Home ព័ត៌មានអន្តរជាតិ ទីក្រុងតូចបំផុតលើពិភពលោកមួយនេះមានផ្លូវតែ២ខ្សែប៉ុណ្ណោះ

ទីក្រុងតូចបំផុតលើពិភពលោកមួយនេះមានផ្លូវតែ២ខ្សែប៉ុណ្ណោះ

67
0

ប្រទេសក្រូអាស៊ី ៖ Hum គឺជាទីក្រុងនៅលើកំពូលភ្នំដ៏ស្រស់ស្អាតរបស់ប្រទេសក្រូអាស៊ី (Croatia) និងបានជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចបំផុតលើពិភពលោក ដោយសារទីក្រុងនេះមានលំនៅឋានតិចតួច និងមានផ្លូវតែ២ខ្សែប៉ុណ្ណោះ ។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺពលរដ្ឋរស់នៅទីនេះពុំបានសាងសង់ផ្ទះថ្មីបន្ថែមទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9yXE8KgnzvrIXTH2UJUcHBn_c6UZ-yD6q_QXbTzevZv1FjIiv4boJfFAZxdta1JoedMDv28kRYrf9qj-RLKVjMT8kVPK7jAuRNZd9zxfsGnhJn5cJvrVS0DH3cg7hYQYTxVmtQR66WZWBjFc_f6bEu4cdPPeO9R70Z4haUvq3HlJ_LTp6EvioPrjTYP0/s1200/photo_2024-07-05_15-13-35%20(2).jpg

Hum គឺជាទីក្រុងចាស់បុរាណមួយ ហើយបើធ្វើដំណើរពីទីក្រុងសាគ្រីត មកកាន់ទីក្រុងនេះ គឺចំណាយពេលប្រមាណ២ម៉ោងកន្លះ ។ រីឯពលរដ្ឋរស់នៅទីក្រុង គឺមានត្រឹមតែពី២០នាក់ ទៅ៣០នាក់ប៉ុណ្ណោះ ។

ចំណែកប្រវត្តិរបស់ទីក្រុងនេះ គឺពោរពេញទៅដោយភាពអាថ៌កំបាំងបំផុត ។ គេបានឃើញការសរសេរពីប្រវត្តិរបស់ទីក្រុងក្នុងឯកសារឆ្នាំ១១០២ ពេលនោះ ទីក្រុងនេះមានឈ្មោះថា «ទីក្រុងឆម» រីឯនាឡិកាតំណាងទីក្រុងនេះ បានបង្កើតឡើងកាលពីឆ្នាំ១៥៥២ ។ ចាប់ពីពេលនោះមក កងទ័ព និងក្រុមគ្រួសារ ក៏ចាប់ផ្តើមចូលមករស់នៅក្នុងទីក្រុងជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlylcoXOJS9khKctIZjlQxPkFr-HExUkU9i7tAYy2foi6eSsEg_miuol1urIHYtoFcZ0nEEEXw_nKpdOKSXUa01ZlJAkwcbOeQS_UIwhcTZwMacQzZ7l1KfwUy9wjkhs9GbXJ_KRc2OY2YYneR-hhZO-lYpDNfRqGAF0UbqjvU3uOfpF3ww9qImj6cv64/s850/photo_2024-07-05_15-13-35%20(3).jpg

រយៈពេលរាប់រយឆ្នាំកន្លងមក ទីក្រុងនេះពុំត្រូវបានអភិវឌ្ឍន៍ ឬពង្រីកបន្ថែមឡើយ ។ បច្ចុប្បន្ន ទីក្រុងនេះមានតែផ្ទះចាស់បុរាណ និងមានផ្លូវតែ២ខ្សែប៉ុណ្ណោះ ហើយផ្លូវនីមួយៗមានប្រវែងត្រឹមតែ១០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ។ ដូច្នេះ វាពុំមែនជាការចម្លែកទេ ដែល Hum ក្លាយជាទីក្រុងតូចបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4qi2JVhQEfvFrXtgfQksHFkI9uGP8Dp06VKn4eOftKPLBuwVs4pWXlyWQuttLjQHW0M8UcjMCKRz3Y7n4W3Fv2XH5G0uqAtv8ZrXV52Pq6bhdoMa0pnj8GsrmBg6RPeWx9JJm33HSUhGj_x1hRmBJDXzIH74lv8kpQ7DYFAWcWp8mAshgPm5bWAcJNOc/s1280/photo_2024-07-05_15-13-35%20(4).jpg

ចំណុចមួយពុំច្បាស់លាស់ និងគ្មានការបកស្រាយ គឺហេតុអ្វីគេហៅវាថា «ទីក្រុង» ហេតុអ្វីគេពុំហៅថា «ភូមិ» ? ដោយសារមានផ្ទះតិចតួច និងមានភូមិតូចៗជាច្រើនស្ថិតនៅតំបន់ទីនេះ ។ ប៉ុន្តែដោយសារវាមានឈ្មោះថា «ទីក្រុងតូចបំផុតលើពិភពលោក» ទើបធ្វើឱ្យពលរដ្ឋរស់នៅក្នុងទីក្រុងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ រួមផ្សំនឹងការប្រកបមុខរបរកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUeWhUUk_hle-4Oo5ibYQaXGid5JPkt90APezRm1JpxSMNtZd4CIn4Jh3Ur1WoxxZwnnUGgKRPoNxULEGWAcqha7rm5YKSS3jkgZadd_OPIsl2dfITcG7_zbVKtRksMNwu4CSvTieUAqfCh7zJXXmKT_agBjpdTbNFTvefhJsDiZQNIe_xoWx_dsjdAI/s1024/photo_2024-07-05_15-13-35.jpg

បើទោះជាទីក្រុង Hum គ្មានអ្វីច្រើនសម្រាប់ឱ្យភ្ញៀវទេសចរទស្សនាក្តី ប៉ុន្តែពលរដ្ឋរស់នៅក្នុងទីក្រុងបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងល្អ ។ ភ្ញៀវទេសចរអាចដើរនៅតាមផ្លូវក្រាលដោយកម្រាលថ្មចាស់បុរាណ ដើម្បីទស្សនាស្ថាបត្យកម្មបុរាណ និងជាមន្តស្នេហ៍របស់ទីក្រុងផងដែរ ។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺពលរដ្ឋរស់នៅទីក្រុង គ្មានអ្នកណាម្នាក់សាងសង់ផ្ទះថ្មីទេ ដើម្បីរក្សាកេរ្តិ៍ឈ្មោះទីនេះថា ជាទីក្រុងតូចបំផុតលើពិភពលោក ៕