Home ព័ត៌មានអន្តរជាតិ អាមេរិកភ្ញាក់ផ្អើលនឹងទឹកទន្លេក្នុងរដ្ឋអាឡាស្កាប្រែក្លាយជាពណ៌ទឹកក្រូច

អាមេរិកភ្ញាក់ផ្អើលនឹងទឹកទន្លេក្នុងរដ្ឋអាឡាស្កាប្រែក្លាយជាពណ៌ទឹកក្រូច

72
0

សហរដ្ឋអាមេរិក ៖ ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Communications Earth & Environment បង្ហាញថា ទឹកទន្លេយ៉ាងហោចណាស់៧៥ នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក បានប្រែក្លាយជាពណ៌ច្រែះ ឬទឹកក្រូច ដែលអាចបណ្តាលមកពីការរលាយនៃស្រទាប់ដីកក ។ ហេតុនេះ វាធ្វើឱ្យសារធាតុរ៉ែក្នុងដីរលាយចេញមក និងហូរចូលក្នុងទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDc2UaJpKdINLbHTDZPHcVZA1T0z4h9rxWC2PAJe4vM2_7_KwnmH2Xy1GFnx5rfvhOpKoowXiWLkk1MrGLn-eCEEx8AUp-xeFEWTJv_2oEIWRMAvw8tUXH1hvgUIIsfr9a1ic3Yx6urwjfb7j4xu0Ct2-vntW9PMdkiwKikt1BJw3xTR0PhRxQKXYGaxg/s1072/alaska1.webp

តាមរូបភាពដែលថតដោយជនជាតិអាមេរិកឈ្មោះ Taylor Rodes បង្ហាញថា ទឹកទន្លេក្នុងរដ្ឋអាឡាស្កា បានប្រែទៅជាពណ៌ទឹកក្រូច ហើយមូលហេតុដែលធ្វើឱ្យវាប្រែពណ៌ គឺមកពីការរលាយផ្ទាំងទឹកកកនៅតំបន់ប៉ូល និងសារធាតុពុលផ្សេងៗហូរអណ្តែតតាមទឹក ។ សារធាតុពុលកើតឡើងពីការរលាយនៃស្រទាប់ដីកក និងគួរឱ្យភ័យខ្លាចជាងការរំពឹងទុក ដោយសារវាមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វ ។ ប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺរុស្ស៊ី និងប្រទេសនៅក្បែរតំបន់ប៉ូល ដោយសាររណ្តៅខួងឧស្ម័នផ្សេងៗស្ថិតនៅតំបន់គ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK6gFg2wSu0zguw0paTpEjXMo0-QuGtVDjxgeXe-rxJHURg8vx2adsXKtKGcN1Ew09CKTmux6kba4LAP2czx_NDgcSFnTsxSTSjkLXegQbW7MCfsDE-rfpUKeCIlucEgrQuYwOAQX9sSN1JwPgfiRxMEzC7NaWYrWVEVLQcEbqCj1vRchZuzvVzhHrIiE/s1920/Alaskan-Rivers-.png

នៅចុងខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យ California និងនាយកដ្ឋានធនធានរ៉ែអាមេរិកបកស្រាយថា ទន្លេនេះបានហូរឆ្លងកាត់តំបន់ជាង៧៥ នៅអាមេរិក ហើយទឹកទន្លេបានប្រែជាពណ៌ទឹកក្រូច និងកាន់តែខាប់ខ្លាំងឡើងក្នុងរយៈពេល១០ឆ្នាំ ។ ពណ៌ទឹកក្រូចកើតឡើងដោយសារធាតុដែក, ស័ង្កសី, នីកែល, សំណ ហើយវាមិនមែនជារឿងល្អប៉ុន្មានទេចំពោះបរិស្ថាន ពីព្រោះសារធាតុទាំងនេះបង្កើតជាតិពុលដល់មនុស្ស និងសត្វគ្រប់ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAKqkXqn3v5-Xpp6vNlIbkE_pb6Mu4yeEx1i-HTSUGyNj6qbPb_iZ2tIJ1J6HqzK7slTK8iPUGc30n7c4b6DL8EA3RF6HXWYqjTG7z4f7Art-6LFeVtIpOngdj0OPIT_-5ONMrjf740tA7KfW1v066mJjeOw4wewQrRbd52PgtqUB2fzpyyvaz7c-MSe0/s1908/BB1mO2fp.jpg

