នៅថ្ងៃទី១៦ ខែឧសភា អង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ «Habitat for Humanity Korea» បានប្រកាសថា Jennie សមាជិកក្រុម BLACKPINK បានបរិច្ចាគ ១០០ លានវ៉ុន ប្រមាណជាង៧៤,០០០ដុល្លារក្នុងនាមក្លឹបអ្នកគាំទ្រ BLINK ។ ការបរិច្ចាគនេះមានគោលបំណងជួយដល់ការសាងសង់សាលារៀនមួយដើម្បីជួយដល់យុវជន Koryo-saram (ជនជាតិកូរ៉េនៅក្នុងរដ្ឋក្រោយសូវៀតដែលបន្តពូជសាសន៍កូរ៉េដែលរស់នៅក្នុងចុងបូព៌ារុស្ស៊ី) យុវជនសម្របខ្លួនទៅនឹងវប្បធម៌ និងសង្គមកូរ៉េ។
ទឹកប្រាក់នេះនឹងត្រូវប្រើសម្រាប់គម្រោងសាងសង់សាលារៀនក្នុងទីក្រុង Anseong ខេត្ត Gyeonggi ដែលដឹកនាំដោយអង្គការខាងលើនេះ។ សាលារៀន បម្រើជាមូលដ្ឋានគ្រឹះសម្រាប់យុវជន Koryo-saram ដែលបានតាំងទីលំនៅក្នុងប្រទេសកូរ៉េ ដែលអនុញ្ញាតឱ្យពួកគេធ្វើតុល្យភាពការរស់នៅ និងការខិតខំប្រឹងប្រែងសិក្សារបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ដោយសារស្ថានភាពរស់នៅមិនសមរម្យសម្រាប់ការរស់នៅជាក្រុម និងកង្វះការទទួលស្គាល់សាលាជាផ្លូវការ ការកសាងរចនាសម្ព័ន្ធសាលាត្រឹមត្រូវគឺត្រូវការជាបន្ទាន់។
អង្គការនេះដែរបានសម្តែងការដឹងគុណថា «យើងសូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកដ៏ស្មោះស្ម័គ្ររបស់ Jennie ក្នុងនាមក្លិបអ្នកគាំទ្រ BLINK ដែលបានជួយសាងសង់សាលារៀនមួយដែលកុមារអាចចិញ្ចឹមក្តីសុបិនរបស់ពួកគេ។ យើងនឹងខិតខំសម្រាប់ការចាប់ផ្តើមគម្រោងសាងសង់យ៉ាងឆាប់រហ័ស»។
គួរបញ្ជាក់ផងដែរថាក្រៅពីកិច្ចការសម្បុរសធម៌ ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បង្កើតប្រវត្តិសាស្ត្រ Billboard Hot 100 ក្នុងនាមជាតារាចម្រៀងស្រីកូរ៉េទី១ដែលជាប់ចំណាត់ថ្នាក់បទចម្រៀងរយៈពេល ២០ សប្តាហ៍។ តាមការប្រកាសរបស់ Billboard បានបង្ហាញថា «One of the Girls» ដែលជាការសហការរបស់ Jennie ជាមួយ The Weeknd និង Lily-Rose Depp ពីរឿង HBO របស់ពួកគេមានចំណងជើងថា «The Idol» ឥឡូវនេះកំពុងចំណាយពេលសប្តាហ៍ទី ២០ របស់ខ្លួននៅលើ តារាង Hot 100 នៅលេខ ៩៧ ។
ជាមួយនឹងសមិទ្ធិផលនេះ Jennie បានក្លាយជាតារាចម្រៀងនារីកូរ៉េដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានបទចម្រៀងជាប់បានច្រើនសប្តាហ៍ដូចនេះនៅលើ Hot 100 ហើយមានតែទីពីរប៉ុណ្ណោះបន្ទាប់ពី PSY គឺជាបទល្បី «Gangnam Style» ដែលបានជាប់រយៈពេល ៣១ សប្តាហ៍បន្ទាប់ពីផ្ទុះកក្រើកក្នុងឆ្នាំ២០១២៕.png)










