នៅវេលាម៉ោង០២និង៥០នាទី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យជាក់ស្ដែង និងរឹបអូសបានសាច់បង្កកប្រមាណជា ៨៦៦គីឡូក្រាម។
ជុំវិញប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារបានពិនិត្យឃើញ សាច់បង្កកសរុបចំនួន ៦៧កេសក្រដាស ស្មើនឹង ៨៦៦គីឡូក្រាម រួមមាន ៖
-ជើងមាន់បង្កក ចំនួន ៣២កេសក្រដាស ស្មើនឹង ៤៤៨គីឡូក្រាម (Poland)
-ភ្លៅមាន់បង្កក ចំនួន ១៧កេសក្រដាស ស្មើនឹង ២០៤គីឡូក្រាម (Thailand)
-ស្លាបមាន់បង្កក ចំនួន ១៥កេសក្រដាស ស្មើនឹង ១៨០គីឡូក្រាម (Thailand)
-កោះមាន់បង្កក ចំនួន ២កេសក្រដាស ស្មើនឹង ២៤គីឡូក្រាម (Thailand)
-ប្រហិតក្ដាម ចំនួន ១កេសក្រដាស ស្មើនឹង ១០គីឡូក្រាម (Thailand)
គួរបញ្ជាក់ថា ផលិតផលសត្វបង្កកទាំងអស់នេះ ត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងស្តុកមួយកន្លែង នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឆ្ពោះទៅលក់ចែកចាយ នៅតាមបណ្ដាខេត្តផ្សេងៗ ដោយគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ ហើយរក្សាទុកលើម៉ូតូសណ្ដោងរ៉ឺម៉ក ពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងសីតុណ្ហភាពដក១៨អង្សារសេ៕











