Home ព័ត៌មានអន្តរជាតិ សណ្ឋាគារដំបូងគេលើអវកាសនឹងបើកទទួលភ្ញៀវនាពេលឆាប់ៗនេះ

សណ្ឋាគារដំបូងគេលើអវកាសនឹងបើកទទួលភ្ញៀវនាពេលឆាប់ៗនេះ

75
0

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សណ្ឋាគារដំបូងគេនៅលើអវកាសគ្រោងនឹងទទួលភ្ញៀវស្នាក់នៅនាពេលឆាប់ៗខាងមុខ ។ អ្នកស្នាក់នៅក្នុងសណ្ឋាគារអវកាសនេះអាចចូលរួមកម្មវិធី ឬធ្វើសកម្មភាពផ្សេងៗ ដែលសកម្មភាពទាំងនេះ ពួកគេមិនអាចធ្វើបានទេនៅលើផែនដី ដូចជា ៖ ពួកគេអាចលើកសម្ភារៈធ្ងន់ធ្ងរ ឬលោតឡើងទៅលើយ៉ាងស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1UdSMvdweTWwKqhAiN_g3n2V6nepXvXauQJ9VdLegQ8MbCpNPme9G1esq0aBF4CVY7M9azbpOAot0g5mbXRSxOzxSKiT8nXstABUeFxocJWlZuxDjpgabQQ7hWrzL_zdm1gkdlZUxbQdmPbh1LXIaWxjUCqRmX9EmgevXpbEtMLxZmaJ1TnsLCuJeb5c/s1200/origin.webp

កាលពីឆ្នាំ២០១៩ Gateway Foundation ធ្លាប់បានបង្ហាញពីគម្រោងសាងសង់សណ្ឋាគារនៅលើអវកាស ដោយសង្ឃឹមថា សណ្ឋាគារនេះនឹងផ្តល់សេវាកម្មទទួលភ្ញៀវស្នាក់នៅក្នុងឆ្នាំ២០២៧ ។ ប្រសិនបើគម្រោងរបស់ពួកគេទទួលជោគជ័យមែននោះ គឺចាត់ទុកថា វាជាសណ្ឋាគារនៅលើអវកាសដំបូងគេរបស់ពិភពលោក ហើយគម្រោងនេះមានឈ្មោះថា «Bon Braun Station» ហើយសណ្ឋាគារនេះមានលក្ខណៈស្រដៀងគ្នានឹងកង់រថយន្តដែរ ។ ក្រោយមក គម្រោងនេះត្រូវបានគេប្តូរឈ្មោះមកជា «Voyager Station» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizpEFIqd7WFvXmmOfvbPf6FXRNU6q8R_kV0hI4DJf1jKLygUQoO93MDbT0NueSW4cB_62W7tNEbZe_EKt9kW-ZN0jOjJZuR7eGuBiRW3d8KX8V14bZAkakW9CwZ4VH7yUzcVwvNJmx3EPeGPWb4Kv43XFU6T6VcanT1JhyphenhyphenNTt44xTw4x0GIUgJ8Kj6MCg/s1440/0x0.webp

ធីមអាឡាតូរ៉េ ជាស្ថាបនិករចនាម៉ូដជាន់ខ្ពស់របស់ Gateway Foundation បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា សណ្ឋាគារនៅលើអវកាសអាចវិលទៅមកបាន និងទម្លាក់វត្ថុចេញក្រៅ គឺវាដូចគ្នានឹងយើងបង្វិលធុងទឹកឱ្យលឿន រហូតដល់ទឹកខ្ទាតចេញពីធុង ។ រីឯចំណុចគួរឱ្យចាប់អារម្មណ៍នោះ ការសាងសង់សណ្ឋាគារឱ្យមានរូបរាងមូលបែបនេះ គឺធ្វើតាមខ្សែភាពយន្តរឿង 2001: A Space Odyssey របស់ Stanley Kubrick ដែលចាក់បញ្ចាំងកាលពីឆ្នាំ១៩៦៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQF_0t9605t6IBoMK2Jc8vqVlEde4m709wmzdEwuvsKBvy_bqubXp63YzWNl1E6gG59QblILl1IJYz88r_i3Fnm7HEbqUcudrQqvP-JCa06WAeY0Tti51o9ffOih_ZT_am0FE1xvDfYc-PT6LilM3_ApWAsKSVTG7bOXuZIx1ulWNOeH25a8QM7TndmsI/s1500/space-hotels-room-service-robots-HOTELSPACE0920-949aa6e0b27646b389b71517f9f15782.jpg

ក្រុមការងារបច្ចេកទេសបានលើកឡើងពីការស្នាក់នៅក្នុងសណ្ឋាគារអវកាសថា អ្នកមកស្នាក់នៅក្នុងសណ្ឋាគារនេះនឹងបានចូលរួមក្នុងកម្មវិធី និងការកម្សាន្តផ្សេងៗយ៉ាងច្រើន ។ វាបង្ហាញឱ្យឃើញថា អ្នកអាចធ្វើអ្វីៗបាននៅទីនេះ ដែលអ្នកពុំអាចធ្វើវាបានលើផែនដី ពីព្រោះការគ្មានទម្ងន់ខ្លួននឹងធ្វើឱ្យអ្នកអាចលោតកាន់តែខ្ពស់ជាងមុន, លើកសម្ភារៈផ្សេងៗយ៉ាងងាយស្រួល និងអាចរត់បានលឿន ដែលអ្នកពុំអាចរត់បែបនេះលើផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd2RHAv24OjztdCJuFj_EVXcLwsn2mIrSI2Fs4T5B8l_XfBEvtvJbPWxETATRTZ8gQaGFc3mfLvNSwPlxqEut1UQBgwyOaeQDjzNbqG2C47u32UbHAxwEhbA8IqdW6dvhjTt2Y8szt9n9bsCz-RgHLwoFc7L3jBQAIz8I46SKKGPiT2INprbbk9zi5AuQ/s2400/Von-Braun---Top-Close-Up.webp

យើងបានព្យាយាមធ្វើឱ្យមហាជនមើលឃើញថា ការធ្វើដំណើរមកកាន់អវកាសស្ថិតនៅក្បែរខ្លួនប៉ុណ្ណោះ ហើយការធ្វើដំណើរទៅអវកាសនឹងមកដល់លើសពីការគិតទុក ។ ទោះយ៉ាងណា គេពុំទាន់ដឹងច្បាស់ថា ការស្នាក់នៅក្នុងសណ្ឋាគារអវកាសនេះនឹងចំណាយប្រាក់ប៉ុន្មានទេ ប៉ុន្តែគេសន្និដ្ឋានថា វានឹងមានតម្លៃខ្ពស់ខ្លាំង ហើយមានតែមហាសេដ្ឋីប៉ុណ្ណោះ ទើបអាចស្នាក់នៅក្នុងសណ្ឋាគារពិសេសបាន ។https://miro.medium.com/v2/resize:fit:1400/1*5xz5gaTu5HRDHqk18vT4FQ.png

ចុងក្រោយ Gateway Foundation បញ្ជាក់ថា ពួកគេចង់ឱ្យការស្នាក់នៅក្នុងសណ្ឋាគារនេះមានលក្ខណៈស្រដៀងគ្នានឹងការទៅកម្សាន្តនៅ Disneyland ដែរ មានន័យថា ពួកគេចង់ឱ្យមនុស្សគ្រប់គ្នាអាចមកស្នាក់នៅសណ្ឋាគារខាងលើ ៕