Home ព័ត៌មានជាតិ តោះមកស្គាល់ទេសភាពដ៏អស្ចារ្យនៃ «កោះពូលូវៃ» ស្ថិតក្នុងដែនដីរបស់ខ្មែរ

តោះមកស្គាល់ទេសភាពដ៏អស្ចារ្យនៃ «កោះពូលូវៃ» ស្ថិតក្នុងដែនដីរបស់ខ្មែរ

106
0

ពូលូវៃគឺជាកោះដ៏ស្រស់ស្អាតបំផុតមួយនៃឆ្នេរសមុទ្រកម្ពុជា ប៉ុន្តែហាក់រំលងភ្នែកភ្ញៀវទេសចរ។ កោះនេះស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណ ៩៥% ស្គាល់តែឈ្មោះ ប៉ុន្តែមិនងាយបានស្គាល់ទីតាំងជាក់ស្ដែងនោះទេ។ កោះពូលូវ៉ៃជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជា មុនចូលដល់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ បន្ទាប់មកដែនទឹកសមុទ្រអន្តរជាតិ។ នៅលើដែនកោះនេះ មានកងការពារកោះឆ្នេរនិងសន្តិសុខលម្ហសមុទ្រ ឈរជើងប្រចាំការពារដែនកោះដ៏ស្រស់ស្អាតនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUQW-7Xo4eYuScm4KO3eHjm3WKZvSBtgTALLtqL7gwqaG_LveDm05hPIYul4sEfdtQnrE2mEAl_MYb2yarHxeYTIhuPP5A8JKbbFZkt4Zhfft3U8a2rgKJDlGphuiU-dUJE5OhWhV40YRMXVkQqI8H261qygZ67uhaCcOj86UoCLpehvQq7O-YOxiMNJo/s1000/85783d77b9f548c2900b0278fce0c7ea.jpg

កោះពូលូវៃមានផ្ទៃដីសរុបទំហំ ៣,៩ គីឡូម៉ែត្រការ៉េ ជាបណ្តុំប្រជុំកោះ ដែលមានកោះចំនួន ២ និងថ្មប៉ប្រះទឹក ឬអាចហៅថាជាកូនកោះតូចមួយ មានបណ្តោយលាតសន្ធឹង ៥ គីឡូម៉ែត្រ ទទឹងប្រហែល ១,៥ គីឡូម៉ែត្រ ស្ថិតនៅចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីដីគោកនៃខេត្តព្រះសីហនុ ហើយក៏ជាប្រជុំកោះឆ្ងាយជាងគេបំផុតនៃដែនសមុទ្រកម្ពុជាផងដែរ។ កាលពីអតីតកាល តំបន់កោះនេះគឺជាដែនជម្លោះសមុទ្រ រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ប៉ុន្តែបច្ចុប្បន្នកោះពូលូវៃគឺជាតំបន់អភិរក្សជីវចម្រុះ និងជាទិសដៅតំបន់ មុជទឹកសមុទ្រថ្លាឈ្វេង សម្បូរដោយជីវចម្រុះ និងតំបន់មើលផ្កាថ្មស្រស់ស្អាតបំផុត ប្រចាំប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNUWWyn1hQEae3jZ5aid48mUPb-nFqAZzSHw_Xqy6qnt8eLsfh_R146sSZP-QenJQbTZrffwWmopfil5Lanm3gqoub9T9yxIDIsUvEmusPtc1RLufDvwNA0iHlSrgtTJuHmR8xZ89r5nyspwoxJbdNn9RpYT7H-VY15v_mzOJwdDbNwlw2BX2hGio4ivk/s1000/e5a10185f2c048fbb289f775c61727a6.jpg

កោះពូលូវៃគឺជាតំបន់ប្រជុំកោះដ៏ស្រស់ស្អាតបំផុតមួយក្នុងប្រទេសកម្ពុជាយើង ដោយសារមានទឹកសមុទ្រខៀវថ្លាឈ្វេង និងបណ្តុំអេកូឡូស៊ីនៅបាតសមុទ្រ ជាពិសេសគឺមានផ្កាថ្មដ៏ស្រស់ស្អាតល្អឥតខ្ចោះ ដែលធ្វើឱ្យដែនសមុទ្រកម្ពុជាមានភាពទាក់ទាញ ជាពិសេសនោះគឺអ្នកនិយមការមុជទឹកមើលជីវៈចម្រុះនៅបាតសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggVsen4McfJIrXP24IXDWlg8ESXRhAiQdZklgJPY9Pjb8v8ZfoMxxPZZ9_6XfORQiRKaNgl0k4nn-iq9sYxGBUY1BEoTZeExPkY6uCL8YfG3t5EmSwgKaHWKWfC7pm2AnuptEIonXxOjvg60B1qZ1FBiWLlzX6Jy_PAbLB-ANWFidQclwEhEms74CfJo8/s1000/ee6cc1531fed41d7b76d643640f269d0.jpg

ហេតុនេះដើម្បីធ្វើដំណើរទៅកាន់កោះនេះបាន ភ្ញៀវទេសចរត្រូវចំណាយពេលរៀងយូរបន្តិចតាមរយៈទូកឬអូប័រ។ នៅពេលដល់ទីនោះ ភ្ញៀវទេសចរ អាចសម្រាកបោះតង់ ឬជិះទូកស្ទូចត្រី អមជាមួយនឹងទឹកដ៏ថ្លាឈ្វង់ មើលឃើញដល់បាតថែមទៀតផង។ ថ្វីបើកោះនេះ មិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត ក៏ប៉ុន្តែកោះនេះបានទាក់ចិត្តភ្ញៀវទេចរជាច្រើន ដែលនិយមមុជទឹកមើលបាតសមុទ្រ ព្រោះថាកោះនេះមានជីវចម្រុះធម្មជាតិ និងផ្កាថ្មជាច្រើនដ៏ស្រស់ស្អាតនៅក្រោមបាទសមុទ្រ។ ដូច្នេះភ្ញៀវទេសចរអាចមកទស្សនាទេសភាពដ៏អស្ចារ្យនៃកោះពូលូវៃ ដែលជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជាយើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGYI0NhluAU967jazCUrrs-zvnRTjtToWRxTpG7RzbWpjJy7F-RfQ-fKzXffD9ShgdvC1N8KJBsUh0gqWeEx9bKod_JikHyZz-qW5LDTtzMfOyCF0Qq_41nsCP4Qh7WepO_p3IGmIQ-QRsOutYu_9j3nBRXqhlB-XYwJDnBPhzs25XydeuWa4D_WBUovQ/s1000/6e3d197913584b6f9bc93ea67ff3a411.jpg