Home ព័ត៌មានអន្តរជាតិ បុរសប៉ូឡូញបង្ហាញសមត្ថភាពឡើងជញ្ជាំងអគារ៣០ជាន់ ប៉ុន្តែជួបរឿងស៊យ

បុរសប៉ូឡូញបង្ហាញសមត្ថភាពឡើងជញ្ជាំងអគារ៣០ជាន់ ប៉ុន្តែជួបរឿងស៊យ

68
0

ប្រទេសអាហ្សង់ទីន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន គឺមានបុរសម្នាក់ចង់បង្ហាញសមត្ថភាពរបស់ខ្លួនឱ្យមនុស្សទូទៅបានឃើញ ។ ប៉ុន្តែពុំទាន់បានបង្ហាញសមត្ថភាពអស់ផង បែរជាជួបរឿងស៊យធំត្រូវអាជ្ញាធរចាប់ខ្លួន និងដោះស្រាយនៅតុលាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxO_xsCiIr1gwSNyfIm0gpFg7QalSEzIEZYIOAVHxf-vkHR3B-ep8IKYDzU0c9Owh5sq3j-tOzC3P0o7opWAyN7qOaCZdenQW3IOMswIHJ-2Bv7AoK74RKUr06HkCc3zcmz26NkABHdWYjEGjxbLaxuVkWzS9GrlEbOL28GSmAgCuWQFv0yT4Roeshpo/s2121/0ce56b97a4801e45925ba5fd203ef955dd91477c.jpg

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បុរសប៉ូឡូញម្នាក់បានបង្ហាញសមត្ថភាពពិសេសរបស់ខ្លួននៅចំពោះមុខមហាជន ដោយឡើងលើជញ្ជាំងអគារកម្ពស់៣០ជាន់ដោយដៃទទេ និងពុំបានប្រើប្រាស់ឧបករណ៍ការពារខ្លួនអ្វីទាំងអស់ ។ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងបារម្ភខ្លាចកើតគ្រោះថ្នាក់ផងដែរ ប៉ុន្តែចុងក្រោយ រឿងក្លាយជាបែបនេះ ។

បើតាមសារព័ត៌មានបរទេសរាយការណ៍ថា បុរសរូបនេះឈ្មោះ មាស៊ីន បាណូត បានព្យាយាមឡើងលើជញ្ជាំងអគារមួយកន្លែងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដែលមានកម្ពស់ខ្ពស់រហូតដល់១២៥ម៉ែត្រ ។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរឆ្លងកាត់បរិវេណនេះចាប់អារម្មណ៍គ្រប់ៗគ្នា និងខ្លាចបុរសរូបនេះធ្លាក់ដី ទើបអ្នកឃើញហេតុការណ៍បានរាយការណ៍ទៅអាជ្ញាធរភ្លាមៗឱ្យមកជួយអន្តរាគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVA79sAL8N4hrP3QfNhPid4soYkmP9J5CmHdBXlwIyTbwXHNITO5yOd2X1DoiITvrIvkMBdEzhZoDJcMsnlWXaDyP5XRuH1pDwEYu-yySwI87uGgW6KeiriM1XBd924tyrZ5Z6YBBTDHn0oWPivJpoF2Dc_WOP-PiMH7RFgohOhFsaPdpu9nJdl6pUF7M/s900/AFP061263748_1718154216.webp

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ច, ភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ ក៏បានមកដល់អគារនេះ ខណៈពេលបុរសប៉ូឡូញឡើងជញ្ជាំងអគារបានត្រឹមពាក់កណ្តាល ។ ភ្លាមនោះ ក្រុមអាជ្ញាធរក៏បានឡើងទៅហាមឃាត់កុំឱ្យឡើងទៅខាងលើ និងចាប់ខ្លួនបុរសប៉ូឡូញនៅលើជញ្ជាំងអគារ រួចហើយនាំចុះមកក្រោមវិញ ។ ក្រោយមក អាជ្ញាធរក៏បញ្ជូនបុរសប៉ូឡូញទៅឱ្យសមត្ថកិច្ចចាត់វិធានការ ។

អាជ្ញាធរទីក្រុង Buenos Aires និយាយថា បច្ចុប្បន្ន បុរសប៉ូឡូញឡើងជញ្ជាំងអគារ ឈ្មោះ មាស៊ីន បាណូត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ហើយអាជ្ញាធរនឹងស្នើទៅតុលាការឱ្យកាត់ក្តីបុរសរូបនេះដើម្បីចេញថ្លៃការខូចខាតទាំងអស់ ។ ចុងក្រោយ អាជ្ញាធរបញ្ជាក់ថា បុរសរូបនេះបានរំខានដល់អ្នកស្នាក់នៅក្នុងអគារ ដោយសារចង់ឡើងដល់កំពូលអគារ ហើយពលរដ្ឋរស់នៅក្បែរៗនោះពុំគួរទទួលបានការប្រមាថមើលងាយពីបុរសរូបនេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-NUEgtFwn5o2iFLHiRRa4yBVh3EDjoca2pm41gdhXIGkknhtaxfGe4xx6rP2S7BQXGLCSmaWVWcaQkdFUrzAC5OctuWGiUzi5mwJjMGabb3x5FIdFsiUBKVyNodM3t-W5c-hnm-1Lr6cNaeDtf16rvCUo7a_6oQfY4K4ZjLS0Opnjl_MPp9hl0JgjSo/s690/giff_2.webp