បណ្ឌិតច្នៃម៉ូត ឯម រៀម ដែលរងមតិរិះគន់ទក់សាច់ពីអ្នកលេងបណ្តាញសង្គមពេលចូលរួមកម្មវិធីតារាចម្រៀង ទេព បូព្រឹក្ស កាលពីកន្លងទៅនេះលោកមិនញញើតនឹងពាក្យរិះគន់ពីមហាជននោះទេប៉ុន្តែបានផ្ទាញ់ផ្ចាលដោយសម្តីយ៉ាងចាក់ដោតទៅកាន់អ្នកទើសខ្លួនវិញក្នុងន័យថាកាន់តែមានការរិះគន់លោកកាន់តែមានទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqCCTBzzGcL8uovjrWcQBNv0lqZZkAoKRVMojccRgSz9-Np1oDTkMg9XvA6vkFBtBSRelfjPjNDvjeZOBcBksLbSRcCRpfJ2Kx1S5llUfxxz79bcG2mnEyzgaDsL7YhoHydmOGuILS_EtILCAzEuMur1NHlwQKLTtrc8OlvnfrhQTR9kkFWWA6MMy_HJs/s2048/image_2024-06-03_09-29-21.png

មិនមែនជាលើកទី១នោះទេដែលលោក ឯម រៀម ត្រូវសាធារណជនបញ្ចេញមតិរិះគន់ទៅលើការច្នៃម៉ូតរបស់លោកដែលតែងតែមានការច្នៃប្រដិតខុសប្លែកពីគេ។ ទោះបីជាយ៉ាងនេះក្តីអ្នកច្នៃម៉ូតរូបនេះនៅបន្តសកម្មភាពរបស់ខ្លួនដដែល ដោយលោកបានលើកឡើងថា នេះជាការច្នៃម៉ូតបែប Fashion មិនមានលក្ខណៈទាស់ខុសអ្វីនោះទេហើយលោកជាអ្នកច្នៃម៉ូត បើឱ្យស្លៀកពាក់ដូចជាអ្នកដទៃក៏មិនកើតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8pSmHe9yivek-4XQwGqBy7gFqMa_W1ZhQgBMgibq8FCv28K4FR_kDNks8xGLdULTRDH2R87aDBO_RMdDMiky_IQzlrPR34xv-U6j8pRbxMYORegQ-e5RaysPv5duCI6Vr5uKihyphenhyphennOOcBnJzLrZgIDCj-SCz4-A4i67UPDnJkTCnvE6LxjP9robbfjpUQ/s2048/image_2024-06-03_09-29-24.png
ថ្មីៗចុងក្រោយនេះដែលអ្នកច្នៃម៉ូត ឯម រៀម រងនូវពាក្យរិះគន់នោះគឺលោកស្លៀកឈុតរាជិនី AI ដែលមានគ្រឿងបង្គុំអេឡិចត្រូនិកចូលរួមកម្មវិធីសម្ពោធបទចម្រៀងរបស់ ទេព បូព្រឹក្ស។ ក្រោយមកលោកបានចេញមកបកស្រាយពីឈុតរបស់លោកថា សំលៀកបំពាក់របស់ខ្លួនដកស្រង់ពីការស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរឹកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ និងបង្កប់ទៅដោយអត្ថន័យកាត់បន្ថយប្លាស្ទិក និងកុំឆាប់ជឿអ្វីនៅលើបណ្តាញសង្គមជាមួយបច្ចេកវិទ្យាទំនើបនាំឱ្យខាតបង់។ ដ្បិតថាមានការបកស្រាយពីអ្នកច្នៃម៉ូត ឯម រៀម នៃឈុតរាជិនី AI ក្តីប៉ុន្តែអ្នកលេងបណ្តាញសង្គមនៅបញ្ចេញមតិរិះគន់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZzG7b1VPxbr9QPZsmGGQc_dAD_I3MxN8Pby_su8pIBEsPob9BXONp2pukVtWixfZIS4QcbefU_CSaV3S4f9J-ZJVwP4J3MwPD6soxvCT1Rem9cMaGzmJU-hqCOxF1RSZ6uy5DxeNRft2BEqzpW9W_lcYJLJIJYfgucVvKA70LN0RfjTZOTl5K9ML3_l4/s2048/image_2024-06-03_09-29-26.png

អ្វីដែលកាន់តែក្តៅគគុកនោះ បណ្ឌិតច្នៃម៉ូតរូបនេះមិនញញើតនឹងពាក្យរិះគន់នោះទេ ប៉ុន្តែបានផ្ចាញ់ផ្ចាលអ្នកទើសលោកវិញដោយសម្តីចាក់ដោតថាកាន់តែរិះគន់លោក លោកកាន់តែមានទីផ្សារចូលរួមកម្មវិធីផ្សេងៗ។

លោក ឯម រៀម បានបង្ហោះរូបជាច្រើនសន្លឹកកាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា «ទៀតហើយ បន្ទាប់ទទួលរងការរិះគន់ជេរប្រមាថពីមហាជនដូចទឹកបាក់ទំនប់ ឯម រៀម កាន់តែមានទីផ្សារ និង លេចធ្លោក្នុងកម្មវិធីដើរបង្ហាញម៉ូត នៅក្នុងអាគារ Vattanac ជាន់ទី៣៦រៀបចំដោយ Phnom Penh Designers Week»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKCX1SvJ-EPp3sJopWdDMcBM4YAeV89bAyJLFrI4kHy3gSJxnTvlqQgHL0ggwXCJ0oyh2ucMq2vWbNuwKTkrZIQYO0TsMy15swFQoRHz_rJkjE-097OBKy4_ZoeMcizj9BssU3wYA7wE5rz1FOflqr7VzoIVwUfsHobFyzLMbF8LuVl-VkifkSJ7e6wPI/s2048/image_2024-06-03_09-29-28.png

ក្រោយពីបោះសម្តីផ្លែផ្កាដាក់អ្នករិះគន់ខ្លួនបែបនេះហើយ ប៉ុន្មានក្រោយមក អ្នកច្នៃម៉ូត ឯម រៀម បានផ្លាស់ប្តូរចំណងជើងរបស់ខ្លួនវិញថា «ចូលរួមទស្សនានៃការដើរបង្ហាញម៉ូតថ្ងៃទី២ នៅក្នុងអាគា Vattanac ជាន់ទី៣៦រៀបចំដោយ Phnom Penh Designers Week»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNS3_CXq7_9OVLsa_8zhPz1Ejf8QiefhvVAMYSK5X7djqW9wG1rFFgFeoz1enwdlJnL_88RBa3bwxW2KCuwhYi0Ds-6lEnTGb9fDh77Q8cN_-QVMK2_7Q-T6PATfxwWWXnHE9A4Xvn3VQKf1h44O7WNYF-NLgvQd7MwfFrmCTr17GsARr8QnouKnUVDc/s2048/image_2024-06-03_09-29-29.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNS3_CXq7_9OVLsa_8zhPz1Ejf8QiefhvVAMYSK5X7djqW9wG1rFFgFeoz1enwdlJnL_88RBa3bwxW2KCuwhYi0Ds-6lEnTGb9fDh77Q8cN_-QVMK2_7Q-T6PATfxwWWXnHE9A4Xvn3VQKf1h44O7WNYF-NLgvQd7MwfFrmCTr17GsARr8QnouKnUVDc/s2048/image_2024-06-03_09-29-29.png

គួរបញ្ជាក់ផងដែរថា ការច្នៃម៉ូតតាមបែប Fashion របស់លោក ឯម រៀម ហាក់ទទួលបានការរិះគន់ជាបន្តបន្ទាប់ពីសំណាកអ្នកលេងបណ្តាញសង្គមមិនសូវទទួលបានការសរសើរនោះទេ។ ប៉ុន្តែទោះបីអ្នកដទៃរិះគន់ក្តីតែលោកនៅតែបន្តសកម្មភាពរបស់ខ្លួនស្រលាញ់អ្វីដែលជាចំណង់ចំណូលចិត្តខ្លួនឯងដដែល៕