ប្រសិនបើអ្នកមានទម្លាប់អនុវត្តវិធីទាំងនេះនោះស្បែករាងកាយ និងសុខភាពរបស់អ្នកនឹងល្អប្រសើយ៉ាងខ្លាំង ដោយទម្លាប់សម្អាតកន្លែងទាំងនេះជួយឱ្យអ្នកមានស្បែកចាំស្រស់ស្អាតជាងមុន ក្មេងជាងវ័យ ក៏ដូចជាអាចពន្យាអាយុជីវិតរបស់អ្នកជួយឱ្យអ្នកមានអាយុវែង កម្លាំងកាយមាំមួន សុខភាពល្អ ដោយសកម្មភាពទាំងនោះរួមមាន៖
១.សម្អាតក្បាលពោះ៖ យោងតាមអ្នកឱសថបុរាណ ការត្រដុសពោះថ្នមៗមុនពេលចូលគេង មិនត្រឹមតែជួយគ្រប់គ្រងលំពែង ក្រពះ និងពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់បញ្ហាផ្សេងៗដូចជា ការរំលាយអាហារ រាគ ទល់លាមក និងជំងឺរលាកក្រពះរ៉ាំរ៉ៃទៀតផង។ នៅពេលល្ងាច មនុស្សជាច្រើនតែងមានទម្លាប់ញ៉ាំច្រើន ដូច្នេះការត្រដុសក្បាលពោះនឹងជួយកាត់បន្ថយបន្ទុក និងភាពមិនស្រួលនៅក្នុងតំបន់ពោះ ដោយហេតុនេះជួយឱ្យគេងលក់កាន់តែជ្រៅ និងបន្ធូរអារម្មណ៍ ជាពិសេសនេះក៏ជួយឱ្យស្បែកស្រស់ថ្លា និងពន្យារអាយុជីវិតផងដែរ។
២.សម្អាតមុខ៖ ការតុបតែងមុខប្រចាំថ្ងៃអាចធ្វើឱ្យស្ទះរន្ធញើស បណ្តាលឱ្យស្បែកមុនមានខ្លាញ់ ងាយកើតមុន និងស្បែកចាស់។ ដូច្នេះការលុបគ្រឿងសម្អាងមុនពេលចូលគេងដោយប្រុងប្រយ័ត្ន ជួយសម្អាតស្បែក កម្ចាត់ភាពកខ្វក់ និងការពារប្រព័ន្ធកោសិកា Collagen ដោយហេតុនេះការពារការលេចចេញនូវស្នាមជ្រួញដែលអ្នកមិនចង់បាន។
៣.ផឹកទឹកក្តៅ ១០០ មីលីលីត្រមុនចូលគេង៖ ការផឹកទឹកក្តៅមួយកែវមុនពេលចូលគេងជួយឱ្យរាងកាយដំណើរការមេតាប៉ូលីសកាន់តែមានប្រសិទ្ធភាពក្នុងពេលគេង។ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាឈាមរត់ សរសៃឈាមបេះដូង ឬសរសៃឈាមខួរក្បាល វាមានប្រយោជន៍ខ្លាំងណាស់។ សូម្បីតែមនុស្សដែលមានសុខភាពល្អក៏ដោយ ការផឹកទឹកមុនពេលចូលគេងជួយឱ្យរាងកាយដំណើរការកាន់តែរលូន និងមានសុខភាពកាន់តែល្អជាងមុនទៅទៀត។

៤.ដើរដោយទន់ភ្លន់មួយៗ៖ លំហាត់ប្រាណទន់ភ្លន់មុនពេលចូលគេង ដូចជាការដើរ មិនត្រឹមតែជួយពន្លឿនការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រយោជន៍សម្រាប់ការគេងផងដែរ។ ការដើរទន់ភ្លន់ជួយបន្ធូរអារម្មណ៍ បំបាត់ភាពអស់កម្លាំងខាងរាងកាយ និងបង្កើនភាពស៊ាំ ដែលនេះគឺជាសកម្មភាពសមរម្យសម្រាប់ទាំងមនុស្សចាស់ និងមនុស្សវ័យក្មេង៕










