កូរ៉េខាងត្បូង៖ Han So Hee តារាសម្តែងស្រីដ៏មានឥទ្ធិពលមួយរូបរបស់កូរ៉េ ហាក់មានការធ្លាក់កូដយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីលេចធ្លាយព័ត៌មានអាក្រក់ៗជាច្រើនជុំវិញករណីនាងដណ្តើមសង្សាគេ។
យោងតាមសារព័ត៌មានកូរ៉េ Han So Hee ថ្មីៗនេះត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរិះគន់ បន្ទាប់ពីពួកគេបានឃើញស្នាមសាក់របស់នាង នៅពេលនាងចូលរួមក្នុងព្រឹត្តិការណ៍សម្លៀកបំពាក់ប្រណិត DIOR នៅទីក្រុងសេអ៊ូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy2jGvpKe33Gcl-GU6knk9v0x-AXSorTxOhKLfAGeF6jQ_G2Yh9ncNY-CPS7XSA1ZHvGQ8hleeFbtqGehpIfO8DHFLYFd1tmla6tgk1meqRbVbaXTWlUCzUfZFbwMAu99L2rvUtBhmq07_y3DB9REGW9lwgUyIJJTjzO_ka0Szwe-PA8GUbEbfAd_kJCc/s1120/GOvd86nbwAAggYE.webp

នៅក្នុងព្រឹត្តិការណ៍នោះនាងបានគ្រងឈុតពណ៌បៃតងស្រាលដែលមើលទៅពិតជាស្រស់ស្អាតនិងមានមន្តស្នេហ៍ខ្លាំងណាស់។ ទោះជាយ៉ាងមហាជនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបរាងរបស់នាង ដោយសារឈុតនោះគឺវាលខ្នង ហើយមហាជនបានឃើញថាតារាស្រីរូបនេះមានស្នាមសាក់នៅលើខ្នង ជាហេតុធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតក្នុងប្រទេសកូរ៉េជាច្រើនមិនពេញចិត្ត។ ពួកគេបានបញ្ចេញមតិថា “DIOR គឺជាម៉ាកសម្លៀកបំពាក់ប្រណិតបែបសុភាពនិងបុរាណ” ប៉ុន្តែតារាស្រីរូបនេះវិញស្រាប់តែបង្ហាញស្នាមសាក់ ដែលមើលទៅមិនសមចូលរួមក្នុងព្រឹត្តិការណ៍នេះទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28msecovuZwwF8U6EwVKo4mtG3__9zBiZ974cfIzOuN3lU8lInx7i5j2734I8oqLgouEErvbjw6PRtJ9qYelcV3EzjLS9NLgek9SW-3ceMEKbpfVufHMEFp943ou-x3cJMiRFH_pDpDrWqTpTS_7nl-Pyc-szwGpGSBioNYFoRyy-K7e4QM5yi-sdqMg/s1309/GOvmCStacAAH-rr.webp

អ្នកខ្លះទៀតក៏បាននិយាយថា “ការបង្ហាញស្នាមសាក់របស់នាង មិនសមនឹងគ្រងឈុតរបស់ DIOR ឡើយ”។ គួរបញ្ជាក់ដែរថា កន្លងមក Han So Hee ក៏ធ្លាប់ប្រឈមមុខនឹងការរើសអើងទាក់ទងនឹងការចាក់សាក់នៅក្នុងសង្គមកូរ៉េផងដែរ នាងបានលុបស្នាមសាក់ជាច្រើនកន្លែងលើដងខ្លួនរបស់នាង ទោះជាយ៉ាងណានាងក៏នៅតែបន្សល់ស្នាមសាក់តិចតួចនៅលើរូបរាងរបស់នាងដោយបង្ហាញពីលក្ខណៈបុគ្គលរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6C8GU_m2-c-w8xY7t8nwlm7g_LWVEZgHcOhMbF4tkEtyVqYA1N0zK6g5e_nPAUQ7lWdRMcmL1jHObhyphenhyphen457Rooy-L_21PJVePNoR4wZjYybZhEhooZPg7cFr6OclGaz_CHW-70qBF4AodSqnaXvMPFZxuklm86nyRA-LxqeNGqD9yS8YxK_ogDJtlwHkU/s854/GOvYuAlaYAEL3mB.webp

គួររំលឹកដែរថា បន្ទាប់ពីលេចធ្លាយព័ត៌មានថា Han So Hee គឺជាជនទីបី ដែលបានបំបែកបំបាក់ទំនាក់ទំនងស្នេហារបស់តារាសម្ដែងប្រុស Ryu Jun Yeol និងតារាសម្ដែងស្រី Hyeri។ Han So Hee ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ត្រូវបានម៉ាកល្បីៗជាច្រើនមិនបន្តកិច្ចសន្យាជាមួយនាង ធ្វើឱ្យនាងត្រូវរបូតឆ្នាំងបាយមួយហើយមួយទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXnMtJhxA8aN5A73CiitE45cB8e4SHT_9KNh6q-Z7oUgTfB6lfJyz75_GhbadYaiZr1JleaN9KkLr4IOnmWvmFBWp3u5XdFKnkfvnSGCcuIPDSEdHs5esErhs8A3lIGWgRoJYgocgFNw5s8Mwl3izOnkdVXXTbMulk6H_RM6p6ddkZq29TUh8QJ9dpIPg/s1125/GOvZjeKawAAfjQF.webp