បន្ទាប់ពីការជួបអ្នកគាំទ្រដ៏ជោគជ័យនៅប្រទេសជប៉ុន BABYMONSTER បានបន្តរៀបចំកម្មវិធីអ្នកគាំទ្រនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ថ្វីដ្បិតតែជាតារា K-pop ថ្មីក៏ដោយ ការសម្តែងរបស់ BABYMONSTER បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើល ដោយបង្ហាញថាក្រុមនេះហាក់ដូចជាកំពុងរៀបចំការប្រគំតន្ត្រីមិនមែនជាកម្មវិធីជួបអ្នកគាំទ្រ។ទោះជាយ៉ាងណាក៏ដោយសមាជិក Pharita បានប្រឈមមុខនឹងភាពចម្រូងចម្រាសថានាងខ្ជិលរាំជាងគេកំឡុងពេលសម្តែងជាមួយសមាជិកក្រុមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KMIhTkdR_VjUleZ5KJKnwIWOoO08eAHdqYBQ7mC9l5qRz17Y81qkwWoliHNBoWhbPDzpnsTG4SnQorH8FVslUpJCV8LUjafET1o-fi-fYrWgo_zbnhks4Aqohvnb1ACQjR1VLXByRHKbsecHSESTP2SAZkXXUeV64EOa1JzU_KMuUteE-TeCUgu8AVM/s1350/babymonster-pharita-visual-photo-v0-6ytswf4df41c1.jpg

វីដេអូប្រៀបធៀបក្បាច់រាំរបស់ Pharita ជាមួយសមាជិក BABYMONSTER ផ្សេងទៀតត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត។ ជាពិសេសនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ ក្រៅពីការសម្តែងបទចម្រៀងពីអាល់ប៊ុមខ្នាតតូចរបស់ពួកគេ BABYMONSTER ក៏បានសម្តែងបទចម្រៀងជាច្រើនទៀត។ ការសម្តែងដែលគេទន្ទឹងរង់ចាំខ្លាំងបំផុតគឺការរាំ Cover នៃបទចម្រៀងរបស់រៀមច្បង 2NE1។ ការសម្តែងនេះក៏ជាផ្នែកមួយនៃការវាយតម្លៃប្រចាំខែសម្រាប់ក្រុមនៅពេលដែលពួកគេនៅតែជាសិក្ខាកាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbkhvwIZCX9HQQYNSkLaS8fEwcGFLbgEvQZ3z4DaJGujKykALmMYligKgJNsqR6_N0W58vtooVzWC8annoqMLs2fxJBiUR5lPk8uELOPFMhvm3SNDrETz2rTfJZNt410KC7HkF21uWoKU8Fv3rcHW2cvrflDXe6-piFVzdyq1KAsnP7oKj116gBV28ITM/s1080/babymonster_pharita_profile.jpg

យ៉ាងណាមិញ ក្នុងអំឡុងពេលរាំ Pharita ត្រូវបានគេរិះគន់ថា មិនសូវសាទរ និងខ្ជិលក្នុងចលនារបស់នាង បើធៀបនឹងសមាជិកដទៃទៀត។ ខណៈដែលសមាជិកផ្សេងទៀតបង្វិលក្បាលយ៉ាងខ្លាំង ចលនារបស់ Pharita ត្រូវបានគេមើលឃើញថាមិនសូវល្អ។ នេះមិនមែនជាលើកទីមួយទេ ដែលនាងប្រឈមមុខនឹងការរិះគន់បែបនេះ។ កន្លងមក ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន ការរាំរបស់ Pharita ក៏ត្រូវបានគេចាត់ទុកថាមិនសូវល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_cawwLe76z1dWTmycpDte7g-zbnem-dWXbZNLl2MiibND3UfGy3c8FOawIiRden3ML3uAX-biyvvlvQLBccKfWVEHz9dKxq9Ao9hMa9ewzJ1ClOIIlrN_ipqu50D2CkTZmBJx0Pg04gnGrlY3jc4AlYlqi-ZbJsfPfltrYROY9Ri7B4Y3mtGbj84xrow/s645/image_2024-06-12_10-47-05%20(2).png

អ្នកលេងអ៊ីនធឺណិតមួយចំនួនបានសម្ដែងការខកចិត្តចំពោះ Pharita ដោយនិយាយថា ក្នុងនាមជាតារារូបនេះមិនគួរបង្ហាញអាកប្បកិរិយាមិនល្អបែបនេះលើឆាកនោះទេ។ យ៉ាងណាក៏ដោយ អ្នកគាំទ្របានការពារនាង ដោយលើកឡើងថា Pharita អាចមានជំងឺដែលរារាំងនាងមិនឱ្យធ្វើចលនាក្បាលខ្លាំង។ ពួកគេបានកត់សម្គាល់ថា ទាំងនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រក្នុងប្រទេសជប៉ុន និងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ក៏ដូចជានៅក្នុងកម្មវិធី «Knowing Brothers» Pharita តែងតែធ្វើការបង្វិលក្បាលដោយថ្នមៗ និងជៀសវាងការញ័រខ្លាំងដូចសមាជិកដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-LrwsNTbBDc5NmnSqsALdUwv8m3bT16CecrpkrvrzVRp3IL6JLqUOQwIKBiORNsHYokp-bsIK0lthmcb2MbLhWf_hWKhmrvVuQbYIRc3O4mHMJ2l7Nakz5rY0vL2waObQHs_w0Ge3_yWMnF1igHJ6dfWPD_0KrSj9hn2FM4khgU8Xgs54SXOriOF8-vk/s610/BABYMONSTER-surnomme-22BLACKPINK-2.022-les-internautes-sont-mitiges.webp

បើទោះជាបែបនេះក្តី អ្នកគាំទ្របានគូសបញ្ជាក់ថា ពេញមួយការសម្តែង Pharita មិនដែលខកខាន សូម្បីតែរឿងតូចតាចក៏ដោយ។ ដូច្នេះហើយ ទើបគេស្មានថា Pharita ប្រហែលជាមានអាការៈវិលមុខ រារាំងនាងមិនឱ្យធ្វើចលនាក្រវីក្បាលពេញទំហឹង៕