនាយករដ្ឋមន្រ្តី។ លោក បានរៀបរាប់ថា« ខ្ញុំបាទ គង់ បុរាណពេលបានទទួលដំណឹងនេះខ្ញុំបាទពិតជាសប្បាយរីករាយណាស់ ដែលសម្តេច ពេញចិត្តនិងស្រលាញ់អាណិតដល់រូបខ្ញុំជាសិល្បៈចាប៉ីដងវែង បន្តវេនពីឪពុក សូមដួងព្រលឹងពុកបានស្ងប់នៅដានលើ កូនបានសម្រេចបំណងប្រាថ្នាហើយ ហើយជាចុងក្រោយសូមជូនពរសម្តេចនិងលោកជំទាវព្រមទាំងក្រុមគ្រួសារជួបតែសំណាងល្អ សុខភាពល្អ គ្រប់ពេលវេលាជារៀងរហូត ក្រោមម្លប់សន្តិភាពជារៀងរហូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNzcMlI7DOEceTFMuA-g9VxKN1m_BmPTIiCOEEalp7pVPDgOv7a_b8unS0gAc1s4YjPcvBBsZXZnc5S_XYwt341u13WWbuOQAQ1Exzxds-Sn-YMOMw5Y_azhDb0Yw71mGWqaB7cw9nkDrt-ZJq6sqxBxdpB9say2jO9a2lpNiraJGtw_Ce19moj-amyZg/s960/image_2024-07-11_10-49-59.png

គួរបញ្ជាក់ផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ វីរសិល្បករចាប៉ីដងវែងមរតកមនុស្សរស់កម្ពុជាបានទទួលអនិច្ចកម្មក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើតខេត្តកំពតកាលពីរសៀលថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤៕