ជុំវិញរឿងអាស្រូវ ម៉ាច ដាវី បេក្ខភាព Miss Grand Cambodia 2024 តំណាងឱ្យខេត្តរតនៈគីរីបង្កឱ្យមានការចាប់អារម្មណ៍និងផ្ទុះកក្រើកយ៉ាងខ្លាំងក្នុងវិស័យបវរកញ្ញារយៈពេលប៉ុន្មានថ្ងៃមកនេះ។ ថ្មីៗនេះតាមរយៈសំឡេងរបស់ ម៉ាច ដាវី ដែលត្រូវបានចែកចាយលើបណ្តាញសង្គមបានចេញមកបញ្ជាក់ថារូបថតរៀបការនោះគ្រាន់តែជាការសម្តែងដែលមានហេតុផលនៅពីក្រោយទាក់ទងនឹងការងារផ្ទាល់ខ្លួន ខណៈតួលេខអាយុកាលពីប្រកួតបវរកញ្ញាឆ្នាំ២០២០មិត្តភក្តិរបស់នាងជាដាក់ឱ្យនោះទេនាងមិនបានចាប់អារម្មណ៍ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVVoQU4UAiCKlyc9cZKKs6dGrZ-Xmwlg25ERfYv5qqo64ciTf090X1HqIlyO4-y5ADqeIKv2mkm5m9biXRFdLQCvs7zdIb4NICwiCEpaBeM7EySqrm3ccza0Ipqe_JqQ3YOxwklumDANa6uWs3w55eMuYReGtB3NEynVSU7-Gq2dkIBW21LwhAcQb8TI/s2048/image_2024-06-13_09-13-10.png

ម៉ាច ដាវី Miss Grand រតនៈគីរី បានចេញមកបដិសេធរឿងរ៉ាវដែលគេទម្លាយថានាងមានប្តីហើយតែមកប្រកួតបវរកញ្ញា ខណៈតួលេខអាយុខុសប្រក្រតីឆ្នាំ២០២០អាយុ២៥ឆ្នាំដល់ពេលឆ្នាំ២០២៤ អាយុ២៦ឆ្នាំ។ តាមរយៈសំឡេងរបស់ ម៉ាច ដាវី ដែលត្រូវបានចែកចាយលើបណ្តាញសង្គមទិកតុក នាងបានបកស្រាយថា «រូបថតរៀបការគ្រាន់តែជាការសម្តែងដែលមានហេតុផលពីក្រោយទាក់ទងនឹងការងារផ្ទាល់ខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1KMChcA4YY2DsA1xuEPcnPAYEKKYS5AI084vLhSYGYHE7apZhMThynr6jZGwGuBfF_rbZWIvjltg17M5XYZyHvXort914sw-J8VhECYIW6pBNftNVdxBDUCclsTbOQxkhPMcLO59rRq95TjZ-JTQb1CMOq0SapBeVIEU2G9-_rxoSnR7jo4iL3l-VJ7c/s2048/image_2024-06-13_09-13-11.png

ចំពោះអាយុវិញ ស្រីស្អាតរូបនេះបានលើកឡើងថា កាលពីប្រកួតឆ្នាំ២០២០នាងមិនមែនជាអ្នកដាក់ពាក្យប្រកួតខ្លួនឯងទេគឺមិត្តភក្តិរបស់នាងជាអ្នកដាក់ពាក្យឱ្យជាអ្នកបំពេញពាក្យចូលរួមប្រកួតគ្រប់បែបយ៉ាងដោយមិនបានចាប់អារម្មណ៍ដល់ថ្ងៃគឺទៅប្រកួតតែម្តង។ កាលនោះនាងគ្មានគោលបំណងចង់ចូលរួមប្រកួតវិស័យបវរកញ្ញានោះទេហើយក៏មិនចាប់អារម្មណ៍ផង នឹកអត់ដល់ផង។ Miss Grand រតនៈគីរី បន្ថែមថា ក្រោយមកចង់បំពេញក្តីស្រមៃជាបវរកញ្ញានាងក៏សម្រេចចិត្តដាក់ពាក្យចូលរួមប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2tdJsSp9uU6l1yUSr-_CAoJ7VxWqMjRNiM8i7l1-wg7fHgvnC5hDZ3qxjMEN2toM0xx4FyyudmiQhUtCVG6j1XW6u1ypmJY1djBK-kXXGR6w7oWydcDLJZlngM11XDFmjUgCHL-3slK974OdiZjGkTfOf732Vy5j9LNWLtvkYG0gkcXe5WbyPfVKHcIU/s2048/image_2024-06-13_09-13-05%20(2).png

ចុងក្រោយ ម៉ាច ដាវី បានពោលពាក្យសូមទោសដល់មហាជនដល់កំហុសមួយនេះជាកំហុសអចេតនាហើយនាងក៏មិនចង់ឱ្យមានរឿងនេះកើតឡើង។ ម៉ាច ដាវី សង្កត់ធ្ងន់ថា នាងសូមអះអាងថានាងមិនធ្លាប់ប្រកាសលិខិតរៀបអាពាហ៍ពិពាហ៍ មិនធ្លាប់ចុះអេតាស៊ីវិល ហើយក៏មិនធ្លាប់លែងលះពីមុនដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkEtjyQ9AIkKOsGxGmYWSo-xMh5AOELx3F8KGW3VhZsz1fBuhnfrM0xgQH5nV6_KNIUeuVdJ4LUlLMwCXfK7-TFQ-6XGnaJ822YY35sHcXsHSepg7WkT-5e1zQgtOYsFvk4UmdGqJfCIXrz7YwtzfuE8MQpm27DhmfuCLXkns01HO0CyNU2bcenGjp7Q/s1440/image_2024-06-13_09-13-14%20(2).png

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី១០ មិថុនា ផេក Miss Grand Ratanakiri បានចេញមកបំភ្លឺជុំវិញព័ត៌មានរឿងអាស្រូវរបស់ ម៉ាច ដាវី ដែលត្រូវបានគណនីហ្វេកប៊ុកមួយឈ្មោះថា «Dariya Kun» ចេញមកបកអាក្រាតថាបេក្ខភាពរូបនេះធ្លាប់រៀបការកាលពីឆ្នាំ២០២២ និងតួលេខអាយុខុសប្រក្រតីថារឿងនេះជារឿងមិនពិត និងព្រមានធ្វើទៅតាមផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ ម៉ាច ដាវី៕