Home ព័ត៌មានអន្តរជាតិ មូលហេតុអ្វីទើបពលរដ្ឋចាស់ៗនៅជប៉ុនដេកស្លា.ប់ នៅក្នុងផ្ទះយ៉ាងឯកោ?

មូលហេតុអ្វីទើបពលរដ្ឋចាស់ៗនៅជប៉ុនដេកស្លា.ប់ នៅក្នុងផ្ទះយ៉ាងឯកោ?

70
0

ប្រទេសជប៉ុន ៖ វាជាបញ្ហាមួយគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅប្រទេសជប៉ុន ដោយសាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនជួបនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះ ហើយចំនួនពលរដ្ឋអាយុច្រើនបែរជាកើនឡើងខ្ពស់ ។ បើទោះជារដ្ឋាភិបាលជប៉ុនបានព្យាយាមដោះស្រាយបញ្ហានេះ ដោយកំណត់វិធានការផ្សេងៗដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋមានកូនបន្ថែមក្តី ក៏ពុំអាចដោះស្រាយបានដែរ ទើបគេឃើញជប៉ុនសម្បូរទៅដោយពលរដ្ឋអាយុច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQHsi2Mbd3oZrq-bRdXYBiOgyOiU_OShzqw5o1e4VZ1GT74uhWFKCVesmBUuPe9-E_-BeOTXH9Mkq-XaL2CUgKTULYv06K1ImHfkPMs_FpI1TjA5UXvaChLGgn_BcR07s2DKRj5kT10ajo88AygbZVqHc7C25wkQn_tV3aJ73raDf5Z1dawapbNLISei4/s450/2017-11-20T224250Z_1_LYNXMPEDAJ1NP_RTROPTP_2_JAPAN-HOMEDYING.jpg

យោងតាមរបាយការណ៍ចុងក្រោយរបស់សមត្ថកិច្ចថ្នាក់ជាតិនៅប្រទេសជប៉ុនបង្ហាញថា ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ ពលរដ្ឋចាស់ៗនៅប្រទេសជប៉ុនបានដេកស្លា.ប់ យ៉ាងឯកោបំផុតក្នុងផ្ទះរបស់ខ្លួន គឺស្មើរហូតដល់១៧.០៣៤នាក់ ។

របាយការណ៍នេះបញ្ជាក់ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ មានពលរដ្ឋជប៉ុនស្លាប់សរុបចំនួន៦០.៤៦៦នាក់ ដែលសមត្ថកិច្ចជប៉ុនទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋស្លាប់ ។ សមត្ថកិច្ចជប៉ុនលើកឡើងថា ក្រៅពីការដេកស្លាប់ក្នុងផ្ទះយ៉ាងឯកោរបស់ពលរដ្ឋអាយុច្រើន ក៏មានមនុស្សស្លាប់ដោយសារការធ្វើអត្តឃាតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNH-TojTYeeBn5N1uPgEAisBq1FxsLWVkQJ3WL39VWb7lRcYb3mcrq7smarg6Pp5Hn4pgLYYZcK9d03UVcTeR1ryrA1ILAHHYRdqxXahICgvHP6UqFxiNq2mP4qXWvfwoQtXb43Kzz1EcRAW5UtG8jsQI3I96IuMQvaoDo7isso4YL9rutPBvDoJVlyA/s450/2017-11-20T224250Z_1_LYNXMPEDAJ1NZ_RTROPTP_2_JAPAN-HOMEDYING.jpg

របាយការណ៍បានបញ្ជាក់ចំណុចលម្អិតថា ក្នុងចំណោមអ្នកស្លាប់សរុប ក្នុងនោះអ្នកស្លាប់យ៉ាងឯកោស្មើជិត៨០% (ឬស្មើនឹង១៧.០៣៤នាក់) គឺមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ រួមមាន ៖
-អាយុចាប់ពី៦៥ឆ្នាំ ទៅ៦៩ឆ្នាំ ស្មើនឹង២.០៨០នាក់
-អាយុចាប់ពី៧០ឆ្នាំ ទៅ៧៤ឆ្នាំ ស្មើនឹង៣.២០៤នាក់
-អាយុចាប់ពី៧៥ឆ្នាំ ទៅ៧៩ឆ្នាំ ស្មើនឹង៣.៤៨០នាក់
-អាយុចាប់ពី៨០ឆ្នាំ ទៅ៨៤ឆ្នាំ ស្មើនឹង៣.៣៤៨នាក់
-អាយុចាប់ពី៨៥ឆ្នាំឡើងទៅ ស្មើនឹង៤.៩២២នាក់

តាមការប្រជុំកាលពីឆ្នាំ២០២៣ របស់ស្ថាប័ននានាពាក់ព័ន្ធនឹងប្រធានបទការស្លាប់យ៉ាងឯកោរបស់គណៈរដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា ការស្លាប់យ៉ាងឯកោ គឺជាការស្លាប់របស់បុគ្គលម្នាក់ដែលគ្មានមនុស្សណានៅក្បែរ ឬគ្មានកូនចៅនៅជាមួយ រហូតដល់គេប្រទះឃើញសាកសពនៅពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfyNZDHvEOpsCDr4ceOgvYL5q8cHuor45O-j9B93pDLIuuIKwBRhd-Fq-1fcFKoN6M0pDgU-ksgFnGw5ieA0TWELyOpA8f2DKxv6xEPxIBNiHJL-JUna17HkLTP6I-XbhBS5GrQTg5kV-eniIHXeyysbTZF_-XjYtsN_ZOTZNHD006J8PiccfKwfCW4I/s616/DYING-AT-HOME-009-616x346.jpg

កន្លងមក រដ្ឋាភិបាលជប៉ុនបានព្យាយាមដោះស្រាយបញ្ហាសង្គមមនុស្សចាស់ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការកំណត់វិធានការលើកទឹកចិត្តផ្សេងៗ ប៉ុន្តែហាក់ដូចជាពុំទទួលបានផលឡើយ ។ របាយការណ៍នេះសន្និដ្ឋានថា នៅឆ្នាំ២០២៤ទាំងមូល ពលរដ្ឋចាស់ៗនៅជប៉ុននឹងដេកស្លាប់ក្នុងផ្ទះដោយគ្មានកូនចៅនៅក្បែរ កើនឡើងរហូតដល់៦៨.០០០នាក់ ខណៈអត្រាកំណើតនៅជប៉ុនធ្លាក់ចុះព្រោះតែពលរដ្ឋសម័យថ្មីពុំចង់បានកូន ។

ចំណែកមូលហេតុចម្បងនៃការស្លាប់យ៉ាងឯកោរបស់ពលរដ្ឋចាស់ៗនៅប្រទេសជប៉ុន គឺដោយសាររស់នៅឆ្ងាយពីបងប្អូន ឬសាច់ញាតិ, ខ្វះការទំនាក់ទំនងជាមួយអ្នកជិតខាង និងនៅដាច់ឆ្ងាយពីសង្គម ។ បច្ចុប្បន្ន អាជ្ញាធរខេត្តនានាបានព្យាយាមស្វែងរកវិធីឱ្យមនុស្សចាស់ធ្វើសកម្មភាពរួមគ្នាជាមួយសហគមន៍ឱ្យបានច្រើន ព្រោះក្រៅពីធ្វើឱ្យមនុស្សចាស់មានមិត្តភក្តិថ្មីហើយ គឺពួកគាត់នឹងគ្មានអារម្មណ៍ឯកោ និងគិតថា នៅតែមានប្រយោជន៍សម្រាប់សង្គម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlxwBcLmydtMAe2iyc7zFMR2dFdSDd3UalODq4X85xCBBWW-FGTMTI2iuJA0Ef9OkYHqAyDR2sF6XXR0DzAF5efAeKrTRb3K1k05nP4Wi71sDMGAGPOEHXcVqUTMq6QCe2BXg5WdG7JyK28SfKVEomNjsneZZfajjMKE7Bgvm9ucWI-VI69lANOwCN5I/s616/timthumb.jpg