Home ព័ត៌មានជាតិ កូនខ្មែរតិចអត់ដឹង! តើខេត្តណាដែលមានវ័យចំណាស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា?

កូនខ្មែរតិចអត់ដឹង! តើខេត្តណាដែលមានវ័យចំណាស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា?

117
0

នៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលបច្ចុប្បន្ននេះគឺមានខេត្តសរុបចំនួន ២៥ ខេត្ត។ ខេត្តនីមួយៗគ្រប់គ្រងដោយអភិបាលមួយរូប ដែលត្រូវបានតែងតាំងដោយក្រសួងមហាផ្ទៃ និងត្រូវមានការយល់ព្រមពីនាយករដ្ឋមន្ត្រី។ ខេត្តដែលធំជាងគេនៅក្នុងប្រទេសនេះគឺខត្តមណ្ឌលគិរី ហើយតូចជាងគេគឺខេត្តកែប។ ទោះជាយ៉ាងណាប្រិយមិត្តមួយចំនួនប្រាកដជាមិនទាន់ដឹងច្បាស់ទេថា តើខេត្តណាដែលមានវ័យចំណាស់ជាងបំផុតក្នុងប្រទេសកម្ពុជាយើង? ដូច្នេះអត្ថបទនេះយើងនឹងណែនាំប្រិយមិត្តមកស្គាល់ខេត្តខ្មែរដែលមានវ័យចំណាស់ជាងគេបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWFU4msjc39gTQWL1USGVDY1Zg924UsUkUAVyA6z1A76QrPOHT3Vl-Ir68hrYjGoWMf0STlMDdx8ge8Ey1tjqspUf_gfTiVk5eDt_Y1sle8lXPDQIqFKosUBy1SKLXlW4-0gFPVo5Y4EqSFSJUX5aUz3LdSAIgXOVTRI_7bpaaoprDVjJ52cMwKY1FdGU/s700/Cambodia,_administrative_divisions_-_km_-_colored.svg.png

ខេត្តដែលមានវ័យចំណាស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើងគឺខេត្តតាកែវ។ ខេត្តនេះត្រូវបានគេចាត់ទុកថាជា «ដើមកំណើតនៃអរិយធ៌មខ្មែរ»ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ខេត្តតាកែវ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ដោយខេត្តនេះមានក្រុងមួយ និងស្រុកចំនួនប្រាំបួន ដែលមានផ្ទៃដីសរុប ៣,៦៨០.១៥ គីឡូម៉ែត្កការ៉េ ក៏ដូចជាមានប្រជាជនរស់នៅប្រមាណ ៩០០,០០០ នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjceOGZ8Tix715WKvp48k05dY8s98NvVdnbBT4nLgiDR0BEet1zszVi-x7PxIXz4tFqHbUNmCOgVL1kofH8aMy5mYGMfzajzGlSwUCoSjjBBsuLSuEbE02Y-8cToejJA6Cd_kae6HOv4SG_OyH0r87bzZWq4z0_5PttqbgGmSTCgqBHBZW4LDnMINCLqAw/s1100/photo_2024-06-08_13-33-38.jpg

ខេត្តចំណាស់ជាងគេនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ តាកែវគឺជាខេត្តដែលមានប្រវត្តិសាស្រ្តជាច្រើនទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា ដោយមានប្រាសាទបុរាណជាច្រើនរហូតដល់ ៣៤ ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី ៥ ដល់ទី ៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRG9YzvDYJoxXyc9wiNmtWMqABYo4DQMtVEmbVFNvBiMXFYFPZelp-4d42D_8K-k1xlO45Nei13_dq-KNJyF0c7azKEgcGX6AVdaQXIh9J7P1zQpJnHK7QfQp3XFg0eqfmxC9gBbhSUh9D9rHgfIBUU_xrO2XnhYUrGZrdS4df4NJ8_C3CGgHtfwbZoco/s1280/photo_2024-06-08_13-33-40.jpg

យោងតាមពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា «ហ្វ៊ូណន» ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcdfdJFkmXSW726zZaJPfAa-J-BeBkkKHhF_WGa52zc6lZagQFc0hGbDvdcDDe6d9a3BJSxtH7tPNe-X5V_FJBfrfzerH8KNaaBYsluHiPvx6WsfF7Cvf4x9kNnsdDsYs0Q1ME_TTEKRB34WVHh0OLWkac9inh64RE0ya_2BYu3g4P72Rdi0uZ5AXyGsE/s880/photo_2024-06-08_13-33-41.jpg

ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ ហើយប្រាសាទល្បីៗដែលទាក់ទងនឹងប្រវត្តិសាស្ត្ររួមមាន៖ ប្រាសាទភ្នំដា, ប្រាសាទបាយ៉ង់កោរ, ប្រាសាទនាងខ្មៅ, ប្រាសាទភ្នំជីសូរ, ប្រាសាទភ្នំតាម៉ៅ, ប្រាសាទបាទី, ប្រាសាទថ្មដុះ, ប្រាសាទតាព្រហ្មទន្លេបាទី, ប្រាសាទយាយពៅ, និងប្រាសាទជប់ពល។ ខេត្តនេះក៏ជាកេរ្តិ៍ដំណែលវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប វាត្រូវបានគេស្គាល់ថាជាលំយោលនៃអរិយធម៌ខ្មែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilwts6TVn_U8DxIU0NN4X7ba8rlyJaVmyNKapFAkyz3qW608OhyhusgsTACFEYFjFqluz5V0IiuHRD2LsmeHcUYFqTopNn8be1KFmnW094peykbQH_4Io_AoHR9cB2ApYjgE7nvfNNJWQr53cl1dNxMTTaTlbYfwTVsqNrHGxamgKTijpRAWUlJyHaXH0/s736/photo_2024-06-08_13-33-43.jpg