Home ព័ត៌មានជាតិ ត្រូវមានលក្ខខណ្ឌចាំបាច់ទាំង៨នេះ ទើបអាចប្រឡងចូលអាវុធហត្ថលើផ្ទៃប្រទេស

ត្រូវមានលក្ខខណ្ឌចាំបាច់ទាំង៨នេះ ទើបអាចប្រឡងចូលអាវុធហត្ថលើផ្ទៃប្រទេស

137
0

កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ ដើម្បីចូលមកបំពេញក្របខណ្ឌ ដោយនឹងប្រកាសចែកពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងទទួលពាក្យ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដោយការយកពាក្យមិនគិតថ្លៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGdCkhdede5qckBfhcNKo06_L-lQ8qQ0w2VKfBBflVQWPjKl9GR0UjFptGk-oi6SC6zfZyUmy-8E-f54vTDcNA-vXDFJxh6JPujHGH3Vy2MSYyQoYlx2sIuhzE09UCr2BqxhhI6Ryxdocr3HpFCOuDj6M0pSO9L8E8_WfOkt-9octqc1irKvH8KAForSI/s1280/photo_2023-11-17_11-51-28.jpg

ហេតុចូច្នេះ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ និងទាមទារលក្ខខណ្ឌចាំបាច់មួយចំនួនទៀតដូចជា៖

១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២- មានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ -គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី១,៧០ម(មួយម៉ែត្រចិតសិប) ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF-H1RCxKL-kqEqdCyAPjjSFDY1izjCOA3HH3wbH__JusVG3N1w9KMFh9iTIQBKOB23njcCxh9Y6xi530PsRsj9VSwPdpq8Zb1P8GKTOeKOpsweBCgG9RC5Sc1spu6G7WbO0V41btaYnS8vUtge0hUWBN4Pp_kw1cdHhjsLzg_Rrcz7J3Zn6ZGeUs01eU/s1280/447213163_955153346408730_7908504164491443435_n.jpg