Home ព័ត៌មានអន្តរជាតិ ចំនួនពលរដ្ឋវ័យចំណាស់គ្មានលំនៅឋានកើនឡើងនៅទីក្រុងញូវយ៉ក

ចំនួនពលរដ្ឋវ័យចំណាស់គ្មានលំនៅឋានកើនឡើងនៅទីក្រុងញូវយ៉ក

42
0

សហរដ្ឋអាមេរិក ៖ LiveOn NY ជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិកលើកឡើងថា ចំនួនមនុស្សចាស់នៅលីវមានអាយុចាប់ពី៦៥ឆ្នាំឡើង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងជាងទ្វេដង ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ ។ ចំនួននេះបានកើនឡើងខ្ពស់ជាង៣ដង បើធៀបនឹងចំនួនមនុស្សចាស់នៅលីវអាយុតិចជាង៦៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnE1LSOo2keAOgv8pqW04jg9niKxufu1Y4Dy6KyEcoLNBCwV_kHLfHJ-4CJNVPqqVPllIOfmY0wGWS7Q2sXUwqE0CrE_8015-x_K4X7a9_IaebfTc26RPrWz2kf5eDeQgdsRbBv8GLTfecs8KLci59FXK7SuGIsjFvk4T9YqQIxtxyiXuLG8XiEAB6RS0/s2560/HOMELESS_02-scaled.webp

របាយការណ៍បញ្ជាក់ថា មនុស្សចាស់នៅលីវមានអាយុចាប់ពី៦៥ឆ្នាំឡើង ស្មើប្រមាណ១.៧០០នាក់ បានរស់នៅក្នុងជម្រកមនុស្សចាស់នៅលីវ ដែលជម្រកនេះទទួលយកមនុស្សចាស់គ្មានផ្ទះសម្បែងជាច្រើនមកស្នាក់នៅ ។ ចំនួននេះបានកើនឡើងពីចំនួន៧០០នាក់កាលពី៨ឆ្នាំមុន ហើយមនុស្សចាស់ស្នាក់នៅក្នុងជម្រក ដែលមានអាយុ៦៥ឆ្នាំឡើង បានកើនឡើងពី៥% ទៅ៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMrkLZMiFek5IjESWPuzqFYJpkkWhmlFBoqecBheTNGd3ED7mDkuNgCqO4O4a-DRY67D6BlJYlc9jXuYf7kFHgmTtH9BThppXvFYHMJv7KBNmO5wpMgFgcP6wngCrTMN5_yOinegjkxDjdGZT2TI0551QsRognFxQbkkNd4jZtn1pbLVejf6FJUvPX_U/s1280/photo_2024-07-04_14-57-31.jpg

ពលរដ្ឋនៅទីក្រុងញូវយ៉ក ប្រមាណ ៣១៥.០០០នាក់ បានរង់ចាំរស់នៅក្នុងអាផាតមិន តម្លៃសមរម្យដែលសាងសង់ដោយអាជ្ញាធរ ហើយអាផាតមិននេះ ក៏បម្រុងទុកសម្រាប់ពលរដ្ឋមានអាយុចាប់ពី៦២ឆ្នាំឡើងផងដែរ ។ វាបានកើនឡើងពីចំនួន២៣០.០០០នាក់នៅឆ្នាំ២០១៦ ហើយរយៈពេលរង់ចាំស្នាក់នៅ គឺ៦ឆ្នាំ ប៉ុន្តែការស្នាក់នៅអាផាតមិន មួយចំនួនអាចរង់ចាំយូរជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmk7OJ2aLVNlL_nalI-XgIFAiI8_zrEiN3KMRJrquYQp0qb3lQG6o6EDqwZWP9foP18XClcCHRfVL_1m6kutVaWsUGvyH0ecV91sjhUtvtGWPlV49eE1-o8uO5fOpHAMGqH24IOYdr0aJive4-YLuhBWaKqLnvSFJQtiZqLbHQcXhw7LgfTJBCVyl3-to/s1200/photo_2024-07-04_14-57-31%20(2).jpg

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យសេវាសង្គមនៅទីក្រុងញូវយ៉ក បង្ហាញថា កាលពីចុងខែមេសា ឆ្នាំ២០២៤ មនុស្សចាស់នៅលីវ អាយុ៦៥ឆ្នាំឡើង ប្រមាណ៦៥០នាក់ បានប្តូរទីលំនៅចេញពីជម្រកមនុស្សចាស់ ទៅរស់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ក្រោមការផ្តល់ប្រាក់ឧបត្ថម្ភ ។ ចំនួនប្តូរទីលំនៅចេញពីជម្រកមនុស្សចាស់នេះ គឺជាចំនួនខ្ពស់មួយ បើគិតចាប់ពីឆ្នាំ២០១៩ ។

របាយការណ៍របស់អង្គការ LiveOn NY បញ្ជាក់ថា ចំនួនមនុស្សចាស់នៅទីក្រុងញូវយ៉កកើនឡើងភាគច្រើន គឺជាអ្នកគ្មានការងារធ្វើ, អ្នកជំងឺគ្មានធានារ៉ាប់រងសុខភាព ឬគ្មានផ្ទះសម្បែងរស់នៅ ។ របាយការណ៍នេះបានផ្អែកលើទិន្នន័យការស្រាវជ្រាវរបស់ក្រុមភ្នាក់ងារគ្មានផ្ទះសម្បែង ព្រមទាំងលទ្ធផលការស្ទង់មតិផ្នែកគ្រប់គ្រងអចលនទ្រព្យ ៕