បន្ទាប់ពីDJ Soda បង្ហាញខ្លួនឈុតប្រពៃណីខ្មែរក្នុងបទថ្មីសហការជាមួយតារាចម្រៀងជួរមុខ ជី ដេវីត ធ្វើឱ្យសាធារណជនចាប់អារម្មណ៍ភ្លូកទឹកដីភ្លូកដី ជាពិសេសឈុតប្រពៃណីដែល DJ ដ៏ល្បីល្បាញរូបនេះស្លៀកនេះគឺបានបំផុសគំនិតចេញពីព្រះពស្ត្រាសម្តេចព្រះមហាក្សត្រី កាលពីទសវត្សរ៍ទី៦០។ ប្រការនេះបានធ្វើឱ្យអ្នកជិតខាងឆេះឆួលយ៉ាងខ្លាំងកើតទុក្ខមិនសុខចិត្តដល់ថ្នាក់ថានេះជាសំលៀកបំពាក់របស់ថៃ។
ដូចមហាជនជ្រាបមកហើយថា កាលពីថ្ងៃទី៨ មិថុនា ជី ដេវីត បានទម្លាក់ Teaser ថ្មីសហការជាមួយ DJ Soda ចេញបទមួយមានចំណងជើងថា « WE MADE IT»។ នៅក្នុងវីដេអូខ្លីនេះគេបានឃើញ DJ Soda បានរំលេចខ្លួនជាមួយឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនៅក្នុង MV ដែលនេះជាកត្តាមួយជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈស្នាដៃមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះវីដេអូខ្លីនេះគេបានឮDJ ដ៏ស្រស់សោភារូបនេះច្រៀងភាសាខ្មែរថា «ជម្រាបសួរចាស ខ្ញុំ Soda ហេ ជី ដេវីត WE MADE IT »។ នេះជាជំហានថ្មីមួយសម្រាប់តារាចម្រៀងទាំងពីររូបបំរើអារម្មណ៍ទស្សនិកជន ខណៈ ជី ដេវីត ជាតារាចម្រៀងខ្មែរដំបូងជំរុញចិត្តឱ្យដៃគូសហការស្លៀកឈុតប្រពៃណីខ្មែរថត MV បាន។.png)
អ្វីដែលកាន់តែចាប់អារម្មណ៍នោះឈុតប្រពៃណីដែល DJ Soda ស្លៀកនេះបានបំផុសគំនិតចេញពីឈុតស្បៃធំហ្លូងយាយកាលពីទសវត្សរ៍ទី៦០។ នេះបើតាមការបញ្ជាក់ពីម្ចាស់សំអាង រ័ត្នមង្គល ដែលជាអ្នករៀបចំឈុតប្រពៃណីនេះជូន DJ Soda។ .png)
នៅពេលដែល DJ Soda មកពីកូរ៉េខាងត្បូង ជាDJ ដ៏ស្រស់សោភា មានអ្នកតាមដានរាប់លាននាក់ជុំវិញពិភពលោក ស្លៀកឈុតប្រពៃណីខ្មែរ ថតMV ដែលជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរនេះបានធ្វើឱ្យអ្នកជិតខាងកើតទុក្ខមិនសុខចិត្តឆេះឆួលក្នុងឱរ៉ាយ៉ាងខ្លាំងដោយបានយករូបថតហ្លូងយាយ និងរូបថត DJ Soda បង្ហោះចូលក្នុងក្រុមមួយដោយដាក់ថាជាសំលៀកបំពាក់របស់ថៃ។ នៅក្នុងអត្ថន័យនោះជនជាតិសៀមថា Sabai THAI SIAM គឺជាសម្លៀកបំពាក់ និងសម្លៀកបំពាក់របស់ប្រទេសថៃ ឬនគរសៀម។ វាជាសម្លៀកបំពាក់ដែលគេប្រើក្នុងរាជវង្សសៀម ដោយសៀមធ្លាប់គ្រប់គ្រងប្រទេសកម្ពុជា ហើយរាជវង្សខ្មែរត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់សៀម។ ដូច្នេះ រាជវង្សខ្មែរបានយករចនាបថសៀម ហើយប្រើតែក្នុងបច្ចុប្បន្ន និងបានថាប្រជាជនកម្ពុជាមិនមានចំណេះដឹងរំលោភកម្មសិទ្ធិរបស់គេ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែល DJ Soda ជូនផ្សព្វផ្សាយពីវប្បធម៌ខ្មែរកាលពីមុននាងក៏បានទៅប្រាសាទអង្គរវត្ត បង្ហោះនៅលើបណ្តាញសង្គមដូចគ្នា ខណៈកាលពីថ្ងៃសម្ពោធ MV ទេវរាជ DJ Soda បានគ្រងឈុតអប្សរាក៏បានចូលរួមផ្សព្វផ្សាយផងដែរ។ លើសពីការងារក្នុងប្រទេសកម្ពុជា DJ រូបនេះក៏បានចែករំលែកក្តីស្រលាញ់ក្នុងកិច្ចការសប្បុរសធម៌ឧបត្ថម្ភ៦០០០ដុល្លារដល់អង្គការអាហ្វេស៊ីបកម្ពុជា។ ដូច្នេះហើយបានជាអ្នកជិតខាងឈឺចិត្តស្អិតទ្រូងបែបនេះ៕










