អតីតតារាចម្រៀងក្នុងទ្រនំថោន កញ្ញា អេននី ហ្សាម និងគូស្នេហ៍ជាភេទដូចគ្នា Nona Ra ម្ចាស់បទ «សោកនាដកម្មស្នេហ៍» បានឈានដល់ផ្លូវបំបែកក្រោយពីទាក់ទងបានជាង៣ឆ្នាំ។ គូស្នេហ៍ភេទដូចគ្នានេះត្រូវបានគេចាត់ទុកថាជាគូស្នេហ៍សិល្បៈដែលហ៊ានជម្នះពាក្យនិន្នា.របស់មហាជនដោយហ៊ានប្រកាសទំនាក់ទំនងជាសាធារណៈ។ តាមសម្តីរបស់ អេននី ហ្សាម ថាមកពីនាងមិនល្អគ្រប់គ្រាន់ប្រច័ណ្ឌហួងហែងគូស្នេហ៍ពេក ហើយគេជ្រើសរើសអ្នកផ្សេងចង់បានសេរីភាព។.png)
អេននី ហ្សាម និង Nona Ra គូស្នេហ៍ដែលបង្ហាញភាពផ្អែមល្អែមយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់គេ ធ្វើឱ្យអ្នកមួយចំនួនកោតសរសើរពួកគេយ៉ាងខ្លាំងដែលមិនខ្លាចប្រកាសប្រាប់មហាជនថាស្រលាញ់ភេទដូចគ្នា។ ធ្លាប់តែមានភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍ប្រុសស្រី ស្រលាញ់គ្នារាប់ឆ្នាំមកហើយ ស្រាប់តែ អេននី ហ្សាម ប្រកាសថានាងបែកគ្នាពីគូស្នេហ៍ហើយដោយបង្ហាញអារម្មណ៍ឈឺចាប់ពើតផ្សាយ៉ាងខ្លាំង។
នៅលើបណ្តាញសង្គមរបស់ម្ចាស់បទ «អូនឡប់ៗដែលស្រលាញ់បងដល់ថ្នាក់ហ្នឹង» បានបង្ហោះរូបភាពជាច្រើនសន្លឹក និងអមដោយខ្លឹមសារថា «ខ្ញុំមិនល្អគ្រប់គ្រាន់…ខ្ញុំ
ស្រលាញ់ពេក ហួងហែងពេក ប្រច័ណ្ឌពេក ខ្លាចបាត់បង់ពេក ទោះខំហាម ទោះខំឈ្លោះ ទោះខំយ៉ាងណាក៏នៅតែបែបហ្នឹង គ្មានន័យ ចុងក្រោយពួកយើងត្រូវដើរត្រូវរៀងខ្លួន
ចុងក្រោយនៅតែគេជ្រើសរើសល្អជាងយើង ចុងក្រោយអ្នកផ្សេងនៅតែសំខាន់ជាងយើង
ចុងក្រោយគេជ្រើសយកសេរីភាព ចុងក្រោយពួកយើងក៏បែកគ្នា ចុងក្រោយ៣ឆ្នាំជាងសល់តែអនុស្សាវរីយ៍ លាហើយ ខ្ញុំអស់សមត្ថភាពហើយបញ្ចប់ត្រឹមនឹងចុះ»។
ដំណឹងការបែកបាក់របស់ពួកគេបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងធ្លាប់តែស្វីតដាក់គ្នាបែរជាត្រូវមកបែកគ្នាយ៉ាងលឿនដូចនេះហើយអ្នកទាំងពីរជាសិល្បការិនីដូចគ្នាដែលហ៊ានប្រកាសពីទំនាក់ទំនងស្នេហាភេទដូចគ្នា។ គួរបញ្ជាក់ថា មុនអតីតតារាចម្រៀង អេននី ហ្សាម មានទំនាក់ទំនងជាមួយ Nona Ra គឺនាងបានបែកបាក់ជាមិត្តប្រុសផងដែរ៕