Brett Poulin ជាជំនួយការសាស្ត្រាចារ្យផ្នែកបំពុលបរិស្ថានក្នុងសាកលវិទ្យាល័យ California និយាយថា ៖ «វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ទើបយើងឃើញអ្វីខុសប្លែកកើតឡើងក្នុងទន្លេចំណាស់បំផុត ។ ពេលទឹកទន្លេនេះហូរទៅកាន់ទន្លេផ្សេងទៀត វានឹងធ្វើឱ្យលោហៈក្នុងទឹកមានថាមពលខ្ពស់ និងប៉ះពាល់ដល់គុណភាពទឹក» ។

ជំនួយការសាស្ត្រាចារ្យបន្តថា តាមការស្រាវជ្រាវបង្ហាញថា នៅពេលទឹកទន្លេក្លាយជាពណ៌ទឹកក្រូច សត្វរស់នៅក្នុងទឹក និងចំណីអាហារជាច្រើនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។ វានឹងធ្វើឱ្យបរិស្ថាន និងការរស់នៅរបស់ត្រីផ្លាស់ប្តូរទាំងស្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTdluIx7ttkJl-lnhm7wDjfUb70XlDQYW40x1wslm8QU9DZajOmTNJH5u4fFrbGP1uLmugXFwhJ4L5g6iupyQC6y5hSp5COtWglg6D5h9vnOsEoM57ZZxaqr9MiXVGQ-ds5JGOilaWPP_DmRy3jAI9vYlShD9rHsQ-IAUSUB5_5tetJD-OLQuGNmEbUMA/s1480/kutuk-1.jpg

ការផ្លាស់ប្តូរពណ៌ទឹកទន្លេត្រូវបានប្រទះឃើញលើកដំបូងកាលពីឆ្នាំ២០១៨ ហើយអ្នកស្រាវជ្រាវនិយាយថា ទន្លេនៅតំបន់ជ្រលងភ្នំព្រូស ភាគខាងជើងរដ្ឋអាឡាស្កា មានសភាពខាប់ និងពណ៌ទឹកក្រូច ។ នៅឆ្នាំដដែល ទន្លេ Aichilik ស្ថិតក្នុងតំបន់ឧទ្យានជាតិ Cobb Valley បានបាត់បង់ត្រីអស់ចំនួន២ពូជ ។ ទោះយ៉ាងណា ទឹកទន្លេមានពណ៌ច្រែះ បានកើតឡើងតាមរដូវកាល និងរដូវក្តៅ ចាប់ពីខែកក្កដា ដល់ខែសីហា ដែលជារយៈពេលដីរលាយជ្រៅបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE2VQc0f2ZM6F0Fy7_YkXVlAGRjWNpOrrGmJZchLtYTJGFM98cW3dXWTnLMWhSUPJDsKwkGWRlqhjper-DmA3H0toOfyMyJWNDJIN9Lo5apkdMFhDpcv3p0-tVcVk6vKyW4TVLp0eQ4YaTzuI5Pxux2zwU3uEnUXGRuWmUG6isi_SMdVKMvj3-ypvz44w/s558/orange-river.webp

តាមរបាយការណ៍បង្ហាញថា ការនេសាទ និងផ្នែកទេសចរណ៍របស់រដ្ឋអាឡាស្កា ដែលបានផ្តល់ការងារដល់ពលរដ្ឋជាង៩ម៉ឺននាក់ និងផ្តល់ប្រាក់ចំណូលចំនួន២.៥៧០លានដុល្លារអាមេរិក បានប្រឈមនឹងបញ្ហាយ៉ាងខ្លាំង ។ គេសន្និដ្ឋានថា ចំនួនត្រីក្នុងទឹកទន្លេធ្លាក់ចុះ និងការកម្សាន្តក្នុងរដូវរងាធ្លាក់ចុះ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ៕