តារាម៉ូដែលចាយរាងស៊ិ.ចស៊ី ហ្វីយ៉ាតា បានទៅដល់ទឹកដីកូរ៉េខាងត្បូងដោយបង្ហាញខ្លួនក្នុងឈុតប្រពៃណីប្រទេសនេះយ៉ាងស្រស់ស្អាត។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ កូរ៉េខាងត្បូងបានទាក់ទាញភ្ញៀវទេសចរទៅលេងយ៉ាងច្រើន រួមទាំងអាចបង្ហាញវប្បធម៌របស់ខ្លួនឱ្យកាន់តែទូលំទូលាយជាងមុនដោយមានកន្លែងវប្បធម៌ចូលទស្សនាដោយមិនគិតថ្លៃ។ ជាក់ស្តែង តារាស្រី ហ្វីយ៉ាតា បានទម្លាយថា ឈុតប្រពៃណីកូរ៉េមានឈ្មោះ Hanbok ដាក់ឱ្យទេសចរជួលក្នុងតម្លៃ១១ដុល្លារ រួមជាមួយការតុបតែងសក់ ឱ្យកាបូបកាន់ថតថែមទាំងចូលវាំងកូរ៉េដោយមិនគិតថ្លៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUTTmkyZlUpAiY8YbUyFz5c63G2Ks6SYiEctFT5iBZqPoGVvLD_cmRs9Sm3rv1H41O5ZqOF9A8mGgzaAGGEKm62iOCdWEVEiNHEx7NAmDaBQxjoaigK6XcmCaEwfsFXDmnM_a2BaR0z6Tx7SSAc1a6bWa9HvXmh_FtBTXQIVgrWQ5RZUbKVFzKu66KHhw/s1720/image_2024-05-21_14-16-32.png

កូរ៉េខាងត្បូងត្រូវបានចាត់ទុកថាជាប្រទេសដែលល្បីល្បាញខ្លាំងលើវិស័យ K-Pop និង K-Drama ដែលធ្វើឱ្យទស្សនិកជនជុំវិញពិភពលោកមានឱកាសចង់ទៅកម្សាន្តប្រទេសមួយនេះ។ ទោះបីជាមានការរីកចម្រើន ងាយទៅសិល្បករ សិល្បការិនី មិនភ្លេចទេក្នុងការបង្ហាញពីវប្បធម៌ប្រពៃណីជាតិខ្លួនសាយភាយតាមរយៈសិល្បៈនិងមធ្យោបាយជាច្រើនទៀត។ ដូច្នេះយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចររួមជាមួយការកំណត់តម្លៃសមរម្យតាមគោលនយោបាលរបស់ប្រទេសគេមិនថ្លៃពេកកាន់តែជំរុញឱ្យទេសចរទៅលេងប្រទេសនេះមិនដាច់នោះទេ អ្នកណាៗក៏ចង់ទៅលេងឱ្យបានម្តងក្នុងមួយជីវិតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifhxLxpacpNXFPRenM8y1z50bNeK0kjqFunslAX_KD8VlwZR3WDUSlk7mWNMlYQ5kPv1QbwJku-FpBX_Yi5ZdRbXwm96x4qBmiAjyONIKbMNI9a2fJ-6P1UBuP8zaMlRkC4VTwpzqQMWRslEINpqaeM196_9o7P5HD_pDUBlMs3GQy0Ai7eHafxCQ83zM/s2048/image_2024-05-21_14-16-34.png

នាពេលថ្មីៗនេះតារាម៉ូដែល ហ្វីយ៉ាតា ក៏បានទៅដល់ទឹកដីប្រទេសកូរ៉េខាងត្បូងថែមទាំងស្លៀកឈុតប្រពៃណីប្រទេសនេះយ៉ាងស្រស់ស្អាតហើយតម្លៃវិញជួលឈុតនេះមិនថ្លៃពេកនោះទេដែលអាចអង្រួនចិត្តឱ្យទេសចរចង់សាកស្លៀកសឹងតែគ្រប់គ្នា។ ហ្វីយ៉ាតា បានសរសេរថា «បានមកដល់ហើយ រាជវាំង Gyeongbokgung នៃប្រទេសកូរ៉េ ក្នុងទីក្រុង Seoul. ឈុតប្រពៃណីគេ ឈុតបានក្នុងតម្លៃ ១១$ រួមតែងការតុបតែងសក់ឱ្យ និងឱ្យកាបូបកាន់។ ហើយបើតែងឈុត Korean transitional Hanbok ទៀត ចូលលេងវាំងដោយមិនគិតថ្លៃ.. ប្រទេសនីមួយៗមានវប្បធម៌និងអរិយធម៌អស្ចារ្យខុសៗគ្នា ពិតជាគួរឱ្យសរសើរណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0uX2DKI4G4-VJNd7G37YTl5Urq-IZsxtEBXvJJKcUglyLfRAi2GQiyytPoh0i2Yo9ylXjfE_432Otlza9snFD0xvWe1WKxibMSV3oibgpF3dzxy6vZFosTEc1b5ZqGvg1BzxxyEcmc-wQi3qvLU6c5scFXHzJXwL7EtNBaufK6mkZm-IgdOy8iQ8Jif8/s1748/image_2024-05-21_14-16-38.png

នេះជាយុទ្ធសាស្ត្រដ៏ល្អមួយក្នុងការទាក់ទាញទេសចរបានទាំងចំណូលដល់ប្រជាពលរដ្ឋថែមទាំងអាចធ្វើឱ្យវប្បធម៌របស់គេកាន់តែសាយភាយគ្របដណ្តប់ទូទាំងពិភពលោក។ សម្រស់ ហ្វីយ៉ាតា ក្នុងឈុតប្រពៃណីកូរ៉េនេះដែរក៏ធ្វើឱ្យហ្វេនៗសរសើរនាងថាស្រស់ស្អាតដូចជានារីកូរ៉េពិតៗ៕